Connect with us

ព័ត៌មានអន្ដរជាតិ

ចិន ដកតំណែងមន្ត្រីយោធាជាន់ខ្ពស់ ៩ រូប

បានផុស

នៅ

ប្រទេស​ចិន​បាន​ដកតំណែង​មន្ត្រី​យោធា​ជាន់​ខ្ពស់​ចំនួន ៩ ​នាក់​ចេញ​ពីគណៈកម្មាធិការអចិន្ត្រៃយ៍នៃសភាប្រជាជនជាតិ (NPC) ស្របពេលដែលរដ្ឋាភិបាលទីក្រុងប៉េកាំងកំពុងបង្កើនការបង្ក្រាបលើមន្ត្រីពុករលួយគ្រប់ប្រភេទទាំងអស់ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រព័ន្ធ​ផ្សព្វផ្សាយ​ហុងកុងបានរាយការណ៍​ថា អ្នក​ដែល​ត្រូវ​បណ្តេញ​ចេញទាំង​នោះក៏​រួម​មាន មេបញ្ជាការជាន់ខ្ពស់​នៃ​កងកម្លាំងរ៉ុកកែតចិនផងដែរ ខណៈការជម្រះមន្ត្រីទាំងនោះអាចជាប់ទាក់ទងនឹងការស៊ើបអង្កេតលើអំពើពុករលួយនៅក្នុងជួរកងកម្លាំងដែលគ្រប់គ្រងឃ្លាំងអាវុធនុយក្លេអ៊ែរ និងមីស៊ីល ។

ទន្ទឹមនោះ សារព័ត៌មានបរទេសមួយចំនួនបានរាយការណ៍ថា អតីតរដ្ឋមន្ត្រីការពារជាតិលោក Li Shangfu ក៏ជាប់ពាក់ព័ន្ធនឹងអំពើពុករលួយផងដែរ ទើបលោកត្រូវបានបណ្ដេញចេញពីតំណែងកាលពីតុលា ខណៈចាប់តាំងពីពេលនោះគេក៏មិនបានប្រទះឃើញមេទ័ពរូបនេះនោះដែរ ។

លោក Li Shangfu

ពាក់ព័ន្ធនឹងតំណែងរដ្ឋមន្ត្រីការពារជាតិនេះដែរ កាលពីថ្ងៃសុក្រចិនបានតែងតាំងអតីតមេទ័ពជើងទឹកលោក Dong Jun ឲ្យមកអង្គុយកៅអីដែលកំពុងទំនេរមួយនេះ ចំពេលមានភាពតានតឹងផ្នែកយោធាបានឈានដល់កម្រិតខ្ពស់ ជាពិសេសទាក់ទងនឹងបញ្ហាកោះតៃវ៉ាន់ ។

ស្របពេលជាមួយគ្នានេះ ការតែងតាំងលោក Dong Jun ក៏កើតមានឡើង ចំពេលចិនកំពុងប្រឹងប្រែងពង្រឹងសមត្ថភាពយោធាដែលជាផ្នែកមួយនៃយុទ្ធសាស្ត្រកណ្ដាប់ដៃដែករបស់ប្រធានាធិបតី Xi Jinping ក្នុងការលើកតម្កើងប្រទេសចិនឲ្យក្លាយជាមហាអំណាចពិភពលោក ។

គួរបញ្ជាក់ថា ក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ រដ្ឋាភិបាលចិនបានប្រកាសបង្ក្រាបលើមន្ត្រីពុករលួយគ្រប់ប្រភេទទាំងអស់ បន្ទាប់ពីមានសារព័ត៌មានចុះផ្សាយជាហូរហែ និងចោទសួរថាតើអតីតរដ្ឋមន្ត្រីការពារជាតិលោក Wei Fenghe ដែលត្រូវដកតំណែងកាលពីខែមីនា បាត់មុខនៅទីណា ៕

លោក Wei Fenghe

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ NHK

ចុចអាន ៖ រដ្ឋមន្ត្រីការពារជាតិថ្មីរបស់ ចិន ជានរណា?

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេចក្ដីជូនដំណឹង៦ ម៉ោង មុន

ពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នារវាង BKD Academy នឹង Manulife Cambodia

សន្តិសុខសង្គម៧ ម៉ោង មុន

នគរបាល​ឃាត់​ខ្លួន​ជនសង្ស័យ​ម្នាក់​ ហ៊ានបង្ហោះលក់​កាំ​ភ្លើង​ជា​សាធារណៈនិង ដក​ហូត​កាំ​ភ្លើង​បាន៧​ដើម

ព័ត៌មានជាតិ៩ ម៉ោង មុន

មន្ត្រី​ជាន់ខ្ពស់​នៃ​ក្រសួងសាធារណការ​ និង​ដឹកជញ្ជូន​បន្តចុះពិនិត្យ​វឌ្ឍនភាព​ការ​ស្ថាបនាផ្លូវជាតិលេខ៧

ព័ត៌មានជាតិ៩ ម៉ោង មុន

អភិបាលរងរាជធានី ស្នើ​ឱ្យ​សមត្ថកិច្ច​ និង​ម្ចាស់ខុនដូរ អាផាតមិន សណ្ឋាគារ ផ្ទះសំណាក់ និងផ្ទះជួល សហការគ្នា គ្រប់គ្រងវត្តមានជនបរទេសឱ្យបានល្អ

ព័ត៌មានជាតិ១០ ម៉ោង មុន

សម្តេចធិបតី ជំរុញឱ្យពន្លឿនការរៀបចំនូវច្បាប់សន្តិសុខសាយប័រ

Sokha Hotels

ព័ត៌មានពេញនិយម