Connect with us

ព័ត៌មានអន្ដរជាតិ

សំដីមេដឹកនាំធំៗអមដោយរូបភាពពិសេសៗក្នុងពិធីឆ្លងឆ្នាំចាស់ផ្លាស់ចូលថ្មី២០២៤

បានផុស

នៅ

ពិភព​លោក​បាន​ប្រារព្ធ​អបអរសាទរ​ឆ្លង​ឆ្នាំ​ចាស់​២០២៣ ឈាន​ចូល​ឆ្នាំ​ថ្មី​២០២៤ ​គ្រប់​ទី​កន្លែង​ទាំង​រាស្ត្រ មន្ត្រី​រាជការ ព្រះ​មហា​ក្សត្រ​តាម​រយៈ​សកម្មភាព​ពិសេស​ ប្លែក និង​ស្រស់​ស្អាត​​គួរ​ឲ្យ​ចាប់​អារម្មណ៍ជា​មួយ​នឹង​ការ​ប្តេជ្ញា​ចិត្ត​សម្រាប់​ឆ្នាំ​ថ្មី។

នៅ​ទី​ក្រុងស៊ីដនី ប្រទេស​អូស្ត្រាលី​បាន​ដុត​កាំជ្រួច​ដោយ​មាន​ពណ៌​មាស និង​ប្រាក់​ដ៏​ស្រស់​ស្អាត​​ដើម្បីអបអរសាទរ​ខួប​លើក​ទី​៥០​ឆ្នាំអគារ​ Opera House ដ៏​ល្បី​ល្បាញ​របស់​ខ្លួនក្នុង​ថ្ងៃ​អបអរសាទរ​ឆ្នាំ​ចាស់​ផ្លាស់​ចូល​ឆ្នាំ​ថ្មី។

នៅ​តំបន់​ហ្គាហ្សា ប្រជា​ជន​មាន​សេចក្តី​សង្ឃឹម​ថា ឆ្នាំ​២០២៤​​នឹង​នាំ​មក​នូវភាព​ធូរ​ស្បើយ​ច្រើន បន្ទាប់​ពី​តាន​តឹង​រយៈ​ពេល​១២​សប្តាហ៍នៃ​សង្គ្រាម​​ជា​មួយ​ក្រុម​ហាម៉ាស់​បាន​ធ្វើ​ឲ្យ​​ពួក​គាត់​គ្មាន​ថ្ងៃ​សុខ​ស្រួល។ តំបន់ Rafah ជា​ព្រំ​ដែន​រវាង​ហ្គាហ្សា​ជា​មួយ​ប្រទេស​អេហ្ស៊ីប ដែល​បាន​ក្លាយតំបន់​ដ៏​ធំ​បំផុត​សម្រាប់​ប្រជា​ជន​បាឡេស្ទីន​ភៀស​ខ្លួន​​​ចេញ​ពី​កន្លែង​ផ្សេង​ៗ ប្រជាជន​​បាន​ជាប់​គាំង​​​កាន់​តែ​ច្រើន​កាល​ពី​ថ្ងៃអាទិត្យ​ដើម្បី​ស្វែង​រក​កន្លែង​ជ្រក​កោន អាហារ និង​ទឹក​ជា​ជាង​ការ​​នឹក​គិត​ដល់​អបអរសាទរ​ឆ្នាំ​ថ្មី។

ជន​ជាតិ​ប៉ាឡេស្ទីន​ឈ្មោះ Abu Abdullah al-Agha ដែល​ផ្ទះ​របស់គាត់​នៅតំបន់​ Khan Younis ត្រូវ​បាន​បំផ្លាញ និង​បាត់​បង់​ក្មួយ​ប្រុស​ក្មួយ​ស្រី​ក្នុង​ការ​វាយ​ប្រហារ​ផ្លូវ​អាកាស​របស់​អ៉ីស្រាអែល​បាន​និយាយ​ថា ៖«​ក្នុង​ឆ្នាំ​២០២៤ ខ្ញុំចង់​ត្រឡប់​ទៅកន្លែង​បាក់​បែក​នៃ​ផ្ទះ​របស់​ខ្ញុំ​​វិញ​ដើម្បី​បោះ​តង់​រស់​នៅ​ទី​នោះ​»។

ព្រះ​មហាក្សត្រិយ៍ដាណឺម៉ាក Margrethe II ​បាន​ប្រើ​ប្រាស់ព្រះ​រាជ​សុន្ទរកថា​អបអរសាទរ​ឆ្នាំ​ថ្មី​កាល​ពី​ថ្ងៃ​អាទិត្យ​ដើម្បី​ប្រកាស​ពី​ការ​​ដាក់​រាជ្យ​សម្បត្តិ​នៅ​ថ្ងៃ​ទី​១៤ ខែ​មករា បន្ទាប់​​ពី​គ្រង​រាជសម្បត្តិ​អស់​រយៈ​ពេល​៥២​ឆ្នាំ ហើយ​បុត្រា​ច្បងព្រះ​នាម​ Crown Prince Frederik នឹង​ស្នង​រាជ​សម្បត្តិបន្ត។

លោក​ប្រធានាធិបតីរុស្ស៊ី វ្លាឌីមៀរ ពូទីន ដែល​ប្រឈម​នឹង​ការ​បោះ​ឆ្នោត​មួយ​នា​ខែ​មីនា​បាន​ថ្លែង​សុន្ទរកថា​អបអរសាទរ​ឆ្នាំ​ថ្មី​កាល​ពី​ថ្ងៃ​អាទិត្យ​​មាន​សេចក្តី​​យោង​​មួយ​​ពាក់​ព័ន្ធ​នឹង​សង្គ្រាម​នៅ​ប្រទេស​អ៊ុយក្រែន​ដោយ​លោក​បាន​សរសើរ​​កង​កម្លាំង​ប្រដាប់​អាវុធ​របស់​ខ្លួន​​ថា​ជា​វីរបុរស ប៉ុន្តែ​បាន​​សង្កត់​ធ្ងន់​ពី​ការ​រួប​រួម​ និង​ការ​ប្តេជ្ញា​ចិត្ត​សាមគ្គី​ជាតិ។

លោក​ប្រធានាធិបតី​ចិន Xi Jinping មានប្រសាសន៍​ក្នុង​សុន្ទរកថា​ផ្សាយ​ផ្ទាល់​តាម​ទូរទស្សន៍​កាល​ពី​ថ្ងៃ​អាទិត្យ​ដើម្បី​អបអរសាទរ​ឆ្នាំ​ថ្មី​ថា ប្រទេស​ចិន​នឹង​បង្រួប​បង្រួម​ និង​កាន់​តែ​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​នូវ​និន្នាការវិជ្ជមាន​នៃ​ការ​ងើប​ឡើង​វិញ​អំពី​​សេដ្ឋកិច្ចក្នុង​ឆ្នាំ​២០២៤ និងរក្សានិរន្តរភាពនៃការអភិវឌ្ឍ​សេដ្ឋកិច្ចរយៈពេលវែងជាមួយនឹងកំណែទម្រង់កាន់តែស៊ីជម្រៅ។

លោក គីម ជុងអ៊ុន មេដឹក​នាំ​កូរ៉េ​ខាង​ជើង​បាន​ប្តេជ្ញា​ចិត្ត​​បាញ់​បង្ហោះ​ផ្កាយ​រណប​ថ្មី​ចំនួន​៣​​បន្ថែម​ទៀត​ ផលិត​​យន្តហោះ​យោធា​គ្មាន​មនុស្ស​ជិះ និង​បង្កើន​សមត្ថភាព​អាវុធ​ធុយក្លេអ៊ែរ​ក្នុង​ឆ្នាំ​២០២៤។ លោក​បាន​លើក​ឡើង​ថា គោលនយោបាយ​របស់​សហរដ្ឋ​អាមេរិកកំពុង​ធ្វើ​ឲ្យ​សង្គ្រាម​ជៀស​មិន​ផុត។

ប្រធានាធិបតី​ប្រទេស​បារាំង លោក Emmanuel Macron បាន​ថ្លែង​សុន្ទរកថា​អបអរសាទរ​ឆ្នាំ​ថ្មី​ថា ឆ្នាំ​២០២៤ «នឹង​ក្លាយ​ជា​ឆ្នាំ​​មោទនភាព​របស់​ប្រទេស​បារាំង​យើង» ស្រប​ពេល​​បារាំង​ត្រៀម​បើក​ការ​ប្រកួត​ព្រឹត្តិការណ៍​កីឡា​អូឡាំពិក​រដូវ​ក្តៅ​ឆ្នាំ​២០២៤ នៅ​ទី​ក្រុង​បារីស និង​បើក​ប្រាសាទរ Notre-Dame ឡើង​វិញ បន្ទាប់​ពី​ភ្លើង​ឆេះ៕

ខាង​ក្រោម​ជា​រូប​ភាព​អបអរសាទរ​ឆ្លង​ឆ្នាំ​ចាស់ ផ្លាស់​ចូល​ឆ្នាំ​ថ្មី២០២៤

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រែ​សម្រួល៖ វីរបុត្រ
ប្រភព៖ Reuters

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេដ្ឋកិច្ច១៥ នាទីutes មុន

ក្រសួងសេដ្ឋកិច្ច ប្រកាសដាក់ឱ្យដំណើរការវិក្កយបត្រអេឡិកត្រូនិក

ព័ត៌មានជាតិ១៧ នាទីutes មុន

ជនរងគ្រោះស្លាប់ និងរបួស ខណៈទៅយកអំណោយមុខភូមិគ្រឹះអ្នកឧកញ៉ា សុខ គង់ ទទួលបានថវិកាពីអភិបាលរាជធានី និងអ្នកឧកញ៉ា សុខ គង់

ព័ត៌មានជាតិ២០ នាទីutes មុន

ចូលឆ្នាំចិន៖ សម្ដេចធិបតីប្រាប់សមត្ថកិច្ចឱ្យបន្តរឹតបន្ដឹងការពិនិត្យជាតិស្រវឹងលើអ្នកបើកបរ

ព័ត៌មានជាតិ២៩ នាទីutes មុន

គាំទ្រភ្លូកទឹកភ្លូកដី! សំបុត្រទស្សនាទស្សនីយភាព «ល្ខោនបាមោជ្ជទ័យ» រឿងកុលាបប៉ៃលិន ទាំង ៤ថ្ងៃ លក់អស់ហើយ

កីឡា៣៣ នាទីutes មុន

ក្មេងប្រុសម្នាក់ត្រូវបានចាប់ខ្លួនក្រោយសង្ស័យផ្ញើសារគំរាមភរិយា Havertz

Sokha Hotels

ព័ត៌មានពេញនិយម