Connect with us

ព័ត៌មានអន្ដរជាតិ

សង្គ្រាមចូលឆ្នាំទី២ លោក Zelenskiy ថា អ៊ុយក្រែនកាន់តែខ្លាំងជាងមុន

បានផុស

នៅ

លោកប្រធានាធិបតី Volodymyr Zelenskiy បានអះអាងពីប្រទេសអ៊ុយក្រែនរបស់ខ្លួនកាន់តែខ្លាំងជាងមុនដើម្បីបោះជំហាន​ឆ្ពោះ​ទៅ​ឆ្នាំទី២នៃសង្គ្រាមជាមួយប្រទេសរុស្ស៊ី។

ក្នុង​វីដេអូ​រយៈ​ពេល​២០​នាទី​នៃ​ការ​ថ្លែង​សុន្ទរកថា​​​ដើម្បី​អបអរសាទរ​​ឆ្នាំ​២០២៤នា​ព្រឹក​ថ្ងៃចន្ទ ទី១ ខែ​មករា ស្ទើរ​តែ​មិន​បាន​លើក​ឡើង​ពាក់​ព័ន្ធ​ផ្ទាល់​ទៅ​នឹង​ស្ថានភាព​ជួរ​មុខ​ដែល​មាន​ចម្ងាយ​ប្រមាណ​១​ពាន់​គីឡូម៉ែត្រ ឬ​ក៏​​ជោគជ័យ​​​មាន​កម្រិត​ពី​ការ​វាយ​ប្រហារ​ដែល​បាន​ចាប់​ផ្តើម​កា​ពីខែមិថុនា​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មិន​ត្រឹម​តែ​ប៉ុណ្ណោះ​លោក​ប្រធានាធិបតី​មិន​បាន​លើក​ឡើង​ពី​ការ​លំបាក​ផ្នែក​នយោបាយ និង​ការ​ទូត​ក្នុង​ការ​ធានាបន្តប្រតិបត្តិការ​យោធា ក៏​ដូច​ជា​ជំនួយ​ពី​សហរដ្ឋ​អាមេរិក និង​សហភាព​អឺរ៉ុប​ឡើយ។

លោក Zelenskiy បាន​និយាយ​ថា សង្គ្រាម​បាន​បង្រៀន​ប្រជា​ជន​អ៊ុយក្រែន​ឲ្យ​ក្រោក​ឈរ​តស៊ូ​ពី​ការ​វាយ​ប្រហារ​របស់​រុស្ស៊ី និង​សម្រប​ខ្លួន​ទៅ​ក្នុង​ស្ថានភាព​លំបាក រួម​ទាំង​ការ​ដាច់​ភ្លើង ប្រតិបត្តិការ​ឧស្សាហ៍កម្ម និង​ការ​គំរាម​កំហែង​​ក្នុង​ការ​ដឹក​ជញ្ជូន​ទំនិញ​តាម​ផ្លូវ​ទឹក។

«លទ្ធផល​ធំនៃ​ឆ្នាំ​កន្លង​ទៅ​ ជោគជ័យ​ចម្បង​របស់​​យើង​​គឺ អ៊ុយក្រែន​កាន់​តែ​រឹង​មាំ។ ប្រជា​ជន​អ៊ុយក្រែន​កាន់​តែ​រឹង​មាំ​ខ្លាំង​ឡើង»។ លោក Zelenskiy មាន​ប្រសាសន៍​ក្នុង​វីដេអូ​សុន្ទរកថា​ដែល​មាន​រំលេច​រូបភាព​ពី​ទី​ក្រុងស្ថិត​ក្រោម​ការវាយ​ប្រហារ ក៏​ដូច​ជា​ជំនួប​ជា​មួយមេដឹក​នាំ​នៃ​​សម្ព័ន្ធមិត្តអឺរ៉ុប។

លោក​បន្ត​ថា ៖«នៅ​ពេល ការ​ចាប់​ផ្តើម​ឆ្នាំ​២០២៣ យើង​បាន​ឆ្លង​កាត់​ដោយ​គ្មាន​ការ​បំភ្លើស។ ក្នុង​រដូវរងា​គឺ​ជា​ពេល​វេលា​លំបាក​បំផុត​ក្នុង​ប្រវត្តិ​សាស្ត្រ​របស់​ពួក​យើង។ នៅ​ពេល​យើង​បញ្ជាក់​ថា ពលរដ្ឋ​អ៊ុយក្រែន​​រឹង​មាំ​ជាង​ត្រជាក់ និង​ភាព​ងងិត។ ខ្លាំង​ជាង​​ការដាច់​ភ្លើង និង​ខ្លាំង​ជាង​ការ​គំរាម​កំហែង​ដាច់​ភ្លើង។ ពលរដ្ឋ​អ៊ុយក្រែន​ខ្លាំង​ជាងការ​បិទ​ផ្លូវ​ ខ្លាំង​ជាង​វេតូ ការ​មិន​ជឿ​ជាក់ ឬការ​សង្ស័យ»៕

ប្រែ​សម្រួល៖ វីរបុត្រ
ប្រភព៖ theguardian

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៥ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៧ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ព័ត៌មានជាតិ២១ ម៉ោង មុន

បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម៩ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

Sokha Hotels

ព័ត៌មានពេញនិយម