Connect with us

ព័ត៌មានអន្ដរជាតិ

អ៊ីស្រាអែលនិយាយថា សង្គ្រាមនៅហ្គាហ្សានឹងបន្តពេញឆ្នាំ២០២៤

បានផុស

នៅ

«សង្គ្រាមនៅតំបន់ហ្គាហ្សាអាចនឹងអូសបន្លាយពេញឆ្នាំ២០២៤»។ នេះជាការលើកឡើងរបស់អ្នកនាំពាក្យក្រសួងការពារជាតិអ៉ីស្រាអែលលោក Daniel Hagari បាននិយាយក្នុងសារអបអរសាទរឆ្នាំថ្មីទៅកាន់កម្លាំងប្រដាប់អាវុធដែលកំពុងពង្រាយជាការត្រៀមខ្លួនដើម្បីប្រយុទ្ធ។

លោកបាននិយាយថា កងកម្លាំងមួយចំនួន ជាពិសេសទាហានបម្រុងនឹងត្រូវដកចេញដើម្បីឲ្យពួកគេចូលរួមក្រុមឡើងវិញ។ «ការសម្របខ្លួនទាំងនេះមានគោលបំណងដើម្បីធានាបានចំពោះផែនការ និងការត្រៀមខ្លួនសម្រាប់បន្តសង្គ្រាមក្នុងឆ្នាំ២០២៤»។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

«កម្លាំងការពារជាតិត្រូវតែរៀបចំផែនការទុកជាមុនដើម្បីយល់ដឹងថា នឹងមានបេសកកម្មបន្ថែម និងការប្រយុទ្ធនៅតែបន្តមានសម្រាប់ពេលវេលាក្នុងឆ្នាំ២០២៤»។ លោកបាននិយាយ និងបន្តថា ទាហានបម្រុងមួយចំនួននឹងចាកចេញពីតំបន់ហ្គាហ្សាឆាប់ៗក្នុងសប្តាហ៍នេះដើម្បីឲ្យពួកគេបង្កើនថាមពលឡើងវិញមុនពេលមានប្រតិបត្តិការថ្មី។

យោងតាមក្រសួងសុខាភិបាលដែលគ្រប់គ្រងដោយក្រុមហាម៉ាស់ថា មនុស្សជាង២១៨០០នាក់ ក្នុងនោះភាគច្រើនជាកុមារ និងស្ត្រីត្រូវបានសម្លាប់ក្នុងរយៈពេលផ្ទុះសង្គ្រាម១១សប្តាហ៍កន្លងទៅ។

សង្គ្រាមចុងក្រោយបំផុតបានផ្ទុះឡើងដោយការវាយប្រហារឆ្លងកាត់ព្រំដែនមិនធ្លាប់មានពីមុនដោយក្រុមប្រដាប់អាវុធហាម៉ាស់នៅភាគខាងត្បូងប្រទេសអ៉ីស្រាអែលកាលពីថ្ងៃទី៧ ខែតុលា ដែលបានសម្លាប់មនុស្ស១២០០នាក់ភាគច្រើនជាជនស៊ីវិល និងមានចំណាប់ខ្មាំងប្រហែលជា២៤០នាក់ទៀត។

អ៉ីស្រាអែលបានបន្តការទម្លាក់គ្រាប់បែកនៅតំបន់ហ្គាហ្សារហូតដល់ចុងឆ្នាំដែលបានក្លាយជាឆ្នាំដ៏អាក្រក់បំផុតនៅក្នុងតំបន់។

ក្រសួងសុខាភិបាលនៅហ្គាហ្សាបាននិយាយថា ហោចណាស់ប្រជាជនប៉ាឡេស្ទីន៤៨នាក់ត្រូវបានសម្លាប់ក្នុងការទម្លាក់គ្រាប់បែកនៅ Gaza City កាលពីយប់ថ្ងៃអាទិត្យ ទី៣១ ខែធ្នូ ឆ្នាំ២០២៣ ហើយក៏មានមនុស្សជាច្រើននាក់បាន​កប់ជាប់ក្នុងគំនរបាក់បែក។

អង្គការសហប្រជាជាតិបាននិយាយថា ៨៥%នៃប្រជាជន​ ២.៤លាន​នាក់នៅហ្គាហ្សា​គឺ​ស្ទើរតែ២លាននាក់ឥឡូវនេះបានផ្លាស់ទីលំនៅ៕

ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖BBC

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤ នាទី មុន

អ្នកនាំពាក្យ៖ ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មានកំពុងត្រូវបានអនុវត្តយ៉ាងពេញលេញសម្រាប់ការងារ និងតម្រូវការប្រចាំថ្ងៃ

ព័ត៌មានអន្ដរជាតិ១១ នាទី មុន

​​វត្ត​ព្រះពុទ្ធសាសនា​នៅ​ថៃត្រូវ​គ្រូ​បរទេស​បង្រៀន​​​អង់គ្លេស​ ប្រែក្លាយ​ជា​​​ការ​បង្រៀន​ទ្រឹស្តីសាសនា​ផ្សេង​

ព័ត៌មានជាតិ១៣ នាទី មុន

អភិបាល​រាជធានី​ចុះ​ពិនិត្យ​ទីតាំង​បាក់ស្រុត​ផ្លូវ​បេតុង​អប​ប្រឡាយ​ស្ទឹងមានជ័យ និង​ណែនាំ​ឱ្យ​ជួសជុល​ជាបន្ទាន់

សន្តិសុខសង្គម១ ម៉ោង មុន

លោក សាំ ពិសិដ្ឋ៖ ការបាក់ស្រុតផ្លូវបេតុងនៅសង្កាត់ស្ទឹងមានជ័យទី២ ដោយសារទឹកហូរច្រោះខាងក្រោមផ្លូវ

នយោបាយ១ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី បើកសិក្ខាសាលាយុទ្ធសាស្រ្តខេត្តកំពង់ស្ពឺត្រៀមលក្ខណៈឆ្ពោះទៅកាន់ការបោះឆ្នោត

Sokha Hotels

ព័ត៌មានពេញនិយម