Connect with us

ព័ត៌មានអន្ដរជាតិ

គ្រោះរញ្ជួយដីដ៏ខ្លាំងកក្រើកជប៉ុនកំពុងព្រមានពីព្យុះយក្សស៊ូណាមិ

បានផុស

នៅ

នៅថ្ងៃ​ចន្ទ ទី​១ ខែ​មករា ឆ្នាំ​២០២៤ គ្រោះរញ្ជួយ​ដី​ធ្ងន់​កម្រិត ៧.៦រ៉ិចទ័របាន​វាយ​ប្រហារ​ភាគ​កណ្តាល​ប្រទេស​ជប៉ុន​បានបង្ក​ឲ្យ​មាន​ការ​ព្រមាន​ពី​ព្យុះ​យក្ស​ស៊ូណាមិ​ដែល​កំពុងណែនាំ​​ឲ្យ​អ្នក​ស្រុក​​ជម្លៀស​ចេញ។

តាម​សេចក្តី​រាយការណ៍​របស់​ប្រព័ន្ធ​ផ្សព្វផ្សាយ NHK ​ថា ព្យុះ​ស៊ូណាមិ​មួយកម្ពស់​ប្រហែល​ជា១​ម៉ែត្រ​បាន​វាយ​ប្រហារ​​តាម​ផ្នែក​ខ្លះ​នៃ​ឆ្នេរ​សមុទ្រ​​ជប៉ុន​ដែល​មានរលក​ធំៗ​ជាង​ការ​រំពឹង​ទុក។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រព័ន្ធ​ផ្សព្វផ្សាយ​នេះ​បាន​ផ្សាយ បន្ទាប់ពី​គ្រោះ​រញ្ជួយ​ដី​បាន​វាយ​ប្រហារ​នៅ​តំបន់ Nato ក្នុង​ខេត្ត Ishikawa ប្រហែល​ជា​ម៉ោង​៤​ល្ងាច (ម៉ោង​នៅ​ប្រទេស​ជប៉ុន) ​ថា ៖«អ្នក​ស្រុក​ទាំង​អស់​ត្រូវ​តែ​ជម្លៀសចេញ​ជា​បន្ទាន់​ដើម្បី​ទៅ​កាន់​ទី​ទួល»។

ទីភ្នាក់ងារឧតុនិយមជប៉ុន បាន​ចេញ​សេចក្តី​ព្រមាន​ស៊ូណាមិ​សម្រាប់​ខេត្ត​មាត់​សមុទ្រ​មាន​ដូច​ជា ខេត្ត Ishikawa, Niigata និង ខេត្ត​Toyama។ ទី​ភ្នាក់​ងារ​ជប៉ុន និង​អាមេរិក​ជា​ច្រើន​បាន​និយាយ​ថា ព្យុះ​ស៊ូណាមិ Hazardous មាន​កម្ពស់​​ដល់​ទៅ​៥​ម៉ែត្រ​ដែល​​អាច​វាយ​ប្រហារ​តាម​បណ្តោយ​ឆ្នេរ​សមុទ្រ​ភាគ​ខាង​ជើង​​នៃ​ភាគ​​កណ្តាល​ប្រទេស​ជប៉ុន​នៅ​​ថ្ងៃ​ចន្ទ​ដែល​មាន​ចម្ងាយ​៣០០​គីឡូម៉ែត្រ​ពី​ចំណុច​គ្រោះ​រញ្ជួយ​ដី។

មជ្ឈមណ្ឌល​ព្រមាន​ស៊ូណាមិ​ប៉ាស៊ីហ្វិក​ដែល​មាន​មូលដ្ឋាន​នៅ​ទី​ក្រុង​ហាវៃ​បាន​និយាយ​ថា ៖«រលក​ព្យុះ​ស៊ូណាមិ Hazardous ពី​គ្រោះ​រញ្ជួយ​ដី​អាច​​កើត​មាន​ក្នុង​ចម្ងាយ​៣០០​គីឡូម៉ែត្រ​ពី​ចំណុច​កណ្តាលតាម​បណ្តោយ​ឆ្នេរ​សមុទ្រ។

ព្យុះ​ស៊ូណាមិ​កម្ពស់​១.២​ម៉ែត្រ​មួយ​​ត្រូវ​បាន​បញ្ជាក់​​ថា​​ បាន​ទៅ​ដល់​ទី​ក្រុង Wajima ក្នុង​ខេត្ត​ Ishikawa។

ទី​ភ្នាក់​ងារ​ឧតុនិយម​ជប៉ុន​បាន​និយាយ​ថា តំបន់ Noto នៅ​ផ្នែក​ខាង​សមុទ្រ​ជប៉ុន​នៃ​​កោះ Honshu បាន​ជួប​គ្រោះ​រញ្ជួយ​ដី​ញឹក​ញាប់​ដែល​មាន​កម្រិត​ចាប់​ពី​៥.៧​រ៉ិចទ័រចាប់​ពី​ម៉ោង​៤.០៦​ល្ងាច (ម៉ោង​ក្នុង​ស្រុក)។

គ្រោះ​រញ្ជួយ​ដី​នេះ​បាន​កើត​មាន​ឡើង បន្ទាប់​ពី​រញ្ជួយ​ដី​កម្រិត ៧.៦​រ៉ិចទ័រ​​នៅ​ម៉ោង​៤.១០ ល្ងាច, កម្រិត​៦.១​រ៉ិចទ័រ​​នៅ​ម៉ោង​៤.១៨​ល្ងាច, កម្រិត ៤.៥​រ៉ិចទ័រ​នៅ​​​ម៉ោង​៤.២៣​ល្ងាច, កម្រិត ៤.៦​រ៉ិចទ័រ​នៅ​ម៉ោង​៤.២៩​ល្ងាច និងកម្រិត៤.៨​រ៉ិចទ័រ​នៅម៉ោង​៤.៣២​ល្ងាច៕

ប្រែ​សម្រួល៖ វីរបុត្រ
ប្រភព៖ NHK

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៨ នាទីutes មុន

បណ្ឌិត ងិន បាណាល់ ផ្តល់ម៉ាស៊ីនបូមទឹក៤គ្រឿង ជួយសង្រ្គោះស្រូវ នៅស្រុកបាភ្នំ ដែលខ្វះទឹកស្រោចស្រព

ព័ត៌មានជាតិ២៦ នាទីutes មុន

កម្មវិធីផ្ដល់ដីការពារព្រៃ៖ ពលរដ្ឋក្រីក្រពិត ក្នុង១គ្រួសារនឹងបានដី៣ហិកតា បើសិនទៅរស់នៅស្រុកសេសាន ខេត្តស្ទឹងត្រែង

ព័ត៌មានជាតិ៣៣ នាទីutes មុន

គណៈរដ្ឋមន្ត្រី អនុម័តសេចក្តីព្រាងច្បាប់ស្តីពីការចាត់ចែងជាបណ្តោះអាសន្ននូវវត្ថុចាប់យក

នយោបាយ៣៤ នាទីutes មុន

នាយករដ្ឋមន្ត្រីបញ្ជាឱ្យក្រសួង២បន្តដោះស្រាយបញ្ហាស្រូវជូនប្រជាពលរដ្ឋ

ជីវិតកម្សាន្ដ៤១ នាទីutes មុន

ជំទាវឧកញ៉ា សុខ រស្មី ជួយទិញស្រូវពីប្រជាកសិករបាន ៤ខេត្ត សរុបជាង ១២៧តោន

Sokha Hotels

ព័ត៌មានពេញនិយម