Connect with us

ព័ត៌មានអន្ដរជាតិ

ទើបចូលឆ្នាំ២០២៤ ជប៉ុន ជួបគ្រោះរញ្ជួយដីកម្រិតធ្ងន់ រកឃើញមនុស្សស្លាប់ជាបណ្តើរៗ

បានផុស

នៅ

តាមការផ្សាយរបស់ NHK, គ្រោះរញ្ជួយដីនៅប្រទេសជប៉ុន គិតត្រឹមពេលនេះ បានឆក់យកជីវិតមនុស្សចំនួន៨នាក់ហើយ ដោយអ្នកស្លាប់ទាំងអស់គឺសុទ្ធសឹងស្ថិតនៅក្នុងខេត្ត Ishikawa ដែលជាចំណុចកណ្តាលនៃការរញ្ជួយកាលពីថ្ងៃចន្ទទី១ខែមករាឆ្នាំ២០២៤។

(រូបថត៖ Daily Mail)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

គ្រោះរញ្ជួយដីកម្រិត៧.៦រ៉ិចទ័រ បានបំផ្លាញសំណង់អគារ កាត់ផ្តាច់អគ្គិសនីចំពោះមនុស្សរាប់ម៉ឺននាក់ និងជំរុញឲ្យប្រជាពលរដ្ឋ រត់ចេញពីតំបន់ឆ្នេរទៅរកទីទួលសុវត្ថិភាព។

លើសពីនេះ វាក៏បង្កឲ្យមានរលកសមុទ្រកម្ពស់ប្រហែល ១ម៉ែត្រនៅតាមបណ្តោយឆ្នេរ ភាគខាងលិចដ៏វែងរបស់ជប៉ុន ក៏ដូចជានៅក្នុងប្រទេសជិតខាងកូរ៉េខាងត្បូង ផងដែរ។

(រូបថត៖ AFP)

កងទ័ពត្រូវបានបញ្ជូនទៅតំបន់ខាងលើ ដើម្បីជួយក្នុងប្រតិបត្តិការសង្គ្រោះ ខណៈអាកាសយានដ្ឋានក្នុងស្រុកមួយ ត្រូវបិទជាបន្ទាន់ បន្ទាប់ពីរញ្ជួយដីបង្កជាស្នាមប្រេះលើផ្លូវយន្តហោះ។

ទោះបីជាយ៉ាងណាក៏ដោយ ដោយសារតែគ្រោះរញ្ជួយដីទើបកើតឡើង ដូចនេះ ទំហំនៃការខូចខាត ក៏ដូចជាតួលេខមនុស្សស្លាប់ពិតប្រាកដ នៅតែមិនទាន់ច្បាស់ ព្រោះថា ផ្លូវសំខាន់ៗតភ្ជាប់ទៅកាន់តំបន់រងផលប៉ះពាល់ខ្លាំងបំផុត ត្រូវរងការខូចខាតយ៉ាងធ្ងន់ធ្ងរ ដែលរារាំងដល់កិច្ចខិតខំប្រឹងប្រែងជួយសង្គ្រោះ។

(រូបថត៖ AFP)

ទន្ទឹមនោះ ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន បានប្រកាសត្រៀមខ្លួនជាស្រេច ក្នុងការផ្តល់ជំនួយចាំបាច់ណាមួយដល់ប្រទេសជប៉ុន បន្ទាប់ពីគ្រោះមហន្តរាយនេះ។

លោកនិយាយថា “ក្នុងនាមជាសម្ព័ន្ធមិត្តជិតស្និទ្ធ សហរដ្ឋអាមេរិកនិងជប៉ុនមានចំណងមិត្តភាពដ៏ជ្រាលជ្រៅដែលបង្រួបបង្រួមប្រជាជនរបស់យើង។ យើងឈរជាមួយប្រជាជនជប៉ុនក្នុងពេលវេលាដ៏លំបាកនេះ”។

(រូបថត៖ AP)

សូមបញ្ជាក់ថា ជប៉ុន​ជា​ប្រទេស​មួយ​ក្នុង​ចំណោម​ប្រទេស​ដែល​ប្រឈម​នឹង​គ្រោះ​រញ្ជួយ​ដី​ខ្លាំង​ជាង​គេ។ ការរញ្ជួយដីដ៏ធំ និងរលកយក្សស៊ូណាមិ បានវាយប្រហារភាគឦសានប្រទេសនេះ កាលពីថ្ងៃទី១១ខែមីនាឆ្នាំ២០១១ ដោយសម្លាប់មនុស្សជិត ២០០០០នាក់ និងបំផ្លិចបំផ្លាញទីក្រុងនានា ព្រមទាំងបង្កឲ្យមានគ្រោះមហន្តរាយនុយក្លេអ៊ែរនៅហ្វូគូស៊ីម៉ាទៀតផង៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ CNA, BBC

ចុចអាន៖ គ្រោះរញ្ជួយដីដ៏ខ្លាំងកក្រើកជប៉ុនកំពុងព្រមានពីព្យុះយក្សស៊ូណាមិ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេចក្ដីជូនដំណឹង៤ ម៉ោង មុន

សេចក្ដីជូនដំណឹង លើកទី២ ស្ដីពី ការអញ្ជើញចូលរួមពិគ្រោះថ្លៃ គម្រោងជួលក្រុមហ៊ុនសវនកម្មឯករាជ្យ ធ្វើសវនកម្មលើរបាយការណ៍ហិរញ្ញវត្ថុ ឆ្នាំ២០២៤ របស់ទូរគមនាគមន៍កម្ពុជា (ទ.ក.)

សន្តិសុខសង្គម១០ ម៉ោង មុន

អភិបាលរាជធានី អំពាវនាវឱ្យកងកម្លាំងពង្រឹងសន្តិសុខសណ្តាប់ធ្នាប់ឱ្យល្អប្រសើរ

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

ចិន បាញ់​បង្ហោះ​ផ្កាយរណប អាច​តាម​ដាន​ដឹង​ពី​ភាព​ប្រៃ​នៃ​សមុទ្រ

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

WMO៖ ពិភពលោក​កំពុង​កើន​ឡើង​កម្ដៅ​ខ្លាំង ឈាន​ដល់​ចំណុច​គ្រោះថ្នាក់

ព័ត៌មានជាតិ១២ ម៉ោង មុន

អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ៖ សំណុំរឿងកាត់ទោសជនជាតិចិនលាងលុយកខ្វក់នៅអាម៉េរិកពុំមានសញ្ជាតិខ្មែរទេ

Sokha Hotels

ព័ត៌មានពេញនិយម