ព័ត៌មានអន្ដរជាតិ
អ៊ីស្រាអែល ប្តូរយុទ្ធសាស្រ្ត នៅហ្គាហ្សា រីឯនាវាផ្ទុកយន្តហោះអាមេរិក ក៏បកទៅផ្ទះវិញ
អ៊ីស្រាអែល បានប្រកាសពីផែនការផ្លាស់ប្តូរយុទ្ធសាស្ត្រ និងបន្ថយចំនួនកងទ័ព ហើយថែមទាំងដករថក្រោះចេញពីតំបន់ខ្លះនៃជ្រោយហ្គាហ្សាទៀតផង ប៉ុន្តែការប្រយុទ្ធគ្នានិងការទម្លាក់គ្រាប់បែកទ្រង់ទ្រាយធំលើទីតាំងខ្លះ នៅតែមានកម្រិតធ្ងន់ធ្ងរនៅឡើយ។

ការប្តូរយុទ្ធសាស្រ្តនេះកើតឡើង ចំពេលកងទ័ពជើងទឹកអាមេរិកប្រកាសថា នាវាផ្ទុកយន្តហោះ Gerald R Ford កំពុងវិលត្រលប់ទៅកំពង់ផែរបស់ខ្លួនក្នុងរដ្ឋ Virginia វិញ ក្រោយការដាក់ពង្រាយទៅកាន់សមុទ្រមេឌីទែរ៉ាណេភាគខាងកើត ពេលភាពតានតឹងហក់ឡើងខ្ពស់។
តាមការបញ្ជាក់ពីអ៊ីស្រាអែល សង្គ្រាមជាមួយក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីនហាម៉ាស អាចអូសបន្លាយពេលរាប់ខែទៀត ខណៈគិតត្រឹមពេលនេះ ជម្លោះបានសម្លាប់មនុស្សរាប់ម៉ឺននាក់ និងបណ្តាលឲ្យមនុស្ស២.៣លាននាក់ ធ្លាក់ចូលទៅក្នុងគ្រោះមហន្តរាយមនុស្សធម៌រួចទៅហើយ។

យ៉ាងណា ក្រោយចូលឆ្នាំថ្មី អ៊ីស្រាអែល ស្រាប់តែបង្ហាញពីដំណាក់កាលថ្មីក្នុងការវាយលុករបស់ខ្លួន ដោយមន្ត្រីម្នាក់ប្រកាសថា យោធានឹងដកកម្លាំងចេញពីតំបន់ហ្គាហ្សាក្នុងខែនេះ ហើយប្តូរទៅប្រតិបត្តិការបោសសម្អាតដំណាក់កាលមួយទៀតនៅភាគខាងជើង ប៉ាឡេស្ទីន។
មន្ត្រីអ៊ីស្រាអែលនិយាយថា ការកាត់បន្ថយចំនួនទ័ពនេះ នឹងអនុញ្ញាតឲ្យទាហានបម្រុងមួយចំនួន វិលទៅប្រើជីវិតបែបសាមញ្ញវិញ ជួយពង្រឹងសេដ្ឋកិច្ចអ៊ីស្រាអែលដែលរងទុក្ខដោយសារសង្រ្គាម និងការរៀបចំអង្គភាពក្នុងករណីមានជម្លោះកាន់តែធំនៅភាគខាងជើង ជាមួយក្រុមហេសបូឡារបស់ប្រទេសលីបង់ ដែលមានការគាំទ្រពីអ៊ីរ៉ង់។

ការបាញ់កាំភ្លើងធំរវាងក្រុមហេសបូឡានិងអ៊ីស្រាអែល បានរង្គើព្រំដែន ចាប់តាំងជម្លោះហ្គាហ្សាផ្ទុះឡើង។ យ៉ាងណា មន្ត្រីអ៊ីស្រាអែលអះអាងថា ស្ថានភាពនៅតាមព្រំដែនលីបង់ នឹងមិនត្រូវអនុញ្ញាតឲ្យបន្តទៀតឡើយ។ រយៈពេលប្រាំមួយខែខាងមុខ គឺជាពេលវេលាដ៏សំខាន់។
សូមបញ្ជាក់ជាថ្មី សង្គ្រាមនៅតំបន់ហ្គាហ្សា ត្រូវបានបង្កឡើងដោយការវាយប្រហារដ៏គួរឲ្យភ្ញាក់ផ្អើលរបស់ក្រុមហាម៉ាសលើទីប្រជុំជនអ៊ីស្រាអែលកាលពីថ្ងៃទី៧ខែតុលា ដែលអ៊ីស្រាអែលនិយាយថា បានសម្លាប់មនុស្ស១២០០នាក់។
ដោយឡែក អាជ្ញាធរសុខាភិបាលប៉ាឡេស្ទីននៅតំបន់ហ្គាហ្សាដែលគ្រប់គ្រងដោយក្រុមហាម៉ាសក៏និយាយដែរថា ការវាយលុករបស់អ៊ីស្រាអែលនៅទីនោះ បានសម្លាប់មនុស្ស ២១៩៧៨នាក់៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ CNA
ចុចអាន៖ នាវាចម្បាំង អាមេរិក បាញ់ទម្លាក់យន្តហោះគ្មានមនុស្សបើក និងមីស៊ីល របស់ក្រុមហ៊ូធីនៅសមុទ្រក្រហម

-
សន្តិសុខសង្គម២ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ត្រាំ តម្រូវឲ្យអ៊ុយក្រែន យកធនធានរ៉ែកម្រមកដោះដូរ បើចង់បានជំនួយអាមេរិក តទៀត
-
សន្តិសុខសង្គម២ ថ្ងៃ ago
របួស១៤នាក់ ក្នុងហេតុការណ៍រថយន្តដឹកនិស្សិតកសិកម្មចុះកម្មសិក្សានៅមណ្ឌលគិរី ជួបគ្រោះថ្នាក់ចរាចរណ៍
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
មិនដឹងមានវិបត្តិអ្វី! Justin Bieber ប្រែស្គមស្គាំង ដើរម្នាក់ឯង ដូចមនុស្សមានបញ្ហាផ្លូវចិត្ត