ព័ត៌មានអន្ដរជាតិ
វៀតណាម ចាប់ខ្លួនមេអណ្តើក នាំបវរកញ្ញានិងតារាម៉ូដែល ទៅបម្រើសេវាផ្លូវភេទឲ្យភ្ញៀវ មួយយប់ ២០០០ដុល្លារ
កាលពីចុងសប្តាហ៍ វៀតណាម ចាប់ខ្លួនស្ត្រីពីរនាក់នៅទីក្រុងហូជីមិញ ជាមេអណ្តើកនាំស្រីស្អាតៗដូចជាបវរកញ្ញានិងតារាបង្ហាញម៉ូដទៅបម្រើសេវាផ្លូវភេទដល់ភ្ញៀវ ជាមួយតម្លៃរហូតដល់៥០លានដុង (២០០០ដុល្លារអាមេរិក) ក្នុងមួយយប់។
តាមការចោទប្រកាន់ ប៉ូលិសនិយាយថា ស្រ្តីទាំងពីរឈ្មោះ Ho Thi Hanh និង Dau Thi Lien បានទទួលចំណែក៣០% នៃប្រាក់ដែលភ្ញៀវផ្តល់ឲ្យស្ត្រីរកស៊ីផ្លូវភេទ ដែលពួកគេទាក់ទងបាន។ ប៉ូលិសបានរកឃើញក្រុមផ្សាយពាណិជ្ជកម្មនៃសេវាកម្មរបស់ខ្លួនតាមអ៊ីនធឺណិត ហើយឆ្មក់ចូលសណ្ឋាគារមួយនៅផ្លូវ To Hien Thanh ក្នុងសង្កាត់ទី១០ កាលពីចុងខែធ្នូ ហើយចាប់បានស្ត្រីពីរនាក់ ពីក្រុមនេះ។
ក្នុងចំណោមអ្នកដែលចាប់ខ្លួនបាន គឺមានស្ត្រីម្នាក់អាយុ២៧ឆ្នាំ ជាបវរកញ្ញាវៀតណាម រីឯម្នាក់ទៀតអាយុ២៣ឆ្នាំជាតារាបង្ហាញម៉ូដរូបថត។

លើសពីនេះ ក្នុងសណ្ឋាគារមួយទៀតនៅផ្លូវ Tran Hung Dao សង្កាត់ទី៥ ប៉ូលិសចាប់បាននារីជានិស្សិតមហាវិទ្យាល័យម្នាក់ និងតារាម៉ូដែលតាមបណ្តាញសង្គមម្នាក់ ដែលបានបម្រើអតិថិជនក្នុងម្នាក់តម្លៃ១៤លានដុង។
ការស៊ើបអង្កេតរកឃើញថា Hanh បានតាំងខ្លួននារីជោគជ័យម្នាក់នៅលើបណ្តាញសង្គម ដោយបង្ហោះរូបថតខ្លួនធ្វើដំណើរទៅកន្លែងល្បីៗ និងការដើរទិញទំនិញមានតម្លៃថ្លៃៗ។ បន្ទាប់មក នាងបានល្បួងស្ត្រីឲ្យចូលក្រុម ដើម្បីរកលុយបានលឿនដូចនាង។
តាមការរកឃើញ Hanh និង Lien កំពុងគ្រប់គ្រងនារីវ័យក្មេងជាង ៣០ នាក់ រួមទាំងបវរកញ្ញា និងតារាសម្ដែងផងដែរ។ មិនត្រឹមប៉ុណ្ណឹង អ្នកទាំងពីរក៏បានផ្តល់សេវាផ្លូវភេទខ្លួនឯងទៀតផង។
សូមបញ្ជាក់ថា ប៉ូលិសក្រុងហូជីមិញ បានបង្កើនការវាយឆ្មក់ប្រឆាំងសកម្មភាពឧក្រិដ្ឋកម្ម នៅមុនថ្ងៃបុណ្យចូលឆ្នាំថ្មី ដោយបង្រ្កាបបានក្រុមពេស្យាចារជាបន្តបន្ទាប់ រួមទាំងក្រុមមួយដែលគ្រប់គ្រងដោយប្រធានក្រុមអាកាសចរណ៍ និងក្រុមមួយទៀតដែលគ្រប់គ្រងដោយភោជនីយដ្ឋានចិន ផ្តោតលើអតិថិជនបរទេសផងដែរ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ VN Express
ចុចអាន៖ ប៉ូលិសក្រុងហូជីមិញ បំបែកសម្បុករត់ពន្ធ iPhone ពីកម្ពុជា យកទៅលក់នៅ វៀតណាម

-
សន្តិសុខសង្គម១ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?