ព័ត៌មានអន្ដរជាតិ
Breaking News! មេបក្សប្រឆាំង កូរ៉េខាងត្បូង ត្រូវគេលួចចាក់ចំ ក ទាំងកណ្ដាលថ្ងៃ
ទីភ្នាក់ងារសារព័ត៌មាន Yonhap បានរាយការណ៍នៅអង្គារនេះថា មេដឹកនាំគណបក្សប្រឆាំងរបស់កូរ៉េខាងត្បូងលោក Lee Jae-myung ត្រូវជនមិនស្គាល់អត្តសញ្ញាណម្នាក់លួចចាក់ចំ ក អំឡុងពេលចុះទៅកាន់ទីក្រុងកំពង់ផែ Busan ភាគអាគ្នេយ៍ ។

ការវាយប្រហារលើលោក Lee ប្រធានគណបក្សប្រជាធិបតេយ្យដែលជាបក្សប្រឆាំងដ៏ធំរបស់កូរ៉េខាងត្បូងកើតមានឡើងនៅវេលាម៉ោង ១០ និង ២៧ នាទីព្រឹកថ្ងៃអង្គារនេះ អំឡុងពេលដែលលោកកំពុងផ្ដល់បទសម្ភាសន៍ជាមួយអ្នកសារព័ត៌មាន ក្រោយលោកបចុះទៅពិនិត្យមើលការដ្ឋានសាងសង់ព្រលានយន្តហោះថ្មីនៅលើកោះ Gadeok របស់ទីក្រុង Busan ។
លោក Lee ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យប្រមាណជា ២០ នាទីក្រោយការវាយប្រហារ ហើយលោកក៏មិនបានសន្លប់ ឬបាត់បង់ស្មារតីនោះដែរ ប៉ុន្តែឈាមនៅតែបន្តហូរចេញពីកញ្ចឹងករបស់លោក ខណៈជនសង្ស័យត្រូវបានចាប់ខ្លួនឃាត់ខ្លួននៅនឹងកន្លែងដូចគ្នា ។

ទន្ទឹមនោះ សារព័ត៌មាន CNA ក៏បានផ្សាយដែរថា ក្រោយហេតុការណ៍ចាក់ ក នេះហើយ លោក Lee ដែលមានវ័យ ៥៩ ឆ្នាំត្រូវបានគេដាក់ដេកនៅលើដី ខណៈអ្នកផ្សេងទៀតដែលនៅជុំវិញលោកបានយកកន្សែងបិទឈាមដែលកំពុងហូរច្រាលចេញពីករបស់លោកផងដែរ ។
គួរបញ្ជាក់ថា លោក Lee គឺជាបេក្ខភាពប្រកួតប្រជែងដ៏ស្វិតស្វាញជាមួយលោកប្រធានាធិបតី Yoon Suk Yeol ក្នុងការបោះឆ្នោតកាលពីឆ្នាំ ២០២២ ខណៈមេដឹកនាំបក្សប្រឆាំងរូបនេះក៏ធ្លាប់មានរឿងក្ដីក្ដាំពាក់ព័ន្ធនឹងអំពើពុករលួយផងដែរ ប៉ុន្តែបានគេចផុតពីការចាប់ខ្លួនកាលពីខែកញ្ញាក្នុងការចោទប្រកាន់ពីបទស៊ីសំណូកក្នុងការផ្ទេរប្រាក់ ៨ លានដុល្លារទៅឲ្យកូរ៉េខាងជើងដោយខុសច្បាប់ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

-
សន្តិសុខសង្គម២ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
បច្ចេកវិទ្យា១ សប្តាហ៍ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ត្រាំ តម្រូវឲ្យអ៊ុយក្រែន យកធនធានរ៉ែកម្រមកដោះដូរ បើចង់បានជំនួយអាមេរិក តទៀត
-
សន្តិសុខសង្គម២ ថ្ងៃ ago
របួស១៤នាក់ ក្នុងហេតុការណ៍រថយន្តដឹកនិស្សិតកសិកម្មចុះកម្មសិក្សានៅមណ្ឌលគិរី ជួបគ្រោះថ្នាក់ចរាចរណ៍