ព័ត៌មានអន្ដរជាតិ
រកឃើញមនុស្សស្លាប់ច្រើនឡើងៗ ក្នុងគ្រោះរញ្ជួយដីនៅជប៉ុន
ទីភ្នាក់ងារសារព័ត៌មានជាតិក្យូដូបានដកស្រង់សម្តីអាជ្ញាធរក្នុងតំបន់ដែលនិយាយថា ចំនួនមនុស្សស្លាប់ក្នុងគ្រោះរញ្ជួយដីដ៏ខ្លាំងជាបន្តបន្ទាប់ ដែលវាយប្រហារកណ្តាលប្រទេសជប៉ុន និងតំបន់ជុំវិញនោះ ពេលនេះបានកើនដល់៣០នាក់ហើយ។
គ្រោះរញ្ជួយដីកម្រិត៧.៦រ៉ិចទ័រ នៅខេត្ត Ishikawa បានបំផ្លាញសំណង់អគារ កាត់ផ្តាច់អគ្គិសនីចំពោះមនុស្សរាប់ម៉ឺននាក់ និងជំរុញឲ្យប្រជាពលរដ្ឋ រត់ចេញពីតំបន់ឆ្នេរទៅរកទីទួលសុវត្ថិភាព។
ក្រៅពីអ្នកស្លាប់ មនុស្សជាច្រើននាក់ទៀតកំពុងបាត់ខ្លួននិងជាប់នៅក្រោមអគារបាក់បែក នៅក្នុងខេត្ត Niigata, Toyama, Fukui និង Gifu។
ស្របពេលជាមួយគ្នានោះ នាយករដ្ឋមន្ត្រីជប៉ុនលោក Fumio Kishida និយាយថា ក្រុមជួយសង្គ្រោះកំពុងធ្វើការយ៉ាងសស្រាក់សស្រាំទាំងថ្ងៃទាំងយប់ ខណៈរដ្ឋាភិបាលបានបញ្ជូនកម្លាំងបន្ថែម ទៅកាន់តំបន់ដែលរងផលប៉ះពាល់ ហើយនឹងផ្តល់ជំនួយជាបន្ត។
សូមបញ្ជាក់ជាថ្មី ការរញ្ជួយដីដ៏ខ្លាំងក្លានៅឧបទ្វីប Noto ក្នុងខេត្ត Ishikawa គឺមានជម្រៅរាក់ ជាហេតុនាំឲ្យវាមានកម្លាំងខ្លាំងក្លាហើយបង្កការបំផ្លិចបំផ្លាញធំធេង ហើយទីភ្នាក់ងារឧតុនិយមជប៉ុន បានដាក់ឈ្មោះរញ្ជួយដីនេះជាផ្លូវការថា គ្រោះរញ្ជួយដីឧបទ្វីប Noto ឆ្នាំ២០២៤។
មិនត្រឹមប៉ុណ្ណឹង ចាប់តាំងពីថ្ងៃចន្ទមក ប្រទេសជប៉ុន បានរងគ្រោះដោយការរញ្ជួយដីយ៉ាងតិច១៥៥លើក។ លើសពីនេះ វាក៏បង្កឲ្យមានរលកសមុទ្រកម្ពស់ប្រហែល ១ម៉ែត្រនៅតាមបណ្តោយឆ្នេរ ភាគខាងលិចដ៏វែងរបស់ជប៉ុន ក៏ដូចជានៅក្នុងប្រទេសជិតខាងកូរ៉េខាងត្បូង ផងដែរ។
ជប៉ុនជាប្រទេសមួយក្នុងចំណោមប្រទេសដែលប្រឈមនឹងគ្រោះរញ្ជួយដីខ្លាំងជាងគេ។ ការរញ្ជួយដីដ៏ធំ និងរលកយក្សស៊ូណាមិ បានវាយប្រហារភាគឦសានប្រទេសនេះ កាលពីថ្ងៃទី១១ខែមីនាឆ្នាំ២០១១ ដោយសម្លាប់មនុស្សជិត ២០០០០នាក់ និងបំផ្លិចបំផ្លាញទីក្រុងនានា ព្រមទាំងបង្កឲ្យមានគ្រោះមហន្តរាយនុយក្លេអ៊ែរនៅហ្វូគូស៊ីម៉ាទៀតផង៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Xinhua
ចុចអាន៖ ទើបចូលឆ្នាំ២០២៤ ជប៉ុន ជួបគ្រោះរញ្ជួយដីកម្រិតធ្ងន់ រកឃើញមនុស្សស្លាប់ជាបណ្តើរៗ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
លោក សុះ ម៉ាច ស្នើឱ្យបញ្ឈប់ការយកស្នាដៃចម្រៀងមរតកដើម មកកែទំនុក បម្រើប្រយោជន៍បុគ្គល
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
UN អនុម័តសម្រាប់ការចាកចេញរបស់កម្ពុជាពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួច
-
សន្តិសុខសង្គម២ ថ្ងៃ ago
ដកហូតសំបក និងពោះវៀនកង់ម៉ូតូសរុបជាង១២០០០ ដែលរំលោភកម្មសិទ្ធិនាំចូល
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ ជនដៃដល់ដែលវាយសម្លាប់ស្ត្រីលក់ភេសជ្ជៈនៅស្តុប២០០៤ ទៅលោតទឹកសម្លាប់ខ្លួននៅស្ពានជ្រោយចង្វារ
-
ចរាចរណ៍៦ ថ្ងៃ ago
ស្ត្រីម្នាក់ ជិះម៉ូតូលឿន វ៉ារថយន្តមិនផុត ជ្រុលទាក់ដៃចង្កូតជាមួយកង់ ដួលបោកក្បាលស្លាប់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ផលដំឡូងមី កសិករត្រៀមប្រមូល ហាងឆេងទីផ្សារបានត្រឹម ១៧០ រៀលប៉ុណ្ណោះក្នុង ១ គីឡូក្រាម
-
សន្តិសុខសង្គម២៣ ម៉ោង ago
ស្នងការរាជធានី កោះហៅមន្ត្រីនគរបាលចរាចរណ៍៣នាក់មកសួរនាំ ជុំវិញការចោទប្រកាន់ពីបុរសម្នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ក្រសួងសុខាភិបាលណែនាំឲ្យពលរដ្ឋប្រុងប្រយ័ត្នចំពោះការបរិភោគអាហារសមុទ្រដើម្បីបង្ការការឆ្លងវីរុសណូរ៉ូ