Connect with us

ព័ត៌មានអន្ដរជាតិ

ក្មេងស្រី អ៊ីរ៉ង់ ស្អាតជាងគេលើលោក ពេលនេះធំពេញវ័យមើលសឹងលែងស្គាល់

បានផុស

នៅ

ក្មេងស្រីអ៊ីរ៉ង់ដែលជាប់ឈ្មោះស្អាតជាងគេលើលោក​ បច្ចុប្បន្ននេះនាងធំពេញវ័យកាន់តែមានសម្រស់ស្រស់ស្អាតជាងមុនមើលសឹងមិនស្គាល់ ខណៈដែលប្រព័ន្ធផ្សព្វផ្សាយធ្លាប់បង្កើតនូវពាក្យចចាម​អារ៉ាម​​ថា ​ឪពុក​របស់នាង​បង្ខំចិត្តលា​ឈប់​ពី​ការងារ​ដើម្បី​ការពារ​កូនស្រី។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អស់រយៈពេលជាច្រើនឆ្នាំបានកន្លងផុតទៅ ក្មេងស្រីតូចដែលមានឈ្មោះថា Mahdis Mohammadi មកពីប្រទេសអ៊ីរ៉ង់ បានធំធាត់ក្លាយជាក្មេងស្រីម្នាក់គួរឲ្យស្រលាញ់។​ ​ព្រឹត្តិការណ៍​នេះ​អាច​និយាយ​បាន​ថា ​នាង​ធំ​ឡើង​ពាំនាំជាមួយនឹងសម្រស់​ស្រស់​ស្អាត ​ស័ក្តិសម​នឹង​តំណែង​ជា​ក្មេងដែល​ស្អាត​បំផុត​ក្នុង​ពិភពលោកកាលពីឆ្នាំ​២០១៨​​។​ ​ក្រៅពី​រូបរាង​របស់​នាង​ សមត្ថភាពរបស់ Mahdis ក៏មិនធម្មតាដែរ។ ដោយសារតែនាងមានគំនិតច្នៃប្រឌិតផ្នែកម៉ូដ ហើយថែមទាំងអាចលេងភ្លេងបានយ៉ាងល្អថែមទៀត។

កាលណោះ ភាពស្រស់ស្អាតរបស់ Madise បាន​រីក​រាលដាល​ពាសពេញ​ពិភពលោក ហើយនៅពេល​នាង​មាន​អាយុ​៨​ឆ្នាំ មនុស្ស​ម្នា​ភ្ញាក់ផ្អើល​ទៅទស្សនាមុខ​ដូច​តុក្កតារបស់នាងដែលមានភ្នែកធំ ច្រមុះខ្ពស់ បបូរមាត់ស្តើង និងរោមភ្នែកវែង ធ្វើ​ឲ្យនាង​ក្លាយ​ជា​ក្មេង​ដែល​ត្រូវ​បាន​គេ​ហៅ​ថា​ ស្អាត​បំផុត​មិនធ្លាប់បានឃើញពីមុនមក។

ទោះយ៉ាងណាក៏ដោយ ​ភាព​គួរ​ឲ្យស្រលាញ់​របស់ Mahdis វាបានក្លាយជាអាវុធមុខពីរ ដែលធ្វើឲ្យគ្រួសារព្រួយបារម្ភ រហូត​មក​ដល់ឪពុក​របស់​នាង​​ត្រូវ​លាលែង​ពី​ការងារដើម្បីមើលថែរ និងការពារកូនស្រីយ៉ាងពេញទំហឹង។​​ ព្រោះ​ជា​ញឹក​ញាប់មានមនុស្សប្លែកមុខមក​សួរ​សុខ​ទុក្ខ ហើយ​ព្យាយាម​ចូល​ទៅ​ជិតកូន។ នោះហើយជាមូលហេតុដែលតាំងពីកុមារភាពរហូតដល់ធំឡើង​នាងតូចតែងមាន​វត្តមាន​ឪពុក​តាមការពារនាង​ជានិច្ច។

យ៉ាងណាមិញ​ គិតមកដល់សព្វថ្ងៃនេះក្មេងស្រីដែលមានសម្រស់ស្អាតរបស់ពិភពលោកកាន់តែពេញវ័យ និងមានអាយុ១៣ឆ្នាំហើយ។ ប៉ុន្តែបើក្រឡេកមើលសម្រស់របស់នាងនិងពីមុនហាក់មិនឆ្ងាយពីគ្នាប៉ុន្មាននោះទេ នាងតូចនៅតែរក្សាតំណែងជាកុមារីស្អាត និងគួរឲ្យស្រលាញ់។ ស្របពេលដែល​អ្នកតាម​ Follow នាងឡើងដល់ជាង​១០​ម៉ឺន​នាក់​នៅ​លើ IG តាំង​ពី​ថ្នាក់​បឋម​សិក្សា។ ក្នុងនោះថែមទៀត មនុស្ស​ជា​ច្រើន​រំពឹង​ថា ​នឹងបាន​ឃើញវត្តមាននាងចូល​រួម​ប្រកួត​បវរកញ្ញា​ ឬក្លាយជាតារាល្បីល្បាញនាថ្ងៃអនាគត៕

រូបពេលនាងពេញវ័យ

ប្រែសម្រួល៖ សាង ​ស្រីល័ក្ខ

ចុចអាន៖អាយុក្បែរ ៥០ឆ្នាំ តែសម្រស់តួ តាវ មីងសឺ នៅតែឆក់យកដួងចិត្តទស្សនិកជនស្រីៗ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

រដ្ឋមន្ត្រីធនធានទឹក
ព័ត៌មានជាតិ១១ នាទីutes មុន

រដ្ឋមន្ត្រីធនធានទឹក ណែនាំប្រធានមន្ទីររាជធានី ខេត្តចាត់ក្រុមបច្ចេកទេសចុះពិនិត្យ​ផលប៉ះពាល់សំណង់អាងទឹក ក្រោយមានគ្រោះ​រញ្ជួយដីនៅប្រទេសជិតខាង

ព័ត៌មានអន្ដរជាតិ២៤ នាទីutes មុន

ថៃ នៅតែរៀបចំពិធីបុណ្យសង្ក្រាន្ត ទូទាំងប្រទេសតាមគម្រោង ទោះរងគ្រោះរញ្ជួយដី

ព័ត៌មានអន្ដរជាតិ៥៦ នាទីutes មុន

កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី

ព័ត៌មានជាតិ១ ម៉ោង មុន

ទស្សនីយភាពល្ខោនខ្មែរ ៤ប្រភេទនឹងត្រូវយកទៅសម្តែងក្នុងបុណ្យភូមិខាងមុខ

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ថៃ បញ្ជូនទ័ព ១ ០០០នាក់ទៅជួយមីយ៉ាន់ម៉ា ទោះប្រទេសខ្លួន ក៏រងគ្រោះខ្លាំងដោយរញ្ជួយដី

Sokha Hotels

ព័ត៌មានពេញនិយម