Connect with us

ព័ត៌មានអន្ដរជាតិ

អ៊ីស្រាអែលសង្ស័យប្រជាជនខ្លួនលួចលក់មីស៊ីលទៅប្រទេសក្រៅដោយខុសច្បាប់

បានផុស

នៅ

ទីភ្នាក់ងារសន្តិសុខអ៊ីស្រាអែល (ISA) បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ខ្លួនបានសាកសួរជនជាតិអ៊ីស្រាអែលជាង ២០ នាក់ជុំវិញការសង្ស័យថា ពួកគេបានបង្កើត ផលិត និងលក់អាវុធទៅប្រទេសក្រៅដោយខុសច្បាប់ ។

ទីភ្នាក់ងារបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ជនសង្ស័យរួមទាំងអតីតយុទ្ធជននៃឧស្សាហកម្មសន្តិសុខបានចូលរួមក្នុងការលួចលក់មីស៊ីលដោយខុសច្បាប់ទៅប្រទេសអាស៊ីមួយដោយមិនបានប្រាប់ឈ្មោះប្រទេសណាមួយឡើយ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការស៊ើបអង្កេតក៏បានរកឃើញផងដែរថា ជនសង្ស័យបានទទួលបញ្ជាប្រតិបត្តិការពីប្រជាជនដែលជាប់នឹងប្រទេសក្រៅ ហើយជាថ្នូរពួកគេនឹងទទួលបានប្រាក់ និងអត្ថប្រយោជន៍ផ្សេងទៀត ។

ដោយដកស្រង់សំដីរបស់ ISA កាសែត Times of Israel បានរាយការណ៍ថា “បញ្ហានេះបញ្ជាក់ពីការខូចខាតដែលអាចកើតមានដល់សន្តិសុខរបស់រដ្ឋក្នុងប្រតិបត្តិការខុសច្បាប់ដែលធ្វើឡើងដោយពលរដ្ឋអ៊ីស្រាអែលដែលមានធាតុបរទេស រួមទាំងការព្រួយបារម្ភថា បច្ចេកវិទ្យាបែបនេះអាចឈានដល់បណ្តាប្រទេសដែលជាសត្រូវជាមួយនឹងអ៊ីស្រាអែល” ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ Anadolu

ចុចអាន ៖ អ៊ីស្រាអែលពេញចិត្តការលក់យន្តហោះ F-35 របស់អាមេរិកទៅឲ្យអារ៉ាប់រួម

ចុចអាន ៖ ប្រជាជនអ៊ីស្រាអែល ២៤០ នាក់តេស្តវិជ្ជមានកូវីដភ្លាមៗ ក្រោយចាក់វ៉ាក់សាំង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ទុរេនវៀតណាម
ព័ត៌មានអន្ដរជាតិ២ នាទីutes មុន

ទុរេនវៀតណាមធ្លាក់ថ្លៃ ដោយសារតែការត្រួតពិនិត្យការនាំចូលរបស់​ចិន​

ព័ត៌មានអន្ដរជាតិ៦ នាទីutes មុន

មនុស្ស៤១​នាក់ស្លាប់​ក្នុង​គ្រោះថ្នាក់ចរាចរណ៍នៅ​ភាគ​ខាងត្បូង​ម៉ិ​ក​ស៊ិ​ក

សន្តិសុខសង្គម៧ នាទីutes មុន

ករណីផ្សាយថាចោរប្លន់អ្នកសិល្បៈនៅខណ្ឌសែនសុខ៖ ស្នងការថាម្ចាស់ម៉ូតូយកម៉ូតូលក់ តែកុហកថាចោរប្លន់

ព័ត៌មានជាតិ១២ នាទីutes មុន

មានទឹកស្រោចស្រពគ្រប់គ្រាន់ កសិករនៅឃុំជ្រោយបន្ទាយ ​ពង្រីកផ្ទៃដី​ដាំដុះ​ស្រូវប្រាំងកើន​ដល់ជាង ២០០ ហិកតា

ព័ត៌មានអន្ដរជាតិ១៨ នាទីutes មុន

សត្វស្វាមួយក្បាលបង្ក​ឲ្យដាច់ចរន្តអគ្គិសនីទូទាំងប្រទេសស្រីលង្កា

Sokha Hotels

ព័ត៌មានពេញនិយម