ព័ត៌មានអន្ដរជាតិ
មន្ត្រី កូរ៉េខាងត្បូង ប្រាប់ពីស្ថានភាពមេបក្សប្រឆាំងដែលត្រូវជនសង្ស័យរត់ទៅចាក់ ក
មន្ត្រីក្នុងតំបន់ Busan នៅថ្ងៃអង្គារនេះបានចេញមកបញ្ជាក់ពីស្ថានភាពរបស់លោក Lee Jae-myung មេដឹកនាំបក្សប្រឆាំងដ៏ធំរបស់កូរ៉េខាងត្បូង ក្រោយហេតុការណ៍វាយប្រហារចាក់កញ្ចឹង ក ទាំងកណ្ដាលថ្ងៃត្រង់នៅក្នុងទីក្រុងកំពង់ផែភាគអាគ្នេយ៍ ។

ក្រុមមន្ត្រីបាននិយាយប្រាប់សារព័ត៌មាន Yonhap ថា បច្ចុប្បន្ននេះរបួសរបស់លោក Lee គឺមិនប៉ះពាល់ទៅដល់អាយុជីវិតរបស់លោកនោះឡើយ ប៉ុន្តែឈាមនៅតែហូរជ្រៀបចេញពីមុខរបួស បើទោះបីជាធ្វើការវះកាត់ហើយក៏ដោយ ។
លោក Lee ដែលជាប្រធានគណបក្សប្រជាធិបតេយ្យ ត្រូវបានជនមិនស្គាល់អត្តសញ្ញាណរត់ទៅចាក់ចំកញ្ចឹង ក ខាងឆ្វេងនៅម៉ោង ១០ និង ២៧ នាទីព្រឹក អំឡុងពេលដែលលោកកំពុងផ្ដល់បទសម្ភាសន៍ជាមួយអ្នកសារព័ត៌មាន ក្រោយចុះទៅពិនិត្យមើលការដ្ឋានសាងសង់ព្រលានយន្តហោះថ្មីលើកោះ Gadeok របស់ទីក្រុង Busan ខណៈ ២០ នាទីក្រោយមក លោកត្រូវបានដឹកតាមឧទ្ធម្ភាគចក្រទៅកាន់មន្ទីរពេទ្យក្នុងទីសេអ៊ូលដើម្បីធ្វើការវះកាត់ ។

ពាក់ព័ន្ធនឹងបញ្ហានេះដែរ សាក្សីបានរ៉ាយរ៉ាប់ថា ជនសង្ស័យជាបុរសបានក្លែងខ្លួនធ្វើជាអ្នកគាំទ្រលោក Lee ហើយបានចូលទៅកៀកអ្នកនយោបាយរូបនេះដើម្បីសុំហត្ថលេខា ។ បន្ទាប់មកជនសង្ស័យមិនស្គាល់អត្តសញ្ញាណរូបនេះបានដករបស់មួយមានមុខស្រួច និងមានប្រវែងប្រហែល ២០ ទៅ ៣០ សង់ទីម៉ែត្ររត់ទៅចាក់កញ្ចឹង ក មេបក្សប្រឆាំងរូបនេះតែម្ដង ។
គួរបញ្ជាក់ថា ជនសង្ស័យមានវ័យប្រហែល ៥០ ឬ ៦០ ឆ្នាំ ពាក់មកុដក្រដាសដែលមានសរសេរឈ្មោះលោក Lee នៅលើនោះ បានរត់សំដៅទៅចាក់ ក អ្នកនយោបាយរូបនេះ បើទោះបីជាមានប៉ូលិសការពារប្រមាណ ២៤ នាក់ក៏ដោយ ហើយក្រោយហេតុការណ៍ដ៏ព្រឺព្រួចនេះ លោក Lee មានមុខរបួសប្រហែល ១ សង់ទីម៉ែត្រ ខណៈជនសង្ស័យត្រូវចាប់ឃាត់ខ្លួននៅនឹងកន្លែង ហើយរហូតមកដល់ពេលនេះរូបគេក៏មិនទាន់មាត់ ក ឬសារភាពប្រាប់មន្ត្រីសមត្ថកិច្ចនៅឡើយនោះដែរ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ចុចអាន ៖ សាក្សីនៅកន្លែងកើតហេតុរ៉ាយរ៉ាប់ពីដំណើរដើមទង មុនឈានដល់ការចាក់ ក មេបក្សប្រឆាំង កូរ៉េខាងត្បូង

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម១ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១២ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ