ព័ត៌មានអន្ដរជាតិ
ឡើងកម្តៅកាន់តែខ្លាំង! អនុប្រធានក្រុមហាម៉ាស ត្រូវគេធ្វើឃាតនៅប្រទេស លីបង់
កាលពីថ្ងៃអង្គារទី២ខែមករា អនុប្រធានក្រុមហាម៉ាស លោក Saleh al-Arouri ត្រូវគេធ្វើឃាតក្នុងការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើក នៅទីក្រុងបេរូតនៃប្រទេសលីបង់ ជាហេតុនាំឲ្យស្ថានការណ៍នៅតំបន់មជ្ឈិមបូព៌ាកាន់តែឡើងកម្តៅ។
លោក Al-Arouri គឺស្ថិតក្នុងចំណោមមនុស្សចំនួន៧នាក់ ដែលត្រូវបានសម្លាប់ក្នុងហេតុការណ៍បំផ្ទុះនៅតំបន់ Dahiyeh ជាយក្រុងបេរូតភាគខាងត្បូង ខណៈមន្ត្រីសន្តិសុខលីបង់ប្រាប់ទៅ រ៉យទ័រ និងសារព័ត៌មានផ្សេងទៀតថា យន្តហោះគ្មានមនុស្សបើកនោះ គឺជារបស់អ៊ីស្រាអែល។
លោក Al-Arouri គឺជាមេបញ្ជាការស្ថាបនិកនៃស្លាបយោធា Qassam របស់ចលនាហាម៉ាស ហើយក៏ជាអនុប្រធានការិយាល័យនយោបាយរបស់ក្រុមនេះផងដែរ។ មិនត្រឹមប៉ុណ្ណឹង គាត់គឺជាជំនិតរបស់មេដឹកនាំក្រុមហាម៉ាស Ismail Haniyeh។ គាត់រស់នៅក្នុងប្រទេសលីបង់ ដោយដើរតួជាអ្នកទំនាក់ទំនងរវាងក្រុមរបស់គាត់ ជាមួយចលនាហេសបូឡា។
ភ្លាមៗក្រោយការវាយប្រហារ នាយករដ្ឋមន្ត្រីលីបង់ ចោទថា អ៊ីស្រាអែល កំពុងទាញលីបង់ឲ្យធ្លាក់ចូលជម្លោះដែរហើយ ហើយមកទល់ពេលនេះ មន្ត្រីយោធាអ៊ីស្រាអែល មិនទាន់និយាយអ្វីពាក់ព័ន្ធការវាយប្រហារខាងលើទេ ប៉ុន្តែរឿងនេះ ត្រូវបានគេដឹងថា ជាលើកទីមួយហើយ ដែលរដ្ឋជ្វីហ្វ ហ៊ានវាយប្រហារទីក្រុងបេរូត ចាប់តាំងពីសង្រ្គាមឆ្នាំ២០០៦ ជាមួយលីបង់។
លោក Izzat Al-Rishq សមាជិកនៃការិយាល័យនយោបាយរបស់ក្រុមហាម៉ាស បានហៅការធ្វើឃាតលោក al-Arouri ថាជា “ការធ្វើឃាតដ៏កំសាកបំផុត” ដោយអ៊ីស្រាអែល ហើយនេះបង្ហាញឲ្យឃើញជាថ្មី នូវភាពបរាជ័យដ៏អាម៉ាសរបស់សត្រូវ ដែលគ្មានលទ្ធភាពសម្រេចបាននូវគោលដៅនៅក្នុងតំបន់ហ្គាហ្សា។
ត្បិតអ៊ីស្រាអែលបានធ្វើសង្រ្គាមប្រឆាំងនឹងក្រុមហាម៉ាសអស់រយៈពេលជិតបីខែមកហើយក៏ពិតមែន ប៉ុន្តែអ៊ីស្រាអែលតែងតែបដិសេធវាយប្រហារទ្រង់ទ្រាយធំណាមួយ លើប្រទេសលីបង់ ពោលគឺមានតែការបាញ់ដាក់គ្នាជាមួយក្រុមសកម្មប្រយុទ្ធ ហេសបូឡា នៅតាមបណ្តោយព្រំដែនអ៊ីស្រាអែល-លីបង់ប៉ុណ្ណោះ។
កាលពីខែសីហាឆ្នាំ២០២៣ មេដឹកនាំក្រុមនេះបានព្រមានថា “បើអ្នកណា ហ៊ានធ្វើឃាតជនជាតិលីបង់ ស៊ីរី អ៊ីរ៉ង់ ឬប៉ាឡេស្ទីន នៅលើទឹកដីលីបង់ អ្នកនោះនឹងត្រូវទទួលខុសត្រូវ ហើយរងការសងសឹកមិនប្រណីដៃពីក្រុមសកម្មប្រយុទ្ធរបស់គាត់ជាក់ជាមិនខាន។
សូមបញ្ជាក់ជាថ្មី នៅថ្ងៃទី៧ខែតុលាឆ្នាំ២០២៣ ខ្មាន់កាំភ្លើងក្រុមហាម៉ាស បានបើកការវាយប្រហារឆ្លងដែនចូលប្រទេសអ៊ីស្រាអែល ដោយសម្លាប់មនុស្សប្រហែល១២០០នាក់ ភាគច្រើនជាជនស៊ីវិល ហើយចាប់២៤០នាក់ ធ្វើជាចំណាប់ខ្មាំង។
ជាការសងសឹក អ៊ីស្រាអែល ក៏ចាប់ផ្តើមការយុទ្ធនាការទម្លាក់គ្រាប់បែកស្រោចដូចគ្រាប់ភ្លៀង និងប្រតិបត្តិការដីគោកនៅតំបន់ហ្គាហ្សា ដោយមកទល់ពេលនេះ មានជនជាតិប៉ាឡេស្ទីនជាង ២២០០០នាក់ហើយ ត្រូវបាត់បង់ជីវិត៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ RT
ចុចអាន៖ អ៊ីស្រាអែល-ហាម៉ាស ប្រយុទ្ធគ្នាទ្រង់ទ្រាយធំ ខណៈមនុស្សស្លាប់នៅហ្គាហ្សា កើនលើស ១៨២០០នាក់
-
ចរាចរណ៍៧ ថ្ងៃ ago
ជិះម៉ូតូបញ្ច្រាសផ្លូវ បុកម៉ូតូមួយគ្រឿងទៀតស្លាប់ម្នាក់ និងរបួសធ្ងន់ស្រាល៣នាក់
-
ចរាចរណ៍៧ ថ្ងៃ ago
យុវជនម្នាក់ ចេញពីធ្វើការត្រលប់ទៅកន្លែងស្នាក់នៅវិញ ជួបគ្រោះថ្នាក់ចរាចរណ៍ ដួលបោកក្បាលស្លាប់លើស្ពានព្រែកព្នៅ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
កីឡា៣ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ