ព័ត៌មានអន្ដរជាតិ
ស្គាល់ឈ្មោះ អាយុ និងចម្លើយសារភាពជនសង្ស័យចាក់កញ្ចឹង ក មេបក្សប្រឆាំង កូរ៉េខាងត្បូង
យោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Yonhap បានឲ្យដឹងនៅថ្ងៃពុធនេះថា ជនសង្ស័យក្នុងការវាយប្រហារចាក់កញ្ចឹក ក លោក Lee Jae-myung មេបក្សប្រឆាំងដ៏ធំបំផុតរបស់កូរ៉េខាងត្បូងកាលពីម៉ោង ១០ និង ២៧ នាទីព្រឹកថ្ងៃទី២ ខែមករាកន្លងទៅនៅទីក្រុងកំពង់ផែ Busan ភាគអាគ្នេយ៍ មាននាមត្រកូល Kim និងមានវ័យ ៦៦ ឆ្នាំ ។

បន្ទាប់ពីកំណត់អត្តសញ្ញាណនេះរួចហើយ ប៉ូលិសកូរ៉េខាងត្បូងក៏នឹងស្វែងរកដីកាពីតុលាការដើម្បីឈានទៅដល់ការចាប់ខ្លួនជនងសង្ស័យជាផ្លូវការ និងត្រៀមចោទប្រកាន់ពីបទប៉ុនប៉ងមនុស្សឃាត ក្រោយជនសង្ស័យរូបនេះបានផ្ដល់ចម្លើយសារភាពដំណាក់កាលដំបូងថា រូបគេមានបំណងសម្លាប់លោក Lee ។
លោក Lee ត្រូវជនសង្ស័យភេទប្រុសរូបនេះក្លែងខ្លួនធ្វើជាអ្នកគាំទ្រផ្កាប់មុខរបស់លោក ហើយបានព្យាយាមចូលទៅកៀកមេដឹកនាំគណបក្សប្រជាធិបតេយ្យវ័យ ៥៩ ឆ្នាំរូបនេះដើម្បីសុំហត្ថលេខា ខណៈបន្ទាប់មកជនសង្ស័យនាមត្រកូល Kim បានដកកាំបិទប្រវែង ១៨ សង់ទីម៉ែត្ររត់ទម្លុះខែលការពាររបស់ប៉ូលិសប្រមាណ ២៤ នាក់ និងអ្នកហែរហមផ្សេងទៀត ចូលទៅចាក់កញ្ចឹង ក ខាងឆ្វេងបណ្ដាលឲ្យមានមុខរបួស ១ សង់ទីម៉ែត្រ ។

ទោះយ៉ាងណា ជនសង្ស័យត្រូវបានកម្លាំងសមត្ថកិច្ចចាប់ឃាត់ខ្លួនភ្លាមៗនៅនឹងកន្លែងកើតហេតុ ។ ចំណែកលោក Lee ត្រូវបានមនុស្សជុំវិញនោះដាក់ឲ្យដេកនៅលើដី និងយកកន្សែងបិទឈាមដែលកំពុងហូរច្រាលចេញពី ក របស់លោកដើម្បីធ្វើការសង្គ្រោះបឋម មុនពេលឧទ្ធម្ភាចក្រហោះមកដឹកទៅកាន់មន្ទីរពេទ្យ ខណៈបច្ចុប្បន្នអ្នកនយោបាយរូបនេះកំពុងធ្វើការវះមុខរបួសនៅក្នុងបន្ទប់ ICU នៅមន្ទីរពេទ្យក្រុងសេអ៊ូល ប៉ុន្តែសំណាងល្អរបួសមិនប៉ះពាល់ដល់អាយុជីវិតលោកឡើយ ។
ពាក់ព័ន្ធនឹងបញ្ហានេះដែរ ប្រធានាធិបតីកូរ៉េខាងត្បូងលោក Yoon Suk Yeol បានចេញការថ្កោលទោសចំពោះការវាយប្រហារនេះផងដែរថា ជាទង្វើមិនអាចទទួលយកបាន ហើយថែមទាំងសង្កត់ធ្ងន់ទៀតថា អំពើហិង្សាបែបនេះគឺដាច់ខាតមិនគួរអត់ឱនឲ្យនោះទេ ទោះក្នុងកាលៈទេសៈណាក៏ដោយ ជាពិសេសលោកប្រធានាធិបតីក៏បានជំរុញឲ្យមានការយកចិត្តទុកដាក់ថែទាំ និងព្យាបាលលោក Lee ឲ្យឆាប់ជាសះស្បើយផងដែរ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ចុចអាន ៖ ដំណើររឿងរ៉ាវមុន និងក្រោយការប៉ុនប៉ងធ្វើឃាតចាក់កញ្ចឹង ក មេបក្សប្រឆាំងរបស់ កូរ៉េខាងត្បូង

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ