ព័ត៌មានអន្ដរជាតិ
តៃវ៉ាន់ ប្រទះឃើញបាឡុង ចិន ៤ គ្រឿងហោះលើដែនដីរបស់ខ្លួន ខណៈការបោះឆ្នោតសកលជិតឈានមកដល់
ក្រសួងការពារជាតិតៃវ៉ាន់បាននិយាយនៅថ្ងៃពុធនេះថា បាឡុងរបស់ប្រទេសចិនចំនួន ៤ គ្រឿងត្រូវបានប្រទះឃើញហោះឆ្លងកាត់ខ្សែបន្ទាត់កណ្ដាលនៃច្រកសមុទ្រតៃវ៉ាន់ ខណៈក្នុងនោះមាន ៣ គ្រឿងហោះពីលើដែនដីនៃកោះនេះតែម្ដង ។

យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Bloomberg បានឲ្យដឹងថា ក្រសួងការពារជាតិតៃវ៉ាន់បានបង្ហាញពីរូបភាពរបស់បាឡុងចិនចំនួន ៣ គ្រឿងហោះឆ្ពោះទៅទិសដៅភាគឦសាននៅពីលើកោះតៃវ៉ាន់ ក្រោយពេលដែលគេឃើញហោះជិតមូលដ្ឋានទ័ពអាកាស Ching-Chuan-Kang ក្នុងទីក្រុង Taichung ភាគខាងលិចនៃកោះនេះ ។
ក្រសួងបានបញ្ជាក់ទៀតថា បាឡុងមួយក្នុងចំណោមបាឡុងទាំង ៤ នោះបានហោះក្នុងរយៈកម្ពស់ ៣,៦៥៨ ម៉ែត្រ ខណៈហេតុការណ៍នេះកើតមានឡើងប្រមាណ ១០ ថ្ងៃទៀតប៉ុណ្ណោះ មុនពេលកោះតៃវ៉ាន់នឹងរៀបចំការបោះឆ្នោតសកលដើម្បីជ្រើសរើសមេដឹកនាំថ្មី ហើយក៏ជាថ្ងៃទីពីរ ២ ជាប់ៗគ្នាផងដែរ ដែលមានវត្តមានបាឡុងបែបនេះត្រូវបានប្រទះឃើញនៅពីលើកោះតៃវ៉ាន់ ។

ពាក់ព័ន្ធនឹងបញ្ហានេះទៀតសោត ក្រសួងការពារជាតិតៃវ៉ាន់ក៏នឹងបន្តត្រួតពិនិត្យ ក៏ដូចជាតាមដានយ៉ាងដិតដល់ថាតើនឹងមានបាឡុងចិនផ្សេងទៀតទេ ហោះចូលមកលើទឹកដីនៃកោះតៃវ៉ាន់ ខណៈក្រសួងក៏បានប្ដេជ្ញានឹងចាត់វិធានការឆ្លើយតបនៅក្នុងលក្ខខណ្ឌសមស្របណាមួយផងដែរ ។
គួរបញ្ជាក់ តៃវ៉ាន់នឹងរៀបចំការបោះឆ្នោតជ្រើសរើសមេដឹកនាំថ្មីនៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៤ នេះដើម្បីជំនួសតំណែងលោកស្រីប្រធានាធិបតី Tsai Ing-wen ដែលត្រូវផុតអាណត្តិ ខណៈមានបេក្ខភាពឈរឈ្មោះចំនួន ៣ រូបរួមមានលោក William Lai មកពីគណបក្សវឌ្ឍនភាពប្រជាធិបតេយ្យ (DPP) ដែលកំពុងកាន់អំណាច, លោក Hou Yu-ih មកពីគណបក្ស Kuomintang (KMT) និងលោក Ko Wen-je មកពីគណបក្សប្រជាជនតៃវ៉ាន់ (TPP) ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

-
សន្តិសុខសង្គម៤ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
អាល្លឺម៉ង់ ប្រកាសថា សព្វាវុធដែលខ្លួនបម្រុងទុកសម្រាប់ជួយអ៊ុយក្រែន គឺយកចេញអស់ពីឃ្លាំងហើយ