Connect with us

ព័ត៌មានអន្ដរជាតិ

ក្រោយប្រឡូកយ៉ាងជោគជាំលើឆាកនយោបាយ មេគណបក្សប្រឆាំងធំនៅកូរ៉េខាងត្បូង Lee Jae-myung មានទ្រព្យប៉ុន្មាន?

បានផុស

នៅ

លោក Lee Jae-myung ប្រធានគណបក្សប្រជាធិបតេយ្យកូរ៉េឬសម្ព័ន្ធនយោបាយថ្មីដើម្បីប្រជាធិបតេយ្យ ដែលជាគណបក្សប្រឆាំងរបស់កូរ៉េខាងត្បូង កាលពីម៉ោង ១០​​ និង ២៧ ព្រឹកនាថ្ងៃអង្គារ លោកត្រូវបានជនសង្ស័យរត់ទៅចាក់ចំកញ្ចឹង ក ខាងឆ្វេង អំឡុងពេលកំពុងផ្ដល់បទសម្ភាសន៍ជាមួយអ្នកសារព័ត៌មាន ក្រោយចុះទៅពិនិត្យមើលការដ្ឋានសាងសង់ព្រលានយន្តហោះថ្មីលើកោះ Gadeok របស់ទីក្រុង Busan ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្វីបើអ្នកនយោបាយរូបនេះត្រូវជនសង្ស័យលួចចាក់ពីក្រោយក៏ពិតមែន ប៉ុន្តែយោងតាមរបាយការណ៍បញ្ចាក់ឲ្យដឹងថា លោក Lee Jae-myung ពុំមានគ្រោះថ្នាក់​ដល់​អាយុ​ជីវិត​ឡើយ ខណៈដែលពេលនេះលោក កំពុងស្ថិតនៅក្រោមការសង្គ្រោះរបស់មន្ទីរមន្ទីរពេទ្យសាកលវិទ្យាល័យជាតិសេអ៊ូល ។

ទោះយ៉ាងនេះក្ដី​ បុរសដែលផ្ដើមខ្លួនចេញពីក្មេងធ្វើការតាមរោងចក្រហើយខិតខំត្រួសត្រាយផ្លូវរហូតឈានដល់តំណែងជាមេធំរបស់បក្សប្រឆាំងនៅកូរ៉េរូបនេះ បានស្ថិតក្នុងក្រសែភ្នែកសាធារណៈជាច្រើនឆ្នាំមកហើយ ហើយអាជីពនយោបាយរបស់លោកត្រូវបានកត់សម្គាល់ដោយសមិទ្ធិផល និងភាពចម្រូងចម្រាសជាច្រើន។

ស្របពេលជាមួយគ្នានោះថែមទៀត ទិដ្ឋភាពមួយនៃជីវិតរបស់លោក Lee Jae-myung ដែលទទួលបានការចាប់អារម្មណ៍ខ្លាំង គឺទ្រព្យសម្បត្តិសុទ្ធព្រមទាំងប្រភពចំណូរបស់លោកផ្ទាល់តែម្ដង។ ក្នុងពេលដែលទ្រព្យសម្បត្តិសុទ្ធរបស់ បុរសម្នាក់នេះ គឺជាប្រធានបទដែលសាធារណជនចាប់អារម្មណ៍ ដោយសារអាជីពនយោបាយ និងមុខមាត់សាធារណៈដ៏លេចធ្លោរបស់គាត់។

យោងតាមទស្សនាវដ្តី Forbes ក្នុងឆ្នាំ ២០០៨ បញ្ចាក់ឲ្យដឹងថា Jae Myung មានទ្រព្យសម្បត្តិប្រមាណ ២.៧ ពាន់លានដុល្លារ ខណៈប្រភពចំណូលចម្បងរបស់លោកបានមកពីអាជីពនយោបាយ ក្រោយលោកបានលាតត្រដាងជាសាធារណៈ។ ចំណែកប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុករាយការណ៍ក្នុងឆ្នាំ២០២៣ ប៉ានប្រមាណប្រហែលជាមធ្យម ២.៣ ពាន់លានវ៉ុន (១.៨ លានដុល្លារ)។ បន្ថែមពីលើអាជីពនយោបាយ​​ គាត់​ក៏បានចូលរួមក្នុងការបណ្តាក់ទុនអាជីវកម្ម និងការវិនិយោគ ដែលអាចរួមចំណែកដល់ទ្រព្យសម្បត្តិសុទ្ធរបស់គាត់ផងដែរ។​

ទោះយ៉ាងណាក៏ដោយ ​បើប្រៀបធៀបទៅនឹងឥស្សរជននយោបាយដ៏លេចធ្លោផ្សេងទៀតនៅកូរ៉េខាងត្បូង ទ្រព្យសម្បត្តិសុទ្ធរបស់លោក Lee Jae-myung គឺតិចតួចណាស់។ នេះគឺទាបជាងទ្រព្យសម្បត្តិសុទ្ធរបស់អ្នកនយោបាយកូរ៉េខាងត្បូងផ្សេងទៀត ដូចជាអតីតប្រធានាធិបតី Lee Myung bak ដែលទ្រព្យសម្បត្តិសុទ្ធក្នុងឆ្នាំ ២០២៣ ត្រូវបានគេប៉ាន់ស្មានថាមានប្រហែល ១០លានដុល្លារឯណោះ។

យ៉ាងណាមិញ ដោយសារតែផ្ទុះនូវរឿងរ៉ាវចម្រូងចម្រាសអំពើពុករលួយ បានរួមចំណែកដល់ការយល់ឃើញជាសាធារណៈពីមតិអវិជ្ជមានចំពោះស្ថានភាពហិរញ្ញវត្ថុរបស់លោក្ Jae-Myung ៕

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអាន៖ស្គាល់ឈ្មោះ អាយុ និងចម្លើយសារភាពជនសង្ស័យចាក់កញ្ចឹក ក មេបក្ស​ប្រឆាំង កូរ៉េខាងត្បូង

ចុចអាន៖ផ្ដើមចេញពីក្មេងធ្វើការតាមរោងចក្រ រហូតមានវាសនាបានក្លាយជាមេគណបក្សប្រឆាំងធំមួយនៅកូរ៉េខាងត្បូង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៨ ម៉ោង មុន

ឧបការី​រដ្ឋមន្រ្តី​ក្រសួង​សន្តិសុខ​សាធារណៈ​ចិន​​ទស្សនៈ​កិច្ច​​​នៅ​​ច្រក​​ទ្វា​អន្តរជាតិប៉ោយប៉ែត

ព័ត៌មានជាតិ៨ ម៉ោង មុន

មេ​បញ្ជា​ការ​កង​ទ័ព​ជើង​គោក​កម្ពុជា ​ណែ​នាំ​ឱ្យ​កង​ទ័ព​ ​រក្សា​ទំនាក់​ទំនង​ល្អ​ជាមួយ​ភាគីថៃ ​ ​មិន​បំពាន​គ្នា ​​

ព័ត៌មានជាតិ៩ ម៉ោង មុន

​ប្រធានកិត្តិយស​​នៃ​សមាគម​មូលនិធិ​អភិរក្សដំរី​អៃរាវត្តា​ខ្មែរ ​ទៅ​មើល​​ផ្ទាល់​ការ​ថែ​ទាំ​កូន​ដំរី​ឈ្មោះ​«លំផាត់» នៅ​សួន​សត្វ​ភ្នំតាម៉ៅ ​

សន្តិសុខសង្គម៩ ម៉ោង មុន

ជន​ជាតិ​ចិន​ម្នាក់ ​ត្រូវ​នគរបាល​​​បណ្ដេញ​ចេញ​ពី​ប្រទេស​កម្ពុជា​

សន្តិសុខសង្គម១៣ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

សន្តិសុខសង្គម១៣ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ១៩ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

មេ​ណាតូ ជំរុញឲ្យ ហ្សេលេនស្គី ផ្សះផ្សា​ទំនាក់ទំនង​ជាមួយ​លោក ត្រាំ

Sokha Hotels

ព័ត៌មានពេញនិយម