Connect with us

ព័ត៌មានអន្ដរជាតិ

នាយករដ្ឋមន្ត្រីថៃ លោក សេដ្ឋា ថាវីស៊ីន សម្រេចចិត្តទៅរស់នៅក្នុងវិមានរដ្ឋាភិបាល ជំនួសផ្ទះរបស់ខ្លួន

បានផុស

នៅ

មន្ត្រីរដ្ឋាភិបាលថៃម្នាក់ កាលពីថ្ងៃអង្គារ ទី២ ខែមករា បានបង្ហាញទិដ្ឋភាពនៃបន្ទប់ដេករបស់នាយករដ្ឋមន្ត្រី លោក សេដ្ឋា ថាវីស៊ីន នៅអគារថៃឃូហ្វា វិមានរដ្ឋាភិបាល និងបានឱ្យដឹងថា ខណៈពេលនេះវិមានរដ្ឋាភិបាលកំពុងជួសជុល ទុកសម្រាប់នាយករដ្ឋមន្ត្រីថ្មីរូបនេះស្នាក់នៅជំនួសផ្ទះរបស់លោក។

យោងតាមប្រភពពីកាសែតខាវស៊ុតថៃ បានឱ្យដឹងថា តាមគម្រោង លោក សេដ្ឋា ថាវីស៉ីន នឹងចូលទៅរស់នៅក្នុងវិមានរដ្ឋាភិបាល ចាប់ពីថ្ងៃទី៧ ខែមករា ខាងមុខដ៏ខ្លីនេះ ប៉ុន្តែលោកបានពន្យាពេលសិន ព្រោះលោកនៅមានការងាររវល់ច្រើន ។

អគារថៃឃូហ្វា វិមានរដ្ឋាភិបាល

ប្រភពបានឱ្យដឹងទៀតថា ហេតផលដែលលោក សេដ្ឋា ថាវីស៉ីន បានសម្រេចចិត្តរស់នៅក្នុងវិមានរដ្ឋាភិបាល ដោយសារផ្ទះរបស់លោកស្ថិតនៅចំកណ្ដាលទីក្រុងបាងកក ដែលជាទីក្រុងពោពេញទៅដោយការកកស្ទះចរាចរណ៍ អាចនាំឱ្យលោកធ្វើដំណើរយឺតពេលបំពេញការងារ ។ ការសម្រេចចិត្តនេះ បាននាំឱ្យ លោក សេដ្ឋា ថាវីស៉ីន ក្លាយជាអ្នកដឹកនាំប្រទេសទីពីរបន្ទាប់ពីលោកសេនាប្រមុខ Plaek Phibunsongkhram (កាន់ដំណែងក្នុងឆ្នាំ ១៩៣៨ ដល់ ១៩៤៤ និង ១៩៤៨ ដល់ ១៩៥៧) ដែលរស់នៅក្នុងអគារថៃឃូហ្វា វិមានរដ្ឋាភិបាល នេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

គួរឱ្យដឹងផងដែរថា អគារថៃឃូហ្វា មានអាយុកាលជិត ១០០ឆ្នាំមកហើយ ដែលដើមឡើងអគារនេះមានឈ្មោះថា «បាណនរង្សី» ។

នៅឆ្នាំ ១៩២៣ ក្នុងរាជរបស់ព្រះបាទរាមាទី៦ ទ្រង់បានតែងតាំងស្ថាបត្យករជនជាតិអ៊ីតាលីឈ្មោះ Annibale Rigotti ឱ្យរចនាអគារ «បាណនរង្សី» នេះឡើងដើម្បីជាព្រះរាជទានរបស់ព្រះអង្គដល់ឧត្តមសេនីយចៅពញារាមរ៉ាកុប ទុកជាលំនៅឋានរបស់គ្រួសារ ប៉ុន្តែជាអកុសល ស្ថាបត្យករអ៊ីតាលីនោះ បានត្រឡប់ទៅប្រទេសអ៊ីតាលីវិញបន្ទាប់ពីការសោយទីវង្គត់របស់ព្រះបាទរាមាទី៦ នៅឆ្នាំ ១៩២៥ ខណៈដែលការសាងសង់នៅតែមិនពេញលេញផង ។

ក្រោយមកនៅឆ្នាំ ១៩៤១ លោកសេនាប្រមុខ Plaek Phibunsongkhram បានយក អគារ «បាណនរង្សី» ដែលសាងសង់មិនទាន់ហើយនោះ មកធ្វើជាការិយាល័យនាយករដ្ឋមន្ត្រី និងបានបានចាត់តាំងជាងចម្លាក់ និងវិចិត្រករជនជាតិអ៊ីតាលី Corrado Feroci និងស្ថាបត្យករ Ercole Manfredi ដើម្បីបញ្ចប់ការសាងសង់ ។

លោកសេនាប្រមុខ Plaek Phibunsongkhram

លោកសេនាប្រមុខ Plaek Phibunsongkhram ជាមេដឹកនាំម្នាក់ដែលកាន់របបផ្ដាច់ការ ដើរតាមគន្លងរបបហ្វាស៊ីស បាន​លើក​ស្ទួយ​ជាតិនិយម​ថៃ និង​ Sinophobia ហើយបាន​ចងសម្ព័ន្ធមិត្ត​ថៃ​ជាមួយ​អធិរាជ​ជប៉ុន​ ក្នុង​សង្រ្គាមលោក​លើក​ទីពីរ។ យ៉ាងណាមិញ Plaek Phibunsongkhram ក៏បានព្យាយាមប្រែក្លាយប្រទេសថៃទៅជាប្រជាធិបតេយ្យ ដំណើរការបោះឆ្នោតចាប់ពីពាក់កណ្តាលទសវត្សរ៍ឆ្នាំ ១៩៥០ ប៉ុន្តែត្រូវបានផ្ដួលរំលំនៅឆ្នាំ ១៩៥៧ ហើយបានទៅនិរទេសខ្លួននៅប្រទេសជប៉ុន ជាកន្លែងដែលគាត់បានស្លាប់នៅឆ្នាំ ១៩៦១ ។ គ្មានអ្នកដឹកនាំជំនាន់ក្រោយណាម្នាក់ ចង់ដើរតាមគន្លងរបស់លោកសេនាប្រមុខPlaek Phibunsongkhram ឡើយ ដូច្នេះហើយចាប់​តាំង​ពី​ពេល​នោះ​មក ក៏គ្មាន​នាយក​រដ្ឋមន្ត្រី​ណា​បាន​ស្នាក់​នៅ​ក្នុង​អគារ​នោះដែរ ទើបតែលោក សេដ្ឋា ថាវីស៉ីន ប៉ុណ្ណោះ ដែលសម្រេចចិត្តស្នាក់ក្រោមហេតុផលងាយស្រួលបំពេញការងារទាន់ពេល ៕

បន្ទប់ដេករបស់នាយករដ្ឋមន្ត្រី លោក សេដ្ឋា ថាវីស៊ីន នៅអគារថៃឃូហ្វា វិមានរដ្ឋាភិបាល


ប្រែសម្រួលដោយ៖ កុសល

ប្រភព៖ khaosodenglish

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣៦ នាទី មុន

ប្រជាពលរដ្ឋនាំគ្នាសម្រុកចេញពីភ្នំពេញ ទៅលេងស្រុកកំណើត នាឱកាសបុណ្យភ្ជុំបិណ្ឌ

ជីវិតកម្សាន្ដ៥៦ នាទី មុន

គំនូរវិចិត្រករកូរ៉េឆ្នាំ១៩៧១ ដេញថ្លៃបានលុយសុទ្ធជាង ៥.៩លានដុល្លារ លើទឹកដី ហុងកុង

សន្តិសុខសង្គម២ ម៉ោង មុន

មុននេះបន្តិច អគ្គិភ័យឆាបឆេះផ្ទះពលរដ្ឋ ចំណុចទល់មុខវិហារឥស្លាមគីឡូម៉ែត្រលេខ ០៩

ព័ត៌មានជាតិ៤ ម៉ោង មុន

ពលរដ្ឋជិះរថយន្តក្រុង​មិនគិតថ្លៃ​ ឱកាស​បុណ្យជាតិធំៗ កើនឡើង​ពី​ ១០ ទៅ ១៥ ភាគរយ ក្នុងមួយឆ្នាំ

ព័ត៌មានជាតិ៤ ម៉ោង មុន

ក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូវើរី បន្តវត្តមានជូនដំណើរបងប្អូនទៅស្រុកកំណើត និងចែកជូនភេសជ្ជៈកីឡាបំពេញជាតិទឹក វី អាកទីវ ដោយឥតគិតថ្លៃ

ចរាចរណ៍២៤ ម៉ោង មុន

រថយន្តដឹកទំនិញពាក់ស្លាកលេខ ខេមរៈភូមិន្ទ​បើកកិនគម្របលូបាក់ ខណៈដឹកទំនិញចេញពីឃ្លាំង

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

វៀតណាម​ខូច​ខាត​​៣,៣​ពាន់​លាន​ដុល្លារ​​ក្នុង​ព្យុះ​ទីហ្វុង​យ៉ាក់​ជី​​​​ (Yagi)

ព័ត៌មានជាតិ៤ ម៉ោង មុន

ក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូវើរី បន្តវត្តមានជូនដំណើរបងប្អូនទៅស្រុកកំណើត និងចែកជូនភេសជ្ជៈកីឡាបំពេញជាតិទឹក វី អាកទីវ ដោយឥតគិតថ្លៃ

ព័ត៌មានជាតិ៤ ម៉ោង មុន

ប្រជាជនកម្ពុជាហៅបឹងទន្លេសាប ជាកូនសមុទ្រទឹកសាប ខណៈ​ជា​បឹងទឹកសាបធំបំផុតនៅអាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ៥ ម៉ោង មុន

រមណីយដ្ឋានឆ្មាបាត់នៅកោះកុង ត្រៀមខ្លួនរួចស្រេច ទទួលភ្ញៀវទេសចរនៅថ្ងៃបុណ្យភ្ជុំបិណ្ឌ

Sokha Hotels

ព័ត៌មានពេញនិយម