Connect with us

ព័ត៌មានអន្ដរជាតិ

សាកលវិទ្យាធិការ Harvard លាលែងពីតំណែង ចំពេលរឿងអាស្រូវលួច​ចម្លងស្នាដៃសិក្សា

បានផុស

នៅ

សាកលវិទ្យាធិការ​នៃ​សាកលវិទ្យាល័យ​ Harvard លោក​ស្រី​ Claudine Gay បាន​ប្រកាស​​ក្នុង​សេចក្តី​ថ្លែង​ការណ៍​​​​កាល​ពី​ថ្ងៃ​អង្គារ​ម្សិល​មិញ​ថា លោក​ស្រី​បាន​លា​លែង​ពី​តំណែង​​​​​ថ្នាក់​ដឹក​នាំ​សាលា​​​​ហើយ​។ ការ​លា​លែង​នេះ គឺ​ជា​ការ​ចុះ​ចេញ​ពី​អាណត្តិ​​គ្រប់​គ្រង​​ដែល​មាន​រយៈ​ពេល​ខ្លី​បំផុត​ក្នុង​ប្រវត្តិ​សាស្រ្ត​នៃ​ស្ថាប័ន​អប់រំ​ឧត្តមសិក្សា​ដ៏​ល្បី​និង​ចំណាស់​មួយ​នេះ​។

លោក​ស្រី​ Claudine Gay
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យ៉ាង​ណា​ប្រភព​សារព័ត៌​មាន​ RT បាន​​ឲ្យ​ដឹង​ថា ការ​ចុះ​ចេញ​ពី​តំណែង​របស់​លោក​ស្រី​សាកលវិទ្យាធិការ បាន​បញ្ចប់​ទៅ​​​ដោយ​នៅ​ជាប់​ជា​មួយ​​នឹង​​រឿង​ក្តី​ចោទ​ប្រកាន់​អំពី​ការ​លួច​ស្នាដៃ​សិក្សា​ចំនួន​ ៥០ ​ករណី​។ រយៈ​ពេល​​ជាង​ ១ ​ខែ​ចុង​ក្រោយ​នេះ លោក​ស្រី Gay បាន​រង​ការ​ចោទ​ប្រកាន់​​បឋម​ចំនួន​ ៥០​ ករណី​ អំពី​ការ​លួច​ចម្លង​ស្នាដៃ​សិក្សា​ តាម​រយៈ​​ការ​​និក្ខេប​បទ​​ថ្នាក់​បណ្ឌិត​របស់​​លោក​ស្រី។

រឿង​អាស្រូវ​នេះ​បាន​ផ្ទុះ​ឡើង​នៅ​ពេល​ដែល​ សកម្មជន​គណបក្ស​នយោបាយ​មួយ​រូបនៃ​គណបក្ស​អភិរក្ស​ បាន​បង្ហាញ​​ព័ស្តុតាង​ ពី​ការ​​លើក​ឡើង​ត្រង់​ៗ​តាម​ពាក្យ​របស់​អ្នក​សិក្សា​មុន​ៗ​​សម្រាប់​ស្នាដៃ​សិក្សា​​នា​ឆ្នាំ​១៩៩៧​របស់​​​នាង​ ដែល​មាន​ចំណង​ជើង​ថា “ការ​​ត្រួត​ពិនិត្យ​៖ ភាព​ជោគ​ជ័យ​នៃ​​ការ​បោះ​ឆ្នោត​​​​ដោយ​​ប្រជាជាតិ​ស្បែក​ខ្មៅ និង​កំណែ​ទម្រង់​នយោបាយ​អាមេរិក​”។ ​​​​​​

​​​​​

“វា​ជា​ការ​សម្រេច​ចិត្ត​ដ៏​ពិបាក ប៉ុន្តែ​ជា​​ក្តី​ស្រលាញ់​​ដ៏​ជ្រាល​ជ្រៅ​​សម្រាប់​សាលា Harvard ហើយការសរសេររបស់ខ្ញុំ​នេះ​ គឺដើម្បី​​​ប្រកាស​ថា​ខ្ញុំ​ចុះ​ចេញ​ពី​តំណែង​សាកលវិទ្យាធិការ​​​ហើយ។ ក្រោយ​ពី​ពិភាក្សា​ជា​មួយ​សមាជិក​នៃ​​​គណៈ​គ្រប់គ្រង​​ស្ថាប័ន​ វា​ច្បាស់​ណាស់​ថា​ ការ​ចុះ​ចេញ​ពី​តំណែង​នេះ គឺ​ជា​ប្រយោជន៍​ដល់​ Harvard”។ នេះ​បើ​តាម​ខ្លឹម​សារ​ថ្លែង​ការ​របស់​លោក​ស្រី Claudine Gay។

​​គួរ​រំឭក​ដែរ​ថា លោក​ស្រី Claudine Gay គឺ​ជា​ថ្នាក់​ដឹក​នាំ​ តំណែង​សាកលវិទ្យាធិការ​ស្បែក​ខ្មៅ​ដំបូង​គេ​​នៃ​​ប្រវត្តិ​សាកលវិទ្យាល័យ ​។ ក្រោយ​បំពេញ​តួនាទី​រយៈ​ពេល ​៦​ ខែ និង ​១​ ថ្ងៃ លោក​ស្រី​បាន​ប្រកាស​​លាលែង​ពី​តំណែង​ ដែល​ជា​អាណត្តិ​គ្រប់​គ្រង​រយៈ​ពេល​ខ្លី​បំផុត​ក្នុង​ប្រវត្តិសាស្រ្ត​គ្រឹះ​ស្ថាន​អប់រំ​​ដែល​មាន​អាយុ​កាល​ ៣៨៨ ​​ឆ្នាំ​របស់​សហរដ្ឋអាមេរិក​មួយ​នេះ​ ៕

ប្រែ​សម្រួល​៖ មាន រតនា

ប្រភព​៖ BBC , RT

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១១ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ៨ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ៦ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ៧ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

Sokha Hotels

ព័ត៌មានពេញនិយម