Connect with us

ព័ត៌មានអន្ដរជាតិ

ទីក្រុងហូជីមិញ ចេញសេចក្ដីសម្រេចពិន័យម្ចាស់គណនី TikTok ម្នាក់ ដែលបង្ហោះ​វីដេអូឃ្លីបធ្វើឱ្យ​ប៉ះពាល់កិត្តិយសប្រាសាទ​អង្គរវត្ត

បានផុស

នៅ

នារសៀលថ្ងៃទី៣ ខែមករា ឆ្នាំ ២០២៤ នេះ នាយកដ្ឋានព័ត៌មាន និងទំនាក់ទំនង នៃទីក្រុងហូជីមិញ បានសម្របសម្រួលជាមួយនាយកដ្ឋានសន្តិសុខអ៊ីនធឺណិត និងបង្ការត្រួតពិនិត្យឧក្រិដ្ឋកម្មបច្ចេកវិទ្យានៃប៉ូលីសទីក្រុងហូជីមិញ ដើម្បីធ្វើការជាមួយម្ចាស់គណនី TikTok ឈ្មោះ Hua Quoc Anh ទាក់ទង​នឹងករណីបង្ហោះ​វីដេអូឃ្លីប​ប្រាសាទ​អង្គរវត្ត កាល​ពី​ដើម​ខែ​វិច្ឆិកា ឆ្នាំ​២០២៣។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រភពព័ត៌មានពី Zingnews បានឱ្យដឹងថា នាយកដ្ឋានព័ត៌មាន និងសារគមនាគមន៍ទីក្រុងហូជីមិញ បានចេញសេចក្តីសម្រេចពិន័យម្ចាស់គណនី Tiktok ឈ្មោះ Hua Quoc Anh ជាទឹកប្រាក់ចំនួន ៧,៥លានដុង (ខ្ទង់ ៣០០ដុល្លារ) ពីបទផ្តល់ព័ត៌មានមិនពិត បំភ្លៃ បង្កាច់បង្ខូចកេរ្តិ៍ឈ្មោះរបស់ ទីភ្នាក់ងារ អង្គការ និងកិត្តិយស សេចក្តីថ្លៃថ្នូររបស់បុគ្គល។ នេះ​បើ​តាម​អនុក្រឹត្យ​លេខ ១៥/២០២០ របស់​រដ្ឋាភិបាលវៀតណាម។

ជាមួយគ្នានេះ អាជ្ញាធរបានស្នើឱ្យ ម្ចាស់គណនី Tiktok ឈ្មោះ Hua Quoc Anh ថ្ងៃមុខ ថ្ងៃក្រោយ ត្រូវសិក្សាឱ្យបានហ្មត់ចត់ គោរពតាមបទប្បញ្ញត្តិច្បាប់ពាក់ព័ន្ធនៃការប្រើប្រាស់អ៊ីនធឺណិត និងបណ្តាញសង្គម ។

សូមបញ្ជាក់ថា កាល​ពី​ដើម​ខែ​វិច្ឆិកា ឆ្នាំ​២០២៣ ម្ចាស់គណនី Tiktok ឈ្មោះ Hua Quoc Anh បានបង្ហោះវីដេអូឃ្លីបបង្ហាញសកម្មភាពនៅប្រាសាទអង្គរវត្តដែលជាតំបន់បេតិកភណ្ឌពិភពលោក និងជានិមិត្តរូបរបស់ប្រទេសកម្ពុជា ។ ឃ្លីបនោះ Hua Quoc Anh បានស្លៀកសម្លៀកបំពាក់ពណ៌ផ្កាឈូកដែលមិនមែនជាសំលៀកបំពាក់ប្រពៃណីខ្មែរឡើយ លើសពីនេះនាងក៏បានបញ្ចូលរូបភាពទង់ជាតិ និងរូបព្រះមហាក្សត្រថៃ ក៏ដូចជាពាក្យថា “សួស្តីប្រទេសថៃ” ផងដែរ។ សកម្មភាពនេះ Zingnews បានសរសេរថា ម្ចាស់គណនី Tiktok ឈ្មោះ Hua Quoc Anh មិន​ត្រឹម​តែ​បំពាន​លើ​បទបញ្ញត្តិ​របស់​ប្រាសាទ​អង្គរវត្តប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែម​ទាំង​ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ជា​ការ​ប្រមាថ​ដល់​មោទនភាព​ជាតិ​ខ្មែរ ការ​មិន​គោរព​វប្បធម៌​កម្ពុជា និង​ថៃ ព្រម​ទាំង​មានចេតនា​បង្ក​ការ​បែកបាក់​រវាង​ប្រទេស​ជិត​ខាង​ផង​ទៀតផង ៕

ប្រែសម្រួលដោយ៖ កុសល

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១៣ វិនាទី មុន

លោកស្រីអភិបាលខេត្តកោះកុង ប្រាប់ដល់យោធិនថ្មី ត្រូវប្រឹងសិក្សា និងគោរពវិន័យទ័ពឱ្យបានល្អ

ព័ត៌មានជាតិ១ ម៉ោង មុន

ស្ថាប័នរដ្ឋពីរចាប់ដៃគ្នាក្នុងផ្តល់សេវាហិរញ្ញវត្ថុ​ដល់ម្ចាស់សហគ្រាសនានា

ព័ត៌មានជាតិ២ ម៉ោង មុន

អាជ្ញាធរសង្កាត់ភ្លើងឆេះរទេះ ដាក់គ្រឿងចក្រឈូសឆាយរៀបចំស្ថាបនាផ្លូវបេតុងថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

រដ្ឋមន្ត្រីមហាផ្ទៃឱ្យបញ្ឈប់ការផ្សាយមាតិកានៅលើបណ្ដាញសង្គមពាក់ព័ន្ធនឹងល្បែងស៊ីសងខុសច្បាប់  

ព័ត៌មានជាតិ២ ម៉ោង មុន

លោក វង្សី វិស្សុត៖ ផែនការយុទ្ធសាស្ត្រជាតិស្តីពីពិការភាព ជាផ្នែកមួយនៃការលើកកម្ពស់ជនមានពិការភាព

Sokha Hotels

ព័ត៌មានពេញនិយម