ព័ត៌មានអន្ដរជាតិ
អ៊ីរ៉ង់ ប្រកាសសងសឹក ក្រោយការបំផ្ទុះគ្រាប់បែក សម្លាប់មនុស្សជិត ១០០នាក់
នៅថ្ងៃព្រហស្បតិ៍ទី៤ខែមករា មេដឹកនាំកំពូលអ៊ីរ៉ង់ Ayatollah Ali Khamenei បានប្តេជ្ញាសងសឹកសត្រូវនិងឧក្រិដ្ឋជន ដែលនៅពីក្រោយការវាយប្រហារដ៏សាហាវបំផុតក្នុងប្រវត្តិសាស្ត្ររបស់សាធារណរដ្ឋឥស្លាម បន្ទាប់ពីហេតុការណ៍បំផ្ទុះគ្រាប់បែក បានសម្លាប់មនុស្សចំនួន៩៥នាក់និងជាង២០០នាក់រងរបួស អំឡុងពេលប្រមូលផ្តុំគ្នាក្នុងពិធីរម្លឹកខួប៤ឆ្នាំនៃការធ្វើឃាត មេបញ្ជាការកំពូលអ៊ីរ៉ង់ Qassem Soleimani។

មេទ័ពអ៊ីរ៉ង់រូបនេះ ត្រូវបានសម្លាប់ក្នុងការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើករបស់សហរដ្ឋអាមេរិកនៅឆ្នាំ២០២០ ហើយចាប់តាំងពីពេលនោះមក ស្ថានការណ៍តំបន់មជ្ឈិមបូព៌ា បានឡើងកម្តៅក្តៅដូចបាយពុះ។
ការផ្ទុះបណ្តាក់គ្នាចំនួន២លើក បានកើតឡើងនៅជិតទីបញ្ចុះសពនាភាគអាគ្នេយ៍ទីក្រុង Kerman ខណៈមនុស្សរាប់ម៉ឺននាក់ កំពុងប្រមូលផ្តុំគ្នាយ៉ាងកកកុញ។

វីដេអូដ៏រន្ធត់ បានបង្ហាញឲ្យឃើញជនរងគ្រោះដេករដូករណែល នៅជិតវិហារឥស្លាម Saheb al-Zaman ក្រោយហេតុការណ៍ដែលអ៊ីរ៉ង់ចាត់ទុកថាជា “ការវាយប្រហារភេរវកម្ម”។
ភ្លាមៗនោះ លោក Khamenei ប្រកាសថា “សត្រូវនិងឧក្រិដ្ឋជនប្រឆាំងប្រជាជាតិអ៊ីរ៉ង់ បានបង្កើតគ្រោះមហន្តរាយជាថ្មីម្តងទៀត ហើយសម្លាប់មនុស្សជាទីស្រឡាញ់មួយចំនួនធំនៅ Kerman។ គ្រោះមហន្តរាយនេះនឹងមានការឆ្លើយតបយ៉ាងធ្ងន់ធ្ងរជាទីបំផុត។

ការផ្ទុះនេះកើតឡើងមួយថ្ងៃ បន្ទាប់ពីយន្តហោះគ្មានមនុស្សបើករបស់អ៊ីស្រាអែល សម្លាប់អនុប្រធានក្រុមហាម៉ាសលោក Saleh al-Arouri ក្នុងរដ្ឋធានី បេរូត នៃប្រទេសលីបង់ នាំឲ្យមានការភ័យខ្លាចថា សង្រ្គាមក្នុងតំបន់នឹងរីកកាន់តែធំ។
យ៉ាងណាក្តី លោក Khamenei មិនបានចង្អុលចំឈ្មោះអ្នកនៅពីក្រោយទេ ហើយក៏មិនទាន់មានក្រុមណា ចេញមុខទទួលខុសត្រូវចំពោះការវាយប្រហារនេះដែរ។

ថ្វីបើអាជ្ញាធរអ៊ីរ៉ង់មិនបានចោទប្រកាន់ជាសាធារណៈលើក្រុមណាដែលនៅពីក្រោយការបំផ្ទុះនេះក៏ដោយ ប៉ុន្តែមេបញ្ជាការកំពូលនៃកងកម្លាំង Quds របស់អ៊ីរ៉ង់គឺលោក Esmail Qaani បានប្រកាសក្តែងៗថា នេះជាស្នាដៃរបស់ ភ្នាក់ងារនៃរបប Zionist អ៊ីស្រាអែល និងសហរដ្ឋអាមេរិក។
អ៊ីរ៉ង់ក៏បានប្រកាសយកថ្ងៃព្រហស្បតិ៍ទី៤ខែមករា ជាថ្ងៃកាន់ទុក្ខផងដែរ ហើយលោកប្រធានាធិបតី Ebrahim Raisi បានលុបចោលដំណើរទស្សនកិច្ចតាមការគ្រោងទុក ទៅកាន់ប្រទេសតួកគី៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Daily Mail
ចុចអាន៖ អ៊ីរ៉ង់ ព្យួរ.ក មនុស្ស៤នាក់ ព្រោះយកការណ៍ឲ្យអ៊ីស្រាអែល

-
ព័ត៌មានអន្ដរជាតិ៦ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម១ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានជាតិ១៦ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?