ព័ត៌មានអន្ដរជាតិ
ជប៉ុន ជួបហេតុការណ៍រន្ធត់មួយទៀត
បើកទំព័រឆ្នាំ២០២៤មិនទាន់បានប៉ុន្មានថ្ងៃស្រួលបួលផង ជប៉ុនបានជួបគ្រោះមហន្តរាយនិងរឿងរន្ធត់ផ្ទួនៗ ដូចជារញ្ជួយដីនិងឆេះយន្តហោះ ហើយកាលពីថ្ងៃពុធទី៣ខែមករា ប្រទេសនេះបានជួបហេតុការណ៍រន្ធត់មួយទៀត។

នោះគឺការចាក់ប្រហារមនុស្សក្នុងរថភ្លើងនៅស្ថានីយ៍ Akihabara នៃទីក្រុងតូក្យូ ដោយបើយោងតាមប៉ូលិសបានឲ្យដឹងថា ស្រ្តីម្នាក់បានបើកការចាក់ប្រហារលើបុរស៣នាក់ បណ្តាលឲ្យរងរបួស ហើយត្រូវបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ។
ប៉ូលិសបានទទួលការហៅទូរស័ព្ទបន្ទាន់នៅមុនម៉ោង១១យប់ (ម៉ោងនៅជប៉ុន) ដោយនិយាយថា ស្ត្រីម្នាក់នោះ បានដកកាំបិតចាក់គេឯងនៅលើខ្សែរថភ្លើង Yamanote ដែលជាផ្លូវដឹកជញ្ជូនដ៏មមាញឹកបំផុតនៅក្នុងទីក្រុងតូក្យូ។

តាមការឲ្យដឹងពីអ្នកនាំពាក្យប៉ូលិសក្រុង, ស្ត្រីដៃដល់ត្រូវបានចាប់ខ្លួន ខណៈបុរសទាំង៣ គ្មាននរណាម្នាក់ត្រូវរបួសធ្ងន់ឡើយ។ ស្របពេលជាមួយគ្នានោះ ក្រុមហ៊ុន East Japan Railway Company ប្រកាសថា ខ្សែរថភ្លើង Yamanote ត្រូវបានផ្អាកមួយរយៈសិន ដោយសារតែ មានបញ្ហានៅលើរថភ្លើង។

រឿងហេតុនេះ កើតឡើងបន្ទាប់ពីប្រទេសជប៉ុន កំពុងក្រពុលមុខដោះស្រាយបញ្ហាធំចំនួន២ផ្ទួនៗ គឺគ្រោះរញ្ជួយដី និងការឆេះយន្តហោះ។
តាមតួលេខចុងក្រោយ មនុស្សស្លាប់ដោយរញ្ជួយដីកម្រិត ៧.៥រ៉ិចទ័រ នៅខេត្ត Ishikawa កាលពីថ្ងៃទី១ខែមករា បានកើនដល់៧៣នាក់ហើយ ខណៈក្រុមជួយសង្គ្រោះកំពុងជួបផលលំបាក ដោយសារតែអាកាសធាតុចុះត្រជាក់ខ្លាំង មេឃភ្លៀង និងផ្លូវខូច។

ថ្ងៃបន្ទាប់ ស្រាប់តែជប៉ុន ជួបហេតុការណ៍រន្ធត់មួយទៀត គឺការឆេះយន្តហោះ នៅអាកាសយានដ្ឋាន Haneda ក្នុងទីក្រុងតូក្យូ ដែលក្នុងករណីនេះ បណ្តាលឲ្យមនុស្ស៥នាក់ បាត់បង់ជីវិត។
យន្តហោះប្រភេទ Airbus A350 នៃជើងហោះហើរ JAL516 របស់ក្រុមហ៊ុនអាកាសចរណ៍ Japan Airlines បានបុកជាមួយយន្តហោះឆ្មាំសមុទ្រ ពេលចុះចត បន្ទាប់ពីហោះចេញពីទីក្រុង Sapporo ភាគខាងជើងជាមួយអ្នកដំណើរ ៣៦៧នាក់ និងសមាជិកអាកាសយានិក ១២ នាក់៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ CNA
ចុចអាន៖ គ្រប់គ្នាស្ងើចសរសើរជប៉ុន ដែលចាយពេលត្រឹម៩០វិនាទី ជម្លៀសមនុស្សជិត៤០០នាក់ ចេញពីយន្តហោះឆេះ

-
សន្តិសុខសង្គម២ ថ្ងៃ ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
សន្តិសុខសង្គម៥ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
ផ្ទុះការចាប់អារម្មណ៍នឹងយុវតីម្នាក់ សំឡេងពីរោះ ច្រៀងស្រដៀងនឹងរាជិនីសំឡេងសារិកាមាស ប៉ែន រ៉ន
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
G-Devith ដាក់បណ្តឹងទៅ UNICEF នៅកម្ពុជា ដើម្បីលុបជាអចិន្ត្រៃយ៍គ្រប់គណនីហ្វេសប៊ុក ដែលប៉ះពាល់សិទ្ធិកុមារ តាមគ្រប់រូបភាព
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ករណីលូ១តម្លៃ៤០ដុល្លា៖ អាជ្ញាធរ ថាមិនបានយកលុយពីពលរដ្ឋឡើយ គឺពលរដ្ឋជួលភាគីឯកជនឱ្យដាក់ខ្លួនឯង
-
ចរាចរណ៍២ ថ្ងៃ ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត