ព័ត៌មានអន្ដរជាតិ
ព្រះរាជបុត្រ Abdul Mateen បង្ហោះរូបភាពដំបូងរបស់គូដណ្តឹង និងចិញ្ចៀនភ្ជាប់ពាក្យដ៏ធំលើដៃ
ព្រះអង្គម្ចាស់ Abdul Mateen នៃប្រទេសព្រុយណេ និងគូដណ្តឹងរបស់ទ្រង់ Anisha Isa Kalebic គ្រោងនឹងរៀបចំពិធីអភិសេកដ៏ប្រណិតមួយនៅសប្តាហ៍ក្រោយ ស្របពេលដែលទ្រង់បានបង្ហោះរូបភាពអនាគតភរិយាលើកដំបូងព្រមទាំងចិញ្ចៀនភ្ជាប់ពាក្យដ៏ធំលើដៃ។
នៅថ្ងៃចូលឆ្នាំសកល បុត្រារបស់ស្ដេចស៊ុលតង់ Hassanal Bolkiah បានចែករំលែករូបភាពដំបូងរបស់គូស្នេហ៍លើគណនី IG ផ្ទាល់របស់ទ្រង់ ពោលគឺមុនអភិសេក ១០ ថ្ងៃរបស់ទ្រង់មកដល់កាន់តែកៀក។ ក្នុងនោះព្រះរាជបុត្រ Abdul Mateen បានដាក់ចំណងជើងរូបថតដែលបង្ហាញពីគូស្នេហ៍ឈរក្បែរគ្នានៅយ៉រមួយថា “ជូនពរអ្នកឲ្យទទួលបានជោគជ័យក្នុងឆ្នាំ២០២៤”។ ទ្រង់បានគ្រងឈុតគ្រ័រសេពណ៌ខៀវចាស់ ខណៈគូដណ្ដឹង Anisha ញញឹមក្បែរទ្រង់ក្នុងឈុតពណ៌សបែកទឹកដោះគោ ព្រមទាំងហុចដៃរបស់នាង ដោយបង្ហាញចិញ្ចៀនភ្ជាប់ពាក្យពេជ្រដ៏ធំកាលពីខែតុលាឆ្នាំ២០២៣។

ពិធីអភិសេករបស់ព្រះរាជបុត្រ Abdul Mateen ត្រូវគេដឹងថា គ្រោងនឹងធ្វើឡើងចាប់ពីថ្ងៃទី ០៧ ខែមករា រហូតដល់ថ្ងៃទី ១៦ ខែមករា។ ពិធីអភិសេកមួយនេះ នឹងរួមបញ្ចូលពិធីសាសនាឥស្លាមនៅថ្ងៃទី ១១ ខែមករា ហើយពិធីអភិសេកបង្ហាញព្រះភ័ក្ររួមទាំងក្បួនដង្ហែជុំវិញរដ្ឋធានី Bandar Seri Begawan របស់ប្រទេស ព្រុយណេនឹងបញ្ចប់ថ្ងៃទី ១៤ ខែមករា ឆ្នាំ២០២៣។
យ៉ាងណាក៏ដោយ ព្រះអង្គម្ចាស់ William និងព្រះនាង Kate Middleton អាចនឹងយាងចូលរួមក្នុងពិធីអភិសេករបស់ព្រះរាជបុត្រា Mateen បន្ទាប់ពីស្តេចស៊ុលតង់បានក្លាយជាភ្ញៀវដ៏សំខាន់ក្នុងពិធីមង្គលការរបស់គូស្នេហ៍រាជវង្សអង់គ្លេសក្នុងឆ្នាំ ២០១១។
លើសពីនេះថែមទៀត ព្រះអង្គម្ចាស់ Mateen គឺជាព្រះរាជបុត្រាទីបួន(កូនប្រុស) និងជាបុត្រាទី១០របស់ស្តេចស៊ុលតង់ (ម្ដាយទីទៃ) ហើយជារឿយៗទ្រង់តែងអមដំណើរព្រះបិតាក្នុងព្រះរាជពិធីភ្ជាប់ពាក្យជាផ្លូវការ។ ព្រះរាជបុត្រអង្គនេះ បានចូលរួមពិធីឡើងគ្រងរាជ្យរបស់ស្តេច Charles និងម្ចាស់ក្សត្រី Camilla កាលពីខែឧសភាកន្លងទៅ ហើយថែមទាំងបានចូលរួមជាមួយបិតារបស់ទ្រង់នៅក្នុងព្រះរាជពិធីបុណ្យសពរបស់ម្ចាស់ក្សត្រី Elizabeth កាលខែកញ្ញា ឆ្នាំ ២០២២។
សូមបញ្ចាក់ដែរថា ព្រះអង្គម្ចាស់ Mateen និង Anisha ដែលជាចៅស្រីរបស់ទីប្រឹក្សាពិសេសរបស់ស្ដេចស៊ុលតង់ Hassanal Bolkiah គឺ Pehin Dato Isa ត្រូវបានគេរាយការណ៍ថា មានទំនាក់ទំនងស្នេហាអស់រយៈពេលជាច្រើនឆ្នាំ។ គូស្នេហ៍មួយគូនេះធ្លាប់ត្រូវបានគេឃើញក្នុងពិធីភ្ជាប់ពាក្យជាផ្លូវការជាច្រើនជាមួយគ្នា ពិសេសបំផុតរួមទាំងពិធីទទួលភ្ញៀវក្នុងពិធីក្នុងពិធីរៀបអភិសេករបស់ព្រះនាង Azemah Ni’matul Bolkiah ដែលជាបុត្រច្បង៕
អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖លម្អិតពិធីរៀបអភិសេករបស់ព្រះរាជបុត្រព្រុយណេ Abdul Mateen នៅដើមឆ្នាំ២០២៤

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ