Connect with us

ព័ត៌មានអន្ដរជាតិ

ក្រុមហេសបូឡា គំរាមផ្ទុះសង្គ្រាមជាមួយ អ៊ីស្រាអែល

បានផុស

នៅ

ក្រោយអនុប្រធានក្រុមហាម៉ាសលោក Saleh al-Arouri ត្រូវគេធ្វើឃាតក្នុងទីក្រុងបេរូត ស្រាប់តែមេក្រុមហេសបូឡា លោក Hassan Nasrallah បានគំរាមខ្លាំងៗកាលពីថ្ងៃពុធទី៣ខែមករាថា ក្រុមរបស់គាត់ មិនខ្លាចធ្វើសង្គ្រាមជាមួយអ៊ីស្រាអែលទេ ហើយថា ការវាយប្រហារណាមួយលើទឹកដីលីបង់ នឹងទទួលការឆ្លើយតបវិញដោយគ្មានមេត្តា។

អនុប្រធានក្រុមហាម៉ាសលោក Saleh al-Arouri (រូបថត៖ i24)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រុមហេសបូឡា បានហៅការបំផ្ទុះដោយយន្តហោះគ្មានមនុស្សបើក ដែលសម្លាប់លោក al-Arouri ថាជាការវាយប្រហារយ៉ាងធ្ងន់ធ្ងរលើប្រទេសលីបង់ ហើយប្តេជ្ញា មិនបណ្តោយឲ្យអ្នកនៅពីក្រោយរឿងនេះ រួចខ្លួនឡើយ។

ក្នុងសុន្ទរកថារបស់គាត់ លោក Nasrallah និយាយថា “ការសម្លាប់លោក al-Arouri គឺជាទង្វើដ៏សែនគ្រោះថ្នាក់ដែលនឹងត្រូវសងសឹក។ ប្រសិនបើសត្រូវចង់ធ្វើសង្រ្គាមជាមួយលីបង់ នោះពួកយើងនឹងប្រយុទ្ធដោយគ្មានដែនកំណត់ និងមិនគិតពីច្បាប់ ហើយពួកគេនឹងដឹង។ យើងមិនខ្លាចសង្គ្រាមទេ ហើយយើងក៏​មិន​ស្ទាក់ស្ទើរ​ដែរ បើសត្រូវចង់បានបែបនេះ”។

ស្របពេលជាមួយគ្នានោះ លោក Nasrallah បានទទូចថា អ៊ីស្រាអែល កំពុងក្រពុលមុខខ្លាំង ជាមួយបរាជ័យជាយុទ្ធសាស្រ្ត ចាប់តាំងពីការលុកលុយថ្ងៃទី៧ខែតុលាដោយក្រុមហាម៉ាស។ ទីក្រុងហ្ស៊េរុយសាឡិមខាងលិច មិនអាចកម្ចាត់ក្រុមហាម៉ាសនៅតំបន់ហ្គាហ្សាបានទេ ហើយកំពុងស្លាប់កងទ័ពរាប់ពាន់នាក់ ក្នុងការប៉ះទង្គិចជាមួយក្រុមហេសបូឡានៅព្រំដែនលីបង់ ទៀតផង។

មេក្រុមហេសបូឡា លោក Hassan Nasrallah (រូបថត៖ CNN)

លោក Nasrallah ក៏​អះអាងទៀត​ថា ការ​សម្លាប់​មនុស្ស​នៅ​តំបន់ហ្គាហ្សា ​បាន​បង្ហាញ​ពិភពលោក​ឲ្យឃើញច្បាស់ពី ចរិតដ៏​អាក្រក់​របស់​អាមេរិក ដែល​​គាំទ្រ​អ៊ីស្រាអែល​មិនឲ្យបញ្ចប់សង្គ្រាម។

លើសពីនេះ លោកក៏បានកោតសរសើរក្រុមសកម្មប្រយុទ្ធហ៊ូធីផងដែរ ចំពោះការបិទផ្លូវនៅសមុទ្រក្រហម ប៉ុន្តែសង្កត់ធ្ងន់ថា ចលនាយេម៉ែននេះ គឺធ្វើសកម្មភាពដោយខ្លួនឯងទេ អត់មានពាក់ព័ន្ធជាមួយចលនាតស៊ូណាផ្សេង នៅក្នុងតំបន់ឡើយ។

សូមបញ្ជាក់ជាថ្មី អ៊ីស្រាអែលបានប្រកាសសង្រ្គាមលើក្រុមហាម៉ាស បន្ទាប់ពីការប្រយុទ្ធឆ្លងដែនរបស់ចលនាប៉ាឡេស្ទីនកាលពីថ្ងៃទី៧ខែតុលា ដែលបានសម្លាប់មនុស្សនៅខាងអ៊ីស្រាអែល១២០០នាក់ និងជាង២០០នាក់ត្រូវចាប់ជាចំណាប់ខ្មាំង។ មិនបង្អង់យូរ អ៊ីស្រាអែល ក៏សងសឹកភ្លាមៗ ដោយគិតត្រឹមពេលនេះ ប្រជាជនប៉ាឡេស្ទីននៅហ្គាហ្សាជាង២០០០០នាក់ហើយ ដែលត្រូវបានសម្លាប់៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ RT

ចុចអាន៖ អ៊ីរ៉ង់ ប្រកាសសងសឹក ក្រោយការបំផ្ទុះគ្រាប់បែក សម្លាប់មនុស្សជិត ១០០នាក់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១១ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ៨ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ៦ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ៧ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

Sokha Hotels

ព័ត៌មានពេញនិយម