Connect with us

ព័ត៌មានអន្ដរជាតិ

ប៉ូលិស ចុះឆែកឆេរផ្ទះជនដៃដល់ចាក់ ក មេបក្សប្រឆាំង កូរ៉េខាងត្បូង រក​ឃើញព័ស្តុតាង និងប្រវត្តិមួយចំនួន

បានផុស

នៅ

យោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Yonhap បានឲ្យដឹងថា ប៉ូលិសទីក្រុង Busan កាលពីថ្ងៃពុធបានបញ្ជូនកម្លាំងមន្ត្រីចុះទៅឆែកឆេរផ្ទះ និងការិយាល័យភ្នាក់ងារអចលនទ្រព្យរបស់ជនដៃដល់ដែលមាននាមត្រកូល Kim នៅកណ្ដាលទីក្រុង Asan ដើម្បីធ្វើការស៊ើបអង្កេត និងកំណត់ដើមចមពិតប្រាកដនៅពីក្រោយការប៉ុនប៉ងធ្វើឃាតលើលោក Lee Jae-myung មេបក្សប្រឆាំងកូរ៉េខាងត្បូងកាលពីថ្ងៃទី២ ខែមករា ។

ក្រោយការចុះឆែកឆេរទីតាំងពាក់ព័ន្ធទាំងអស់របស់ជនដៃដល់រួចហើយ ប៉ូលិសក៏បានលាតត្រដាងព័ស្តុតាងជាក់ស្ដែងជាច្រើន រួមទាំងគ្រោងការធ្វើឃាតគិតទុកជាមុន ដូចជាការបញ្ជាទិញកាំបិតសម្រាប់ឡើងភ្នំប្រវែង ១៧ សង់ទីម៉ែត្រសម្រាប់ធ្វើសកម្មភាពឧក្រិដ្ឋកម្ម ។

ទន្ទឹមនោះ ប្រវតិ្តរបស់ជនដៃដល់ក៏ត្រូវបានបង្ហាញផងដែរថា លោក Kim ដឹងពីគម្រោងគ្រប់ច្រកល្ហកនៃដំណើរចេញចូលរបស់លោក Lee ទៅកាន់ទីក្រុងភាគខាងត្បូងមួយនេះ ។ មុនកើតហេតុមួយថ្ងៃ ពោលនៅថ្ងៃទី១ ខែមករា ជនដៃដល់បានមកដល់ទីក្រុង Busan ហើយក្នុងថ្ងៃដដែលនោះក៏បន្តដើរលេងនៅទីក្រុង Ulsan ដែលជាទីក្រុងនៅជាប់គ្នា បន្ទាប់ពីដើរលេងអស់ចិត្តអស់ចិត្តហើយ ជនដៃដល់ក៏បានត្រឡប់ទៅទីក្រុង Busan វិញនៅថ្ងៃដែលកើតហេតុនោះ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រោយមកទៀត ពោលនៅថ្ងៃពុធ ទី៣ ខែមករា ប៉ូលិសក៏បានបញ្ជូនអ្នកស៊ើបអង្កេតទៅកាន់ការិយាល័យរបស់គណបក្សប្រជាធិបតេយ្យ (DP) និងគណបក្សអំណាចប្រជាជន (PPP) ផងដែរដើម្បីបញ្ជាក់ថាតើជនដៃដល់ដែលមានវ័យ ៦៦ ឆ្នាំរូបនេះ មានទំនាក់ទំនងជាមួយគណបក្សនយោបាយណាមួយដែរឬក៏យ៉ាងណា ។

ស្របពេលជាមួយគ្នានេះ ប៉ូលិសដាក់ការជឿជាក់ថា ការកំណត់បានថាជនសង្ស័យជាសមាជិកបក្សពិតមែនឬក៏អត់នោះ គឺជាកត្តាសំខាន់ក្នុងការស្វែងរកមូលហេតុពិតប្រាកដ ។ ប៉ូលិសលើកឡើងទៀតថា លោក Kim បានរៀបចំផែនការវាយប្រហារចាក់កញ្ចឹក ក មេបក្សប្រឆាំងតែម្នាក់ឯងប៉ុណ្ណោះ ប៉ុន្តែមូលហេតុជាក់ច្បាស់យ៉ាងណានោះគឺនៅមិនទាន់ដឹងនៅឡើយទេ ខណៈប៉ូលិសគ្រាន់តែបង្ហើបថា ជនដៃដល់បានសារភាព រូបគេពិតជាប៉ុនប៉ងធ្វើឃាតលោក Lee ប្រាកដមែន ។

គួរបញ្ជាក់ថា លោក Lee Jae-myung មេដឹកនាំគណបក្សប្រជាធិបតេយ្យដែលបក្សប្រឆាំងដ៏ធំរបស់កូរ៉េខាងត្បូងត្រូវបានជនដៃដល់មាននាមត្រកូល Kim វ័យ ៦៦ ឆ្នាំដកកាំបិតហក់ទៅចាក់ចំកញ្ចឹង ក ខាងឆ្វេងបណ្ដាលឲ្យរបួសធ្ងន់ធ្ងរកាលពីវេលាម៉ោង ១០ និង ២៧ នាទីព្រឹកថ្ងៃទី២ ខែមករាកន្លងទៅ អំឡុងពេលដែលលោកកំពុងផ្ដល់បទសម្ភាសន៍ជាមួយអ្នកសារព័ត៌មាន ក្រោយធ្វើដំណើរចុះទៅពិនិត្យមើលការដ្ឋានសាងសង់ព្រលានយន្តហោះថ្មីលើកោះ Gadeok របស់ទីក្រុង Busan ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ចុចអាន ៖ ស្គាល់ឈ្មោះ អាយុ និងចម្លើយសារភាពជនសង្ស័យចាក់កញ្ចឹក ក មេបក្ស ប្រឆាំង កូរ៉េខាងត្បូង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១១ នាទីutes មុន

កម្ពុជា កំពុងមានតម្រូវការកម្លាំងពលកម្មក្នុងស្រុក ជាង ៦ ម៉ឺនកន្លែង បម្រើវិស័យឧស្សាហកម្ម សេវាកម្ម និង កសិកម្ម

ព័ត៌មានអន្ដរជាតិ២៩ នាទីutes មុន

អ្នកក្រុងហាណូយ អង្គុយចាំទិញមាស ​តាំងពី​ម៉ោង​ ៣​ ទៀប​ភ្លឺ នៅថ្ងៃនាំសំណាងល្អ

ព័ត៌មានជាតិ៤០ នាទីutes មុន

តាកែវ កណ្តាល និង​សៀមរាប ​​សាងសង់​បង្គោល​អង់តែនទូរសព្ទ​​បន្ថែម​បាន ១៩២ ក្នុងផែនការ ៣៩៤ បង្គោល

ព័ត៌មានជាតិ៤១ នាទីutes មុន

ឱកាសការងារជាង ៦០ ០០០ កន្លែង កំពុងរង់ចាំអ្នក

ព័ត៌មានជាតិ៤៤ នាទីutes មុន

គម្រោងពង្រីកសមត្ថភាពប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតខេត្តស្វាយរៀង នឹងបញ្ចប់ការងារសាងសង់នៅចុងឆ្នាំ២០២៥

Sokha Hotels

ព័ត៌មានពេញនិយម