Connect with us

ព័ត៌មានអន្ដរជាតិ

រកឃើញតម្រុយខ្លះនៃសោកនាដកម្មយន្តហោះ ២ គ្រឿងបុកគ្នាស្លាប់មនុស្ស ៥ នាក់នៅ ជប៉ុន

បានផុស

នៅ

យោងតាមសារព័ត៌មាន Sputnik បានចុះផ្សាយកាលពីថ្ងៃពុធថា អាជ្ញាធរជប៉ុនបានចេញការបកស្រាយ និងពន្យល់ពីព័ត៌មានលម្អិតមួយចំនួនទាក់ទងទៅនឹងសោកនាដកម្មយន្តហោះ Airbus A350 របស់ក្រុមហ៊ុនអាកាសចរណ៍ Japan Airlines (JAL) បុកគ្នាជាមួយយន្តហោះឆ្មាំសមុទ្រផ្ទុះឆេះយ៉ាងសន្ធោសន្ធៅកាលពីថ្ងៃទី២ ខែមករាកន្លងទៅ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អាជ្ញាធរជប៉ុនបញ្ជាក់ថា មែនទែនទៅ យន្តហោះ Airbus A350 គឺត្រូវបានអនុញ្ញាតឲ្យចុះចតនៅព្រលានយន្តហោះ Haneda ក្នុងទីក្រុងតូក្យូពីសំណាក់អ្នកគ្រប់គ្រង​ចរាចរណ៍​ផ្លូវអាកាស ក៏ប៉ុន្តែសម្រាប់យន្តហោះឆ្មាំសមុទ្ររបស់ជប៉ុនប្រភេទ De Havilland Dash-8 គឺមិនមានសញ្ញាអនុញ្ញាតឲ្យចេញដំណើរ ឬក៏ហោះឡើងនោះទេ ទើបបណ្ដាលឲ្យយន្តហោះទាំងពីរគ្រឿងបុកគ្នាផ្ទុះឆេះនៅលើផ្លូវរត់បែបនេះ ។

កាលពីថ្ងៃអង្គារយន្តហោឆ្មាំសមុទ្រជប៉ុនគ្រោងនឹងហោះផ្តល់ជំនួយទៅកាន់តំបន់ដែលត្រូវបានវាយប្រហារដោយគ្រោះរញ្ជួយដីដ៏ខ្លាំងក្លាក្នុងកម្រិត ៧.៦ រ៉ិចទ័រនៅថ្ងៃបើកទំព័រឆ្នាំថ្មី ប៉ុន្តែផ្ទុយទៅវិញ យន្តហោះមិនទាន់ទាំងនឹងហោះផ្ដល់ជំនួយសង្គ្រោះជីវិតមនុស្សផង បែរជារត់ទៅបុកទៅមួយយន្តហោះ Airbus A350 ដែលហោះមកចុះចត ។

ស្របពេលជាមួយគ្នានេះ អ្នកដំណើរនៅលើយន្តហោះ Airbus ទាំង ៣៦៧ នាក់ និងក្រុមការងារអាកាសយានិក ១២ នាក់ក៏ត្រូវបានជម្លៀសចេញពីយន្តហោះដោយសុវត្ថិភាពផងដែរពីសំណាក់ក្រុមមន្ត្រីជំនាញ ពោលប្រើពេលត្រឹមតែ ២០ នាទីប៉ុណ្ណោះ ក្រោយពេលយន្តហោះបុកឆេះ និងមានផ្សែងហ៊ុយយ៉ាងខ្មួលខ្មាញ់ ។

ទោះយ៉ាងណា ក្នុងឧបទ្ទវហេតុដ៏សោកសង្រេងនេះ ក៏មានសមាជិកក្រុមអាកាសយានិក ៥ នាក់ក្នុងចំណោម ៦ នាក់របស់យន្តហោះឆ្មាំសមុទ្រប្រភេទ De Havilland Dash-8 បានស្លាប់បាត់បង់ជីវិតផងដែរ ខណៈកាពីតែនម្នាក់ដែលរួចផុតជីវិតបានរងរបួសធ្ងន់ធ្ងរ ហើយចំណែកអ្នកដំណើរ ១៤ នាក់នៅលើយន្តហោះ Airbus វិញបានរងរបួសស្រាលប៉ុណ្ណោះ ។

គួរបញ្ជាក់ថា យន្តហោះ Airbus បានផ្ទុះឆាបឆេះនៅលើផ្លូវរត់អស់រយៈពេលជាង ៦ ម៉ោង ខណៈអាជ្ញាធរអាកាសចរណ៍ត្រូវបង្ខំចិត្តលុបចោលជើងហោះហើរក្នុងប្រទេសចំនួន ១៣៧ ជើង និងជើងហោះហើរអន្តរជាតិ ៤ ជើង ដោយជំនួសមកវិញតាមជើងហោះហើរសង្គ្រោះបន្ទាន់ និងតាមសេវារថភ្លើងល្បឿនលឿនដើម្បីកាត់បន្ថយការកកស្ទះ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ចុចអាន ៖ យន្តហោះរបស់ក្រុមហ៊ុនអាកាសចរណ៍ ជប៉ុន បុកជាមួយ​យន្តហោះឆ្មាំសមុទ្រ ផ្ទុះឆេះយ៉ាងសន្ធោសន្ធៅ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១១ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ៨ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ៦ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ៧ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

Sokha Hotels

ព័ត៌មានពេញនិយម