ព័ត៌មានអន្ដរជាតិ
ភោជនីយដ្ឋាន កូរ៉េខាងជើង បើកនៅ ឡាវ ជាប់សង្ស័យលាងលុយកខ្វក់ និងជម្រកបទល្មើស IT
ភោជនីយដ្ឋានកូរ៉េខាងជើងជាច្រើនដែលតាំងនៅរដ្ឋធានីវៀងច័ន្ទប្រទេសឡាវ ស្ថិតក្រោមការសង្ស័យពីអ្នកវិភាគអន្តរជាតិថា “ជាកន្លែងលាងលុយកខ្វក់” បន្ទាប់ពីសង្កេតឃើញថា ហាងអាហារស្ទើរតែគ្មានអតិថិជនសោះ ប៉ុន្តែនៅតែឈរជើងយ៉ាងរឹងមាំមិនមានបញ្ហាថវិកា ។

ប្រភពព័ត៌មាន Al Jazeera បានលើកបង្ហាញសង្ខេបមួយករណី គឺភោជនីយដ្ឋានឈ្មោះ Paektu Hanna ដែលមានទីតាំងស្ថិតនៅ រដ្ឋធានីវៀងច័ន្ទ ប្រទេសឡាវ ។ ភោជនីយដ្ឋានកូរ៉េខាងជើង ដែលមិនសូវបង្ហាញព័ត៌មានឲ្យគេដឹងមួយនេះ ជាភោជនីយដ្ឋានមួយក្នុងចំណោម ៤ ដែលដំណើរការជុំវិញបណ្តាប្រទេសអាស៊ីអាគ្នេយ៍។
បើទោះជាគ្មានភ្ញៀវចូលអង្គុយទទួលទានម្ហូបអាហារក្នុងរយៈពេលវែង ដែលជាប្រភពខ្ទង់ចំណូលសំខាន់សម្រាប់ទ្រទ្រង់អាជីវកម្មមួយនេះក៏ដោយ ប៉ុន្តែហាងអាហារទាំងនោះនៅតែបន្តដំណើរធម្មតាដដែល ។
ប្រភពព័ត៌មានដដែលបានបង្ហាញថា មានភោជនីយដ្ឋានរបស់រដ្ឋកូរ៉េខាងជើងដែលដំណើរការប្រមាណ ១៣០កន្លែងនៅក្នុងទីក្រុងធំៗនៃតំបន់ប្រទេសអាស៊ីអាគ្នេយ៍ និងអាស៊ីខាងកើត។ ក្នុងនោះរួមមានទាំងទីតាំងនៅ Dubai និង Amsterdam ដែលសុទ្ធតែស្ងាត់គ្មានភ្ញៀវ តែនៅបន្តដំណើរដោយគ្មានប៉ះពាល់រឿងថវិកា ហើយក៏ស្ថិតនៅក្នុងចម្ងល់អ្នកទេសចរជាច្រើនផងដែរ។
គិតមកត្រឹមពេលនេះ មានភោជនីយដ្ឋានកូរ៉េខាងជើងប្រមាណ ១៧ ស្ថិតក្នុងប្រទេសចិន រុស្ស៊ី ឡាវ និងនៅទីក្រុងហាណូយប្រទេសវៀតណាម ដែលនៅបើកដំណើរការជាការបំពានទណ្ឌកម្មរបស់អង្គការសហប្រជាជាតិទៅលើកូរ៉េខាងជើង ដែលបានអនុវត្តចាប់ពីឆ្នាំ២០១៩។
“វាទំនងជាដូចការសង្ស័យរបស់ខ្ញុំ ដែលថាភោជនីយដ្ឋានទាំងនោះគឺបង្កើតឡើងដើម្បីតែលាងលុយកខ្វក់ប៉ុណ្ណោះ។ ហើយអ្វីដែលជាប្រភពលុយចំណូលសំខាន់នោះ គឺបានមកពីអ្នកធ្វើការផ្នែកព័ត៌មានវិទ្យា (IT) ប្រតិបត្តិការក្នុងប្រទេសឡាវនេះ”។ នេះបើតាមការលើកឡើងរបស់លោក Joshua Stanton មេធាវីអាមេរិក ដែលបានចូលរួមក្នុងការងារសរសេរគោលនយោបាយដាក់ទណ្ឌកម្មទៅលើប្រទេសកូរ៉េខាងជើង។

គួររំឭកថា កាលពីថ្ងៃ២២ ខែធ្នូ ឆ្នាំ២០១៧ ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (UNSC) បានសម្រេចជាឯកច្ឆន្ទដាក់ទណ្ឌកម្មលើទីក្រុងព្យុងយ៉ាង ដែលឆ្លើយតបទៅនឹងការបាញ់កាំជ្រួចមីស៊ីលអន្តរទ្វីប ដោយក្នុងនោះមានការរឹតត្បិតទៅលើជំនួញពាណិជ្ជកម្មរវាងកូរ៉េខាងជើង និងបណ្តាប្រទេសសមាជិកអង្គការសហប្រជាជាតិផងដែរ។
ប៉ុន្តែទោះជាយ៉ាងណា ការអនុវត្តទណ្ឌកម្មនេះ នៅតែធូររលុងសម្រាប់ប្រទេសសមាជិកអចិន្រ្តៃយ៍របស់អង្គការពិភពលោកមួយនេះ តួយ៉ាង ចិន រុស្ស៊ី ដែលមានជាប់ពាក់ព័ន្ធនឹងការជួលមនុស្សធ្វើការពីកូរ៉េខាងជើងប្រមាណ ១ សែននាក់ក្នុងវិស័យឧស្សាហកម្មផ្សេងៗ ក្នុងនោះមានទាំងប្រតិបត្តិការជួញដូរអាវុធ ដែលមានធនធានកម្មករកូរ៉េខាងជើងប្រមាណ ៣ ទៅ ៤ ពាន់នាក់ ដែលភាគច្រើនជាអ្នកបច្ចេកវិទ្យាព័ត៌មានវិទ្យា និងកម្មករសំណង់ ៕
ប្រែសម្រួល៖ មាន រតនា
ប្រភព៖ Aljazeera

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម១ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១១ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ