ព័ត៌មានអន្ដរជាតិ
អាមេរិក ចេញមុខបដិសេធជាប់ពាក់ព័ន្ធ ការបំផ្ទុះគ្រាប់បែក នៅអ៊ីរ៉ង់
ក្រសួងការបរទេសសហរដ្ឋអាមេរិកបានចេញមុខបញ្ជាក់ថា ទីក្រុងវ៉ាស៊ីនតោនមិនជាប់ពាក់ព័ន្ធអ្វីទាំងអស់ ក្នុងការបំផ្ទុះគ្រាប់បែកភេរវកម្មដែលសម្លាប់មនុស្សជិត១០០នាក់ ក្នុងប្រទេសអ៊ីរ៉ង់កាលពីថ្ងៃពុធទី៣ខែមករា ឬក្នុងការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើក ដែលសម្លាប់អនុប្រធានក្រុមហាម៉ាស នៅប្រទេសលីបង់កាលពីថ្ងៃអង្គារទី២ខែមករា។

នៅពេលសួរអំពីការបំផ្ទុះពីរលើកក្នុងប្រទេសអ៊ីរ៉ង់ អ្នកនាំពាក្យក្រសួងការបរទេសអាមេរិកលោក Matthew Miller បានប្រាប់អ្នកយកព័ត៌មានក្នុងសន្និសីទនៅទីក្រុងវ៉ាស៊ីនតោនថា “ទេ! សហរដ្ឋអាមេរិកមិនមានជាប់ពាក់ព័ន្ធអ្វីទាំងអស់ ហើយការចោទប្រកាន់ដាក់អាមេរិក គឺជារឿងគួរឲ្យអស់សំណើចជាទីបំផុត។ ម្យ៉ាងវិញទៀត យើងក៏គ្មានហេតុផលត្រូវជឿថា អ៊ីស្រាអែល ជាប់ពាក់ព័ន្ធនឹងការផ្ទុះនេះដែរ”។
ស្របពេលជាមួយគ្នានោះ លោកថែមទាំងបដិសេធទៀតថា អាមេរិក ក៏គ្មានជាប់ពាក់ព័ន្ធឬដឹងមុនអ្វីដែរ អំពីការធ្វើឃាត អនុប្រធានក្រុមហាម៉ាសលោក Saleh al-Arouri និងមនុស្សប្រាំមួយនាក់ផ្សេងទៀតនៅជាយក្រុង បេរូត ប្រទេសលីបង់។

ទោះបីជាយ៉ាងណាក៏ដោយ មេដឹកនាំក្រុមហេសបូឡានិងហាម៉ាស ក៏ដូចជាមន្ត្រីសន្តិសុខលីបង់ សុទ្ធតែដាក់ការស្តីបន្ទោសទៅលើអ៊ីស្រាអែល ចំពោះការវាយប្រហារនេះ។
មេក្រុមហេសបូឡា លោក Hassan Nasrallah បានគំរាមខ្លាំងៗថា ក្រុមរបស់គាត់ មិនខ្លាចធ្វើសង្គ្រាមជាមួយអ៊ីស្រាអែលឡើយ ហើយថា ការវាយប្រហារណាមួយលើទឹកដីលីបង់ នឹងទទួលការឆ្លើយតបវិញដោយគ្មានមេត្តា។

ក្រុមហេសបូឡា បានហៅការបំផ្ទុះដោយយន្តហោះគ្មានមនុស្សបើក ដែលសម្លាប់លោក al-Arouri ថាជាការវាយប្រហារយ៉ាងធ្ងន់ធ្ងរលើទឹកដីលីបង់ ហើយប្តេជ្ញា មិនបណ្តោយឲ្យអ្នកនៅពីក្រោយរឿងនេះ រួចខ្លួនឡើយ។
ងាកទៅប្រទេសអ៊ីរ៉ង់ឯណោះវិញ មេដឹកនាំកំពូលលោក Ayatollah Ali Khamenei បានប្តេជ្ញាសងសឹកសត្រូវនិងឧក្រិដ្ឋជន ដែលនៅពីក្រោយការវាយប្រហារដ៏សាហាវបំផុតក្នុងប្រវត្តិសាស្ត្ររបស់សាធារណរដ្ឋឥស្លាម។

សូមបញ្ជាក់ ការផ្ទុះបណ្តាក់គ្នាចំនួន២លើក បានកើតឡើងនៅជិតទីបញ្ចុះសពនាភាគអាគ្នេយ៍ទីក្រុង Kerman ខណៈមនុស្សរាប់ម៉ឺននាក់ កំពុងប្រមូលផ្តុំគ្នាយ៉ាងកកកុញក្នុងពិធីរម្លឹកខួប៤ឆ្នាំនៃការធ្វើឃាត មេបញ្ជាការកំពូលអ៊ីរ៉ង់ Qassem Soleimani។
មេទ័ពអ៊ីរ៉ង់រូបនេះ ត្រូវបានសម្លាប់ក្នុងការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើករបស់សហរដ្ឋអាមេរិកនៅឆ្នាំ២០២០ ហើយចាប់តាំងពីពេលនោះមក ស្ថានការណ៍តំបន់មជ្ឈិមបូព៌ា បានឡើងកម្តៅក្តៅដូចបាយពុះ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ RT
ចុចអាន៖ អ៊ីរ៉ង់ ប្រកាសសងសឹក ក្រោយការបំផ្ទុះគ្រាប់បែក សម្លាប់មនុស្សជិត ១០០នាក់

-
ព័ត៌មានអន្ដរជាតិ២៤ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២២ ម៉ោង ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម៤ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ