ព័ត៌មានអន្ដរជាតិ
គ្រួសារអ្នកស្លាប់ក្នុងសង្គ្រាមគ្រឿងញៀនរបស់លោក ឌូដឺតេ រក្សាឆ្អឹងសពកូនដើម្បីស្រែករកយុត្តិធម៌
នៅទីកន្លែងបញ្ចុះសពភាគខាងជើងនៃរដ្ឋធានីម៉ានីល ប្រទេសហ្វីលីពីន, សារព័ត៌មានអង់គ្លេស BBC បានបង្ហាញពីទិដ្ឋភាពឪពុកម្តាយជនជាតិហ្វីលីពីនមួយគ្រួសារ ដែលនៅមើលថែផ្នូរបញ្ចុះសពកូនប្រុសរបស់ខ្លួន នៅសល់ពីសោកនាដកម្មនៃប្រតិបត្តិការសង្គ្រាមប្រឆាំងគ្រឿងញៀន របស់អតីតប្រធានាធិបតីហ្វីលីពីន គឺលោក រ៉ូទ្រីហ្គោ ឌូដឺតេ ( Rodrigo Duterte ) ។

សារព័ត៌មានដដែលបានបង្ហាញពី ឪពុក និងម្តាយហ្វីលីពីនកំពុងរៀបចំឆ្អឹងកូនប្រុសរបស់ខ្លួនឈ្មោះ Ferlizardo Virgo នៅទីកន្លែងបញ្ចុះសពខាងលើ បន្ទាប់ពីស្លាប់បាត់បង់ជីវិត ដោយសារតែការបាញ់សម្លាប់នៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៩ ក្នុងវ័យ ២៧ ឆ្នាំ ។
លោក Flavie Villanueva ដែលជាឪពុក តែងតែមករៀបចំកន្លែងសពកូនរបស់ខ្លួន ដោយមានទាំងគម្ពីរ និងទឹកមន្តនៅហ្នឹងដៃ សម្រាប់ប្រោះព្រំ ព្រមទាំងនៅចាំពិនិត្យរក្សាឆ្អឹងសពកូនឲ្យនៅមួយកន្លែង ដោយរំពឹងថាសំណាកឆ្អឹងទាំងនោះនឹងបង្ហាញជាតម្រុយអំពីការបាញ់សម្លាប់ ពោលគឺយុត្តិធម៌សម្រាប់កូនប្រុសរបស់លោក។
ចំណែកឯម្តាយរបស់សពខាងលើ គឺលោកស្រី Erlinda បានដាក់ក្ដីសង្ឃឹមថា ឆ្អឹងសពកូនប្រុសរបស់ខ្លួន នឹងនិយាយចេញមក ដើម្បីរកយុត្តិធម៌សម្រាប់គ្រួសាររាប់ពាន់ដទៃទៀតដែលក៏បានជួបសោកនាដកម្មនេះដូចគ្រួសារលោកស្រីផងដែរ ។
ក្រៅពីការខំប្រឹងប្រែងស្វែងរកយុត្តិធម៌ពីឪពុកម្តាយ សាច់ញាតិគ្រួសារ ក៏មានវត្តមានអ្នកជំនាញការកោសល្យវិច័យមកចូលរួមផងដែរ ដើម្បីប្រមូលជាព័ស្តុតាង ដោយសង្ឃឹមថាថ្ងៃណាមួយនឹងលើកយកវត្ថុទាំងនោះទៅស្វែងរកយុត្តិធម៌តាមនីតិវិធីតុលាការ។
ចំពោះសោកនាដកម្មខាងលើ អាជ្ញាធរប៉ូលិសហ្វីលីពីនបានលើកឡើងថា ជនរងគ្រោះភាគច្រើនជាមេក្លោង និងជាអ្នកចែកចាយគ្រឿងញៀន ហើយប្រតិបត្តិការបាញ់សម្លាប់នេះ គឺអាជ្ញាធរធ្វើឡើងក្នុងស្ថានភាពបាញ់ការពារខ្លួន។ យ៉ាងណាក្តី គ្រួសារហ្វីលីពីនជាច្រើននៅតែអះអាងថា កូនៗ សាច់ញាតិរបស់ពួកគេគឺជាជនរងគ្រោះ ដោយពួកគេគ្រាន់តែស្ថិតនៅទីកន្លែង និងស្ថានការណ៍ប្រតិបត្តិការបង្រ្កាបនោះប៉ុណ្ណោះ។

កន្លងមកក៏មានករណីការស៊ើបអង្កេតមួយចំនួនផងដែរ ហើយរដ្ឋាភិបាលហ្វីលីពីនបានបដិសេដរាល់ការធ្វើនីតិវិធីដោយអ្នកស៊ើបអង្កេតមកពីតុលាការព្រហ្មទណ្ឌអន្តរជាតិ (ICC)។
បើតាមទិន្នន័យរដ្ឋាភិបាលហ្វីលីពីន គឺមានមនុស្សប្រមាណ ៦,២៥២ នាក់ត្រូវបានប៉ូលិសបាញ់ស្លាប់ ប៉ុន្តែទិន្នន័យនេះបើតាមក្រុមអ្នកគាំទ្រសិទ្ធិមនុស្សបានបង្ហាញថាមានច្រើនរហូតដល់ជិត ១ ម៉ឺននាក់ឯណោះ ។
គួរបញ្ជាក់ផងដែរថា ប្រតិបត្តិការសង្គ្រាមបង្រ្កាបគ្រឿងញៀននៅហ្វីលីពីន បានកើតឡើងនៅឆ្នាំ២០១៦ ដោយអតីតប្រធានាធិបតីហ្វីលីពីន លោក រ៉ូទ្រីហ្គោ ឌូដឺតេ បានប្រកាសក្រោយពេលដែលលោកជាប់ឆ្នោត។ ប្រតិបត្តិការបោសសម្អាតគ្រឿងញៀនក្នុងប្រទេសខាងលើ ក៏ត្រូវបានមជ្ឈដ្ឋានអន្តរជាតិចោទប្រកាន់ថា ជាបទឧក្រិដ្ឋប្រឆាំងនឹងមនុស្សជាតិផងដែរ ៕
ប្រែសម្រួល៖ មាន រតនា
ប្រភព៖ BBC

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ