Connect with us

ព័ត៌មានអន្ដរជាតិ

មានក្រុមចេញមុខទទួលខុសត្រូវ ចំពោះអំពើភេរវកម្មនៅអ៊ីរ៉ង់ 

បានផុស

នៅ

បន្ទាប់ពីសហរដ្ឋអាមេរិក ប្រកាសបដិសេធជាប់ពាក់ព័ន្ធអំពើភេរវកម្មនៅប្រទេសអ៊ីរ៉ង់ ដែលផ្តាច់ជីវិតមនុស្សជិត១០០នាក់ ពេលនេះមានក្រុមមួយបានចេញមុខទទួលខុសត្រូវហើយ។

(រូបថត៖ Anadolu)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅថ្ងៃសុក្រទី៥ខែមករា ក្រុមរដ្ឋឥស្លាម (IS) និយាយថា ខ្លួនគឺជាអ្នកវាយប្រហារបំផ្ទុះគ្រាប់បែកនៅក្នុងប្រទេសអ៊ីរ៉ង់ ទៅលើហ្វូងមនុស្ស ដែលកំពុងប្រារព្ធខួបនៃការធ្វើឃាត មេទ័ព Qasem Soleimani។

ក្រុម IS បានអះអាងតាមរយៈឆានែល Telegram របស់ខ្លួន ហើយក្រោយមក ក្រុមនេះ បានបញ្ចេញរូបភាពមួយសន្លឹកនៅលើបណ្តាញព័ត៌មាន Amaq បង្ហាញបុរសពាក់ស្រោមមុខពីរនាក់ ដែលខ្លួនបញ្ជាក់ថា ជាអ្នកប្រព្រឹត្ត។

តាមរបាយការណ៍ ជនបំផ្ទុះគ្រាប់បែកអត្តឃាតទីមួយ បានបំផ្ទុះគ្រាប់បែកដែលភ្ជាប់ជាមួយខ្សែក្រវាត់របស់គាត់ ក្នុងចំណោមហ្វូងមនុស្ស ហើយជនបំផ្ទុះគ្រាប់បែកទីពីរ បានវាយប្រហារតាមពីក្រោយ ចន្លោះពេលប្រហែល២០នាទីពីគ្នា។

(រូបថត៖ AP)

ក្រុម IS បានប្រាប់ទៀតថា អ្នកវាយប្រហារមានឈ្មោះ Omar al-Muwahid និង Sayfullah al-Mujahid។

ការអះអាងទទួលខុសត្រូវនេះកើតឡើង ក្រោយពេលមេដឹកនាំកំពូលអ៊ីរ៉ង់ Ayatollah Ali Khamenei បានប្តេជ្ញាសងសឹកសត្រូវនិងឧក្រិដ្ឋជន ដែលនៅពីក្រោយការវាយប្រហារដ៏សាហាវបំផុតក្នុងប្រវត្តិសាស្ត្ររបស់សាធារណរដ្ឋឥស្លាម។

លោក Khamenei ប្រកាសថា សត្រូវនិងឧក្រិដ្ឋជនប្រឆាំងប្រជាជាតិអ៊ីរ៉ង់ បានបង្កើតគ្រោះមហន្តរាយជាថ្មីម្តងទៀត ហើយសម្លាប់មនុស្សជាទីស្រឡាញ់មួយចំនួនធំនៅ Kerman។ គ្រោះមហន្តរាយនេះនឹងមានការឆ្លើយតបយ៉ាងធ្ងន់ធ្ងរជាទីបំផុត។

(រូបថត៖ AP)

សូមបញ្ជាក់ជាថ្មី លោក Soleimani ត្រូវបានសម្លាប់ក្នុងការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើករបស់សហរដ្ឋអាមេរិកនៅឆ្នាំ២០២០ ហើយចាប់តាំងពីពេលនោះមក ស្ថានការណ៍តំបន់មជ្ឈិមបូព៌ា បានឡើងកម្តៅឈានដល់កម្រិតធ្ងន់ធ្ងរបំផុត៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ BBC 

ចុចអាន៖ អ៊ីរ៉ង់ ប្រកាសសងសឹក ក្រោយការបំផ្ទុះគ្រាប់បែក សម្លាប់មនុស្សជិត ១០០នាក់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៨ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ១០ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១៣ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

អាស៊ីអាគ្នេយ៍ច្រើនប្រទេសជួបរញ្ជួយដី ប៉ុន្តែ ថៃនិងមីយ៉ាន់ម៉ា ធ្ងន់ជាងគេ 

Sokha Hotels

ព័ត៌មានពេញនិយម