ព័ត៌មានអន្ដរជាតិ
មនុស្សរាប់ពាន់នាក់ ចូលរួមពិធីបុណ្យសពអនុប្រធានក្រុមហាម៉ាស និងស្រែកឲ្យសងសឹកកម្ទេច អ៊ីស្រាអែល
កាលពីថ្ងៃព្រហស្បតិ៍ទី៤ខែមករា អ្នកកាន់ទុក្ខរាប់ពាន់នាក់ បានចូលរួមពិធីបុណ្យសពអនុប្រធានក្រុមហាម៉ាសលោក Saleh al-Aruri ដែលត្រូវបានគេធ្វើឃាតនៅទីក្រុងបេរូត ក្នុងប្រទេសលីបង់ រួមជាមួយសមាជិកក្រុម៥នាក់ផ្សេងទៀត។

អ្នកកាន់ទុក្ខ បានជួបជុំគ្នានៅវិហារឥស្លាម ដើម្បីអធិស្ឋានដល់អ្នកស្លាប់ រួចដង្ហែសព៣នាក់ក្នុងចំណោម៦នាក់ ទៅកាន់ជំរំជនភៀសខ្លួន Shatila ដើម្បីបញ្ចុះ។
មឈូសដាក់សពលោក Aruri, Azzam al-Aqraa និង Mohammad al-Rais មានដណ្តប់ដោយទង់ប៉ាឡេស្ទីន និងហាម៉ាស ថែមទាំងដាក់កាំភ្លើងយន្តនៅលើមឈូសនីមួយៗទៀតផង។

ពេលក្បួនដង្ហែសពចាប់ផ្តើម ស្នូរកាំភ្លើងបានបន្លឺឡើង ហើយអ្នកកាន់ទុក្ខនាំគ្នាស្រែកថា Allahu Akbar និងជំរុញឲ្យមានការសងសឹក ព្រមទាំងការទម្លាក់គ្រាប់បែកកម្ទេចអ៊ីស្រាអែលផងដែរ។
លោក Al-Aruri គឺជាមេបញ្ជាការស្ថាបនិកនៃស្លាបយោធា Qassam របស់ចលនាហាម៉ាស ហើយជាអនុប្រធានការិយាល័យនយោបាយរបស់ក្រុមនេះ។ មិនត្រឹមប៉ុណ្ណឹង គាត់គឺជាជំនិតរបស់មេដឹកនាំក្រុមហាម៉ាស Ismail Haniyeh។ គាត់រស់នៅក្នុងប្រទេសលីបង់ ដោយដើរតួជាអ្នកទំនាក់ទំនងរវាងក្រុមរបស់គាត់ ជាមួយចលនាហេសបូឡា។

ភ្លាមៗក្រោយការវាយប្រហារ នាយករដ្ឋមន្ត្រីលីបង់ ចោទថា អ៊ីស្រាអែល កំពុងទាញលីបង់ឲ្យធ្លាក់ចូលជម្លោះដែរ ហើយរឿងនេះ ត្រូវបានគេដឹងថា ជាលើកទីមួយ ដែលរដ្ឋជ្វីហ្វ ហ៊ានវាយប្រហារទីក្រុងបេរូត ចាប់តាំងពីសង្រ្គាមឆ្នាំ២០០៦ ជាមួយលីបង់។
បន្ទាប់មកទៀត មេក្រុមហេសបូឡា លោក Hassan Nasrallah បានគំរាមខ្លាំងៗថា ក្រុមរបស់គាត់ មិនខ្លាចធ្វើសង្គ្រាមជាមួយអ៊ីស្រាអែលទេ ហើយថា ការវាយប្រហារណាមួយលើទឹកដីលីបង់ នឹងទទួលការឆ្លើយតបវិញដោយគ្មានមេត្តា។
ទន្ទឹមនោះ ក្រុមហេសបូឡា បានហៅការបំផ្ទុះដោយយន្តហោះគ្មានមនុស្សបើក ដែលសម្លាប់លោក al-Arouri ថាជាការវាយប្រហារយ៉ាងធ្ងន់ធ្ងរលើប្រទេសលីបង់ ហើយប្តេជ្ញា មិនបណ្តោយឲ្យអ្នកនៅពីក្រោយរឿងនេះ រួចខ្លួនឡើយ។

ក្នុងសុន្ទរកថារបស់គាត់ លោក Nasrallah និយាយថា “ការសម្លាប់លោក al-Arouri គឺជាទង្វើដ៏សែនគ្រោះថ្នាក់ដែលនឹងត្រូវសងសឹក។ ប្រសិនបើសត្រូវចង់ធ្វើសង្រ្គាមជាមួយលីបង់ នោះពួកយើងនឹងប្រយុទ្ធដោយគ្មានដែនកំណត់ និងមិនគិតពីច្បាប់ ហើយពួកគេនឹងដឹង។ យើងមិនខ្លាចសង្គ្រាមទេ ហើយយើងក៏មិនស្ទាក់ស្ទើរដែរ បើសត្រូវចង់បានបែបនេះ”។
សូមបញ្ជាក់ជាថ្មី អ៊ីស្រាអែលបានប្រកាសសង្រ្គាមលើក្រុមហាម៉ាស បន្ទាប់ពីការប្រយុទ្ធឆ្លងដែនរបស់ចលនាប៉ាឡេស្ទីនកាលពីថ្ងៃទី៧ខែតុលា ដែលបានសម្លាប់មនុស្សនៅខាងអ៊ីស្រាអែល១២០០នាក់ និងជាង២០០នាក់ត្រូវចាប់ជាចំណាប់ខ្មាំង។ មិនបង្អង់យូរ អ៊ីស្រាអែល ក៏សងសឹកភ្លាមៗ ដោយគិតត្រឹមពេលនេះ ប្រជាជនប៉ាឡេស្ទីននៅហ្គាហ្សាជាង២០០០០នាក់ហើយ ដែលត្រូវបានសម្លាប់៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ CNA

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម១ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១១ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ