ព័ត៌មានអន្ដរជាតិ
អាមេរិក-កូរ៉េខាងត្បូង ធ្វើសមយុទ្ធបាញ់គ្រាប់ពិត នៅកៀកព្រំដែន កូរ៉េខាងជើង
កូរ៉េខាងត្បូងនិងសម្ព័ន្ធមិត្តរបស់ខ្លួនគឺសហរដ្ឋអាមេរិក បានធ្វើសមយុទ្ធបាញ់គ្រាប់ពិតនៅកៀកព្រំដែនប្រទេសកូរ៉េខាងជើង ដែលនេះជាអ្វីត្រូវបានគេមើលឃើញថា នឹងបញ្ឆេះស្ថានការណ៍ឲ្យក្តៅគគុកឈានដល់មួយកម្រិតទៀត។

តាមការបញ្ជាក់ពីទីក្រុងសេអ៊ូលកាលពីថ្ងៃព្រហស្បតិ៍ទី៤ខែមករា, កងទ័ពមកពីកូរ៉េខាងត្បូងនិងសហរដ្ឋអាមេរិក កំពុងធ្វើសមយុទ្ធសង្គ្រាមរយៈពេលមួយសប្តាហ៍ ជាមួយនឹងការបាញ់អាវុធធុនធ្ងន់ ហើយសមយុទ្ធនេះ គឺធ្វើឡើង ដើម្បីបង្កើនការត្រៀមខ្លួនខាងយោធារបស់សម្ព័ន្ធមិត្ត ស្របពេលប្រឈមមុខនឹងការគំរាមកំហែងកាន់តែខ្លាំងពីកូរ៉េខាងជើង។
ទោះបីជាយ៉ាងណាក៏ដោយ ទីក្រុងព្យុងយ៉ាង ចាត់ទុកកិច្ចសហការយោធាចុងក្រោយរវាងទីក្រុងវ៉ាស៊ីនតោននិងសេអ៊ូលថាជា “សមយុទ្ធសង្រ្គាមដែលមិនគិតអំពីផលលំបាក”។

តាមពិតទៅ សមយុទ្ធដែលចូលរួមពីកងពលតូចថ្មើរជើងកងទ័ពកូរ៉េខាងត្បូង និងក្រុមប្រយុទ្ធកងពល Stryker របស់សហរដ្ឋអាមេរិកមួយនេះ គឺចាប់ផ្តើមតាំងពីថ្ងៃទី២៩ខែធ្នូឆ្នាំ២០២៣មកម្ល៉េះ នៅក្នុងទីក្រុងព្រំដែន Pocheon ប៉ុន្តែវាបន្តរហូតមកដល់ចុងសប្តាហ៍នេះ។
មួយឆ្នាំកន្លងមក ទីក្រុងវ៉ាស៊ីនតោននិងសេអ៊ូល ហាក់ដូចសម្រុកធ្វើសមយុទ្ធយោធារួមគ្នាមិនដកដៃសោះនៅក្នុងតំបន់ ខណៈភាពតានតឹងឡើងកម្តៅខ្លាំងលើឧបទ្វីបកូរ៉េ បន្ទាប់ពីទីក្រុងព្យុងយ៉ាង សាកល្បងអាវុធជាបន្តបន្ទាប់។

កូរ៉េខាងជើងបានបាញ់សាកល្បងមីស៊ីលឆ្លងទ្វីបដ៏ទំនើប (ICBM) កាលពីឆ្នាំមុន ហើយនោះជាមីស៊ីលដែលទីក្រុងព្យុងយ៉ាងអួតថា មានសមត្ថភាពវាយប្រហារគោលដៅនៅដីគោកអាមេរិក ក៏ដូចជាសត្រូវក្នុងតំបន់ផងដែរ។
មិនត្រឹមប៉ុណ្ណឹង កាលពីឆ្នាំមុន កូរ៉េខាងជើងក៏បាញ់បង្ហោះផ្កាយរណបចារកម្មដោយជោគជ័យផងដែរ ជាហេតុបណ្តាលឲ្យមានការផ្អាកកិច្ចព្រមព្រៀងយោធា ដែលបានចុះហត្ថលេខាជាមួយកូរ៉េខាងត្បូងក្នុងឆ្នាំ២០១៨។
ឆ្លើយតបទៅនឹងការសាកល្បងអាវុធរបស់កូរ៉េខាងជើង ទីក្រុងវ៉ាស៊ីនតោន បានបញ្ជូននាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរ ទៅចតនៅទីក្រុងកំពង់ផែ Busan របស់កូរ៉េខាងត្បូងកាលពីខែមុន ហើយអាមេរិក ក៏ដាក់ពង្រាយនាវាផ្ទុកយន្តហោះ និងយន្តហោះទម្លាក់គ្រាប់បែកធុនធំនៅក្នុងតំបន់ផងដែរ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ RT
ចុចអាន៖ អាមេរិក ជប៉ុននិងកូរ៉េខាងត្បូង ធ្វើសមយុទ្ធរួមគ្នាជាលើកដំបូង

-
សន្តិសុខសង្គម២ ថ្ងៃ ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
សន្តិសុខសង្គម៥ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
សន្តិសុខសង្គម៧ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
ផ្ទុះការចាប់អារម្មណ៍នឹងយុវតីម្នាក់ សំឡេងពីរោះ ច្រៀងស្រដៀងនឹងរាជិនីសំឡេងសារិកាមាស ប៉ែន រ៉ន
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
G-Devith ដាក់បណ្តឹងទៅ UNICEF នៅកម្ពុជា ដើម្បីលុបជាអចិន្ត្រៃយ៍គ្រប់គណនីហ្វេសប៊ុក ដែលប៉ះពាល់សិទ្ធិកុមារ តាមគ្រប់រូបភាព
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ករណីលូ១តម្លៃ៤០ដុល្លា៖ អាជ្ញាធរ ថាមិនបានយកលុយពីពលរដ្ឋឡើយ គឺពលរដ្ឋជួលភាគីឯកជនឱ្យដាក់ខ្លួនឯង
-
ចរាចរណ៍២ ថ្ងៃ ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត