ព័ត៌មានអន្ដរជាតិ
ថៃ រំពឹងទាញបានទេសចរ ចិន យ៉ាងតិច ៨ លាននាក់ក្នុងឆ្នាំ ២០២៤ នេះ ក្រោយលើកលែងទិដ្ឋាការ
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Bangkok Post បានឲ្យដឹងថា ក្រុមហ៊ុនព្រលានយន្តហោះថៃ (AoT) ដាក់ក្ដីរំពឹងនឹងទាញអ្នកទេសចរចិនយ៉ាងហោចណាស់ ៨ លាននាក់នៅតាមបណ្ដាព្រលានយន្តហោះរបស់ខ្លួនសម្រាប់ឆ្នាំ ២០២៤ នេះ ស្របពេលគ្រោងការណ៍លើកលែងទិដ្ឋការសម្រាប់ពលរដ្ឋប្រទេសទាំងពីរនឹងចាប់ដំណើរការពីថ្ងៃទី១ ខែមីនាតទៅ ។
នាយកក្រុមហ៊ុន AoT លោក Kirati Kijmanawat បាននិយាយថា រដ្ឋមន្ត្រីដឹកជញ្ជូនលោក Suriya Jungrungreangkit បានស្នើទៅព្រលានយន្តហោះស្ថិតក្រោមការគ្រប់គ្រងរបស់ AoT ធ្វើយ៉ាងណារៀបចំឲ្យមានរបៀបរៀបរយសម្រាប់ទទួលលំហូរនៃភ្ញៀវទេសចរចិនដែលហោះមកកាន់ប្រទេសថៃ ក៏ដូចជាអ្នកដំណើរថៃដែលហោះទៅប្រទេសចិនដូចគ្នា ។
លោក Kirati បានលើកឡើងទៀតថា រដ្ឋាភិបាលថៃរំពឹងនឹងឃើញជនជាតិចិនប្រមាណ ៨ លាននាក់ហោះមកទស្សនា និងលេងកម្សាន្តនៅក្នុងប្រទេសថៃ ជាពិសេសនៅពេលផែនការលើកលែងទិដ្ឋាការជាអចិន្ត្រៃយ៍របស់ពលរដ្ឋទាំងពីរ ចាប់ផ្ដើមដំណើរការជាផ្លូវការ ។
ទន្ទឹមនោះ ក្រុមហ៊ុនដែលគ្រប់គ្រងលើព្រលានយន្តហោះចំនួន ៦ នៅក្នុងប្រទេសរួមមាន ព្រលានយន្តហោះដនមឿង និងសុវណ្ណភូមិមានទីតាំងក្នុងទីក្រុងបាងកក និងភូកេត, ព្រលានយន្តហោះឈៀងម៉ៃ, ឈៀងរ៉ៃ-ម៉ែហ្វាហ្លួង និងព្រលានយន្តហោះហាតយ៉ៃ ក៏បានព្យាយាមសម្របសម្រួលលើការបញ្ចុះតម្លៃសេវាកម្មសម្រាប់ក្រុមហ៊ុនអាកាសចរណ៍ដែលចង់សហការសម្រាប់ជើងហោះហើរមួយចំនួនផងដែរ ។
គួរបញ្ជាក់ថា ពេញមួយឆ្នាំ ២០២៣ ប្រទេសថៃបានស្វាគមន៍ភ្ញៀវទេសចរបរទេសចំនួន ២៨ លាននាក់ ដោយបង្កើតប្រាក់ចំណូលបាន ១.២ ពាន់ពាន់លានបាត (៣៤.៩៣ ពាន់លានដុល្លារ) ហើយសម្រាប់ភ្ញៀវទេសចរបរទេសដែលច្រើនជាងគេបំផុតចំណាត់ថ្នាក់លេខ ១ នៅប្រទេសថៃគឺ ម៉ាឡេស៊ី មានចំនួន ៤.៥ លាននាក់ និងចំណាត់ថ្នាក់បន្ទាប់គឺ ចិន មានចំនួន ៣.៥ លាននាក់ ខណៈកាលពីឆ្នាំ ២០១៩ ពោលមុនរោគរាតត្បាតកូវីដ ១៩ លំហូរទេសចរចិនមកទស្សនាប្រទេសថៃហក់ឡើងដល់ ១១ លាននាក់ ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ចុចអាន ៖ ឆ្នាំថ្មី ថៃ កាត់បន្ថយពន្ធលើស្រា និងក្លឹបរាត្រីដើម្បីទាញទេសចរឲ្យគ្រប់គោលដៅ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះ ប៊ីប៊ីនកា បានវិវត្តន៍ទៅជាព្យុះសង្ឃរា បន្តជះឥទ្ធិពលលើកម្ពុជា
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ព្យុះ ពូលឡាសាន ជាមួយវិសម្ពាធទាប នឹងវិវត្តន៍ទៅជាព្យុះទី១៥ បង្កើនឥទ្ធិពលខ្លាំងដល់កម្ពុជា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ឡាវ បើកទំនប់ទឹកនៅខេត្ត Savannakhet
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អឺរ៉ុបកណ្តាលនិងខាងកើត ក៏កំពុងរងគ្រោះធ្ងន់ធ្ងរ ដោយទឹកជំនន់ដែរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
វៀតណាម ប្រាប់ឲ្យពលរដ្ឋត្រៀមខ្លួន ព្រោះព្យុះថែមទៀត នឹងវាយប្រហារ ចុងខែនេះ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ព្យុះកំបុងត្បូង នឹងវាយប្រហារប្រទេសថៃ នៅថ្ងៃសុក្រនេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ព្យុះចំនួន២ នឹងវាយប្រហារក្នុងពេលតែមួយដែលមានឥទ្ធិពលខ្លាំងជាងមុន ជះឥទ្ធិពលលើកម្ពុជា