Connect with us

ព័ត៌មានអន្ដរជាតិ

អ៊ីស្រាអែល ដាក់ចេញផែនការសង្គ្រាមដំណាក់កាលថ្មីនៅហ្គាហ្សា

បានផុស

នៅ

យោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារ Reuters បានឲ្យដឹងថា រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែលលោក Yoav Gallant កាលពីថ្ងៃព្រហស្បតិ៍បានគូសបញ្ជាក់អំពីផែនការសង្គ្រាមដំណាក់កាលថ្មីរបស់អ៊ីស្រាអែលនៅតំបន់ហ្គាហ្សា ជាពិសេសគឺការឈ្មុសឈ្មុលតាមរកមេដឹកនាំក្រុមហាម៉ាសនៅភាគខាងត្បូង និងភាគខាងជើងនៃតំបន់មួយនេះ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការិយាល័យរបស់លោករដ្ឋមន្ត្រីការពារជាតិបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “នៅក្នុងតំបន់ភាគខាងជើងនៃជ្រោយហ្គាហ្សា យើងនឹងផ្លាស់ប្ដូរផែនការយុទ្ធសាស្ត្រទៅរកយុទ្ធវិធីប្រយុទ្ធថ្មី ស្របតាមលទ្ធផលសម្រេចបានរបស់កម្លាំងយោធាទាំងការ​វាយឆ្មក់ ការ​កម្ទេច​ផ្លូវ​រូង​ក្រោម​ដី ក៏ដូចជាការ​វាយ​ប្រហារតាម​ផ្លូវអាកាស និង​ដីគោកជាដើម” ។

ស្របពេលជាមួយគ្នានេះ លោក Gallant ក៏បានដាក់ចេញនូវផែនការសម្រាប់កំណត់អនាគតតំបន់ហ្គាហ្សា នៅក្រោមការបញ្ចប់ភ្លើងសង្គ្រាមមួយនេះផងដែរ ដោយក្នុងនោះលោករដ្ឋមន្ត្រីបានលើកឡើងថា ទាំងអ៊ីស្រាអែល និងក្រុមហាម៉ាសនឹងមិនមែនជាអ្នកគ្រប់គ្រងតំបន់ហ្គាហ្សាទៀតនោះទេ ។

លោក Gallant បានបញ្ជាក់ទៀតថា អ៊ីស្រាអែលក៏នឹងរក្សាសិទ្ធិសេរីភាពក្នុងការធ្វើប្រតិបត្តិការរបស់ខ្លួននៅតំបន់ហ្គាហ្សាផងដែរ ប៉ុន្តែលោកបានសង្កត់ធ្ងន់ថា ក្រោយបញ្ចប់ភ្លើងសង្គ្រាមមួយនេះ គឺនឹងមិនមានវត្តមានជនស៊ីវិលអ៊ីស្រាអែលទៅរស់នៅលើទឹកដីរបស់ប៉ាឡេស្ទីនឡើយ ។

ទន្ទឹមនោះ សេចក្តីប្រកាសនេះបានធ្វើឡើង នៅពេលដែលអ៊ីស្រាអែលបន្តដកកម្លាំងទ័ពរបស់ខ្លួនចេញពីតំបន់ហ្គាហ្សា ដើម្បីអនុញ្ញាតឲ្យក្រុមទាហានបម្រុងរាប់ពាន់នាក់ត្រឡប់មកទឹកដីកំណើតរបស់ពួកគេវិញ ក្រោយមានការដាក់សម្ពាធជាហូរហែលពីសំណាក់អន្តរជាតិចំពោះប្រតិបត្តិការប្រយុទ្ធរបស់ខ្លួន ។

គួរបញ្ជាក់ថា អ៊ីស្រាអែលបានបើកការវាយប្រហារតាមផ្លូវអាកាស និងដីគោកលើតំបន់ហ្គាហ្សាស្ទ្រីប ជាការសងសឹកចំពោះការវាយឆ្មក់របស់ក្រុមហាម៉ាសក្នុងព្រឹត្តិការណ៍ ៧ តុលា ដោយបានសម្លាប់ជនជាតិប៉ាឡេស្ទីនដល់ ២២,៤០០ នាក់ហើយ ដែលភាគច្រើនជាកុមារ និងស្ត្រី ហើយជាង ៥៧,០០០ នាក់ផ្សេងទៀតរងរបួស ។ ចំណែកខាងអ៊ីស្រាអែលវិញមានមនុស្សជិត ១,២០០ បានបាត់បង់ជិវិត ខណៈចំណាប់ខ្មាំងជាង ១៣០ នាក់នៅតែស្ថិតក្នុងកណ្ដាប់ដៃក្រុមហាម៉ាសដដែល ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ចុចអាន ៖ មនុស្សរាប់ពាន់នាក់ ចូលរួមពិធីបុណ្យសពអនុប្រធានក្រុមហាម៉ាស និងស្រែកឲ្យសងសឹកកម្ទេច អ៊ីស្រាអែល

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២១ នាទីutes មុន

មីនតោន ដែលអ្នកកាសែតដោះដឹកតាមម៉ូតូឱ្យប៉ូលិស ត្រូវបានស៊ីម៉ាក់ចុះទៅយក÷ មេស៊ីម៉ាក់ ប្រាប់ឱ្យរាយការណ៍ពីបញ្ហាគ្រាប់មិនទាន់ផ្ទុះជាជាងដោះដោយខ្លួនឯង

នយោបាយ១ ម៉ោង មុន

សម្តេចធិបតី ឱ្យអង្គការចាត់តាំងយុវជនគណបក្សប្រជាជនកម្ពុជានៅក្រៅប្រទេស ជួយស្រាយបញ្ហាដែលខ្មែរនៅក្រៅប្រទេសជួបប្រទះ

ព័ត៌មានជាតិ២ ម៉ោង មុន

លើកទី១ក្នុងឆ្នាំថ្មី សម្ដេចធិបតី បំពេញទស្សនកិច្ចនៅហ្វីលីពីន ដើម្បីផ្ដល់សន្ទុះទំនាក់ទំនងប្រទេសទាំងពីរ

ព័ត៌មានជាតិ៣ ម៉ោង មុន

ក្រសួងការងារ ណែនាំកម្មវិធី App ស្វែងរកការងារនៅបរទេសដោយទំនុកចិត្តខ្ពស់ និងសុវត្ថិភាព

សេដ្ឋកិច្ច៤ ម៉ោង មុន

ស្ថិរភាពតម្លៃប្រាក់​រៀល ​រួមចំណែកក្នុងការរក្សាស្ថិរភាពថ្លៃទំនិញនៅលើទីផ្សារ

Sokha Hotels

ព័ត៌មានពេញនិយម