Connect with us

ព័ត៌មានអន្ដរជាតិ

ឧបទ្ទវហេតុរទេះភ្លើងបុកគ្នានៅ ឥណ្ឌូណេស៊ី ស្លាប់មនុស្ស ៤ នាក់ និងរបួស ២២ នាក់

បានផុស

នៅ

មនុស្ស​ ៤ នាក់​បានស្លាប់​បាត់​បង់​ជីវិត និង ​២២ ​នាក់​បាន​រង​របួស​ ក្រោយ​​មាន​ឧបទ្ទវហេតុ​រថភ្លើង​ ២ គ្រឿង​បុក​គ្នា​ នៅ​ខេត្ត​​ West Java ខាង​កើត​រដ្ឋធានី​ហ្សាកាតា ប្រទេស​ឥណ្ឌូណេស៊ី នា​​​ថ្ងៃ​​សុក្រ ទី​០៥ ខែមករា​ ឆ្នាំ​២០២៤​នេះ​ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រភព​ព័ត៌មាន​ពី Channel News Asia របាយ​ការណ៍​បឋម​​ពី​អជ្ញាធរ​បង្ហាញ​ថា អ្នក​ដែល​បាន​បាត់​បង់​ជីវិត​​ទាំង​៤​នាក់​គឺ​ជា​​បុគ្គលិក​ក្រុម​​ការងារ​រថភ្លើង នៅ​ក្នុង​ចំណោម​​ចំនួន​អ្នក​ដំណើរ​​ជិះ​ក្នុង​រថ​ភ្លើង​ទាំង​ពីរ​សរុប​ប្រមាណ​ជិត ​​៥០០ ​នាក់ ខណៈចំពោះ​មូល​ហេតុ​ដែល​បង្ក​ឡើង​​​ឱ្យ​រថភ្លើង​ទាំង​ពីរ​បុក​គ្នា​នេះ នៅ​ពុំ​ទាន់​កំណត់​​ឲ្យដឹង​ច្បាស់​ពី​អាជ្ញាធរ​​នៅ​ឡើយទេ ។

បុគ្គលិក​ប្រតិបត្តិការ​តំណាង​ក្រុមហ៊ុន​ស្ថានីយ​​​ផ្លូវដែក​ឈ្មោះ PTKAI ​​ប្រចាំ​តំបន់​កើត​ហេតុ​ខាង​លើ បាន​​បន្ថែម​ថា រថភ្លើង​ទាំង​ពីរ​ខ្សែ ១​ផ្ទុក​មនុស្ស​ប្រមាណ ​២៨៧ ​នាក់ និង​១​ខ្សែ​ទៀត ប្រមាណ​ ១៩១ ​នាក់ បាន​ប៉ះ​ទង្គិច​គ្នា​ នា​ម៉ោង​ប្រមាណ ​៦​ព្រឹក។ គេ​ឃើញ​ បំណែក​ខាង​មុខ​រថភ្លើង​ទាំង​ពីរ​​គឺ​ខ្ទេច​ខ្ទី​គ្មាន​សល់ ឯ​ចំណែក​តួ​រថភ្លើង​​​មួយ​ផ្នែក​ធ្លាក់​ចូល​ទៅ​វាល​​ស្រែ​៕

ប្រែ​សម្រួល​៖ មាន រតនា

ប្រភព៖ CNA​​​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១៦ ម៉ោង មុន

បុរសធ្លាប់ជាប់ពន្ធនាគារព្រោះកូនឆ្កែ បានក្លាយជាម្ចាស់ហាងនំប៉័ង ព្រោះទឹកចិត្តសណ្ដោសរបស់សម្ដេចតេជោ

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

ត្រាំ ផ្ដែផ្ដាំ​ទីប្រឹក្សា​​ថា បើ​អ៊ីរ៉ង់​ធ្វើ​ឃាត​លោក ត្រូវ​កម្ទេច​អ៊ីរ៉ង់​ឲ្យ​ម៉ត់​ដូច​ផេះ

រថយន្ដ FORD ​RAPTOR
សន្តិសុខសង្គម៤ ម៉ោង មុន

ទំនងឆ្លងចរន្ដ រថយន្ដ FORD ​RAPTOR មួយគ្រឿងត្រូវអណ្ដាតភ្លើងឆេះអស់មួយកំណាត់មុខ

សន្តិសុខសង្គម២៤ ម៉ោង មុន

ព័ត៌មានបន្ថែម៖ រកឃើញជនរងគ្រោះ៩នាក់ ក្នុងនោះ៤នាក់ស្លាប់ និង៥នាក់របួស

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

តើអ៊ុយក្រែន មានធនធានរ៉ែកម្រអ្វីខ្លះនិងសំខាន់ប៉ុនណា ទើបលោក ត្រាំ ចង់បាន?

Sokha Hotels

ព័ត៌មានពេញនិយម