ព័ត៌មានអន្ដរជាតិ
កូរ៉េខាងជើងបាញ់កាំភ្លើងធំជាង ២០០ ដើម បង្កើនភាពតានតឹងដល់សន្តិភាពនៅឧបទ្វីបកូរ៉េ
ថ្ងៃសុក្រ ទី៥ ខែមករា នេះ ប្រទេសកូរ៉េខាងជើងបានបាញ់កាំភ្លើងធំជាង ២០០ ដើមនៅជិតព្រំដែនសមុទ្រដែលជាតំបន់ជម្លោះជាមួយកូរ៉េខាងត្បូង ។ សកម្មភាពនេះ បានធ្វើឱ្យមានភាពតានតឹងកើតឡើង ដល់ប្រជាជនកូរ៉េខាងត្បូងដែលរស់នៅតំបន់កោះដាច់ស្រយាលចំនួនពីរនៃព្រំដែនសមុទ្រខាងលើ បាននាំគ្នាជម្លៀសខ្លួនទៅកាន់ទីជម្រកសុវត្ថិភាពតាមការណែនាំរបស់យោធាកូរ៉េខាងត្បូង ។

ចំពោះសកម្មភាពនេះ ត្រូវបានគេដឹងថា ជាសកម្មភាពធ្វើសមយុទ្ធបាញ់គ្រាប់ពិត របស់កូរ៉េខាងជើង ។ ប៉ុន្តែទោះជាយ៉ាងណាក្ដី យោធាកូរ៉េខាងត្បូងបានចាត់ទុកថា វាជាទង្វើបង្កហេតុដែលបង្កើនភាពតានតឹង និងគំរាមកំហែងដល់សន្តិភាពនៅលើឧបទ្វីបកូរ៉េ ។
អ្នកនាំពាក្យយោធាកូរ៉េខាងត្បូង លោក Lee Sung-joon បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានមួយថា គ្រាប់កាំភ្លើងធំរបស់កូរ៉េខាងជើង ទាំងអស់បានធ្លាក់នៅផ្នែកខាងជើងនៃព្រំដែនសមុទ្រ ។ អ្នកនាំពាក្យរូបនេះបានបន្តថា យោធាកូរ៉េខាងត្បូងបាន នឹងកំពុងតាមដានចលនារបស់កូរ៉េខាងជើងនៅតាមឆ្នេរសមុទ្ររបស់ខ្លួន ដោយមានកិច្ចសហប្រតិបត្តិការពី យោធាអាមេរិក។
សូមបញ្ជាក់ផងដែរថា សកម្មភាពបាញ់កាំភ្លើងធំជាង ២០០ ដើមពីសំណាក់យោធាកូរ៉េខាងជើង នៅជិតព្រំដែនសមុទ្ររវាងកូរ៉េខាងត្បូង និងកូរ៉េខាងជើងនេះពុំមានបណ្ដាលឱ្យរងការខូចខាត ឬប៉ះពាល់ដល់ជនស៊ីវិល ឬផ្នែកយោធាណាមួយឡើយ ៕
ប្រែសម្រួលដោយ៖ កុសល
ប្រភព៖ CNA

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ