Connect with us

ព័ត៌មានអន្ដរជាតិ

បុរស៣នាក់ កំពុងប្រជែងគ្នាដណ្ដើមតំណែងជាប្រធានាធិបតីតៃវ៉ាន់

បានផុស

នៅ

នៅថ្ងៃទី១៣ ខែមករា ឆ្នាំ ២០២៤ ខាងមុខនេះ តៃវ៉ាន់នឹងបើកការបោះឆ្នោតសកលជ្រើសរើសប្រធានាធិបតីថ្មី បន្ទាប់ពីប្រធានាធិបតីចាស់ លោកស្រី Tsai Ing-wen ។

តៃវ៉ាន់ ដែលជាកោះផ្ដាច់ខ្លួនចេញពីប្រទេសចិននេះ បានចាប់ផ្ដើមមានការបោះឆ្នោតជ្រើសរើសប្រធានាធិបតីលើកដំបូងក្នុងឆ្នាំ ១៩៩៦ ហើយសម្រាប់ការបោះឆ្នោតលើកនេះត្រូវបានគេមើលឃើញថា មានបេក្ខភាព ៣រូប កំពុងលេចធ្លោក្នុងតារាងនៃការប្រជែងគ្នាជាប្រធានាធិបតីថ្មី ដឹកនាំទឹកដីកោះតៃវ៉ាន់ ។ អ្នកទាំង៣រូបនោមានដូចជា÷

លោក Lai Ching-te

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Lai Ching-te ដែលគេស្គាល់តាមរយៈឈ្មោះ William Lai បច្ចុប្បន្នមានអាយុ ៦៤ឆ្នាំ ជាបុគ្គលដែលមានកាយវិការទន់ភ្លន់ សម្ដីផ្អែម ជាប្រធាន​គណបក្ស​ប្រជាធិបតេយ្យ​ជឿនលឿន (DPP) ។

លោក Lai Ching-te ក៏ជាអតីតនាយករដ្ឋមន្ត្រី របស់លោកស្រីប្រធានាធិបតី Tsai Ing-wen ផងដែរ កាលពីឆ្នាំ ២០១៧ ដល់ ២០១៩ ។

នៅក្នុងយុទ្ធនាការឃោសនាបោះឆ្នោតប្រធានាធិបតី លោក Lai Ching-te បាននិយាយម្តងហើយម្តងទៀតថា តៃវ៉ាន់សង្ឃឹមថានឹងក្លាយជាមិត្ត ជាមួយប្រទេសចិន។ លោកថា “យើងមិនចង់ក្លាយជាសត្រូវជាមួយគ្នាឡើយ (ជាមួយចិន) យើងចង់ក្លាយជាមិត្តនឹងគ្នា និងចង់ឃើញប្រទេសចិន រីករាយជាមួយលទ្ធិប្រជាធិបតេយ្យ ដូចយើងដែរ” ។

លោក Hou Yu-ih

បុរសវ័យ ៦៦ ឆ្នាំរូបនេះ ជាអតីតមេប៉ូលីសតៃវ៉ាន់ បានងាកមកធ្វើនយោបាយក្នុងឆ្នាំ ២០១០ ហើយបានក្លាយជាអភិបាលក្រុង New Taipei ដែលជាទីក្រុងមួយមានប្រជាជនច្រើនជាងគេរបស់តៃវ៉ាន់ក្នុងឆ្នាំ ២០១៨ ហើយបច្ចុប្បន្ននេះគាត់កំពុងក្លាយជាអ្នកប្រជែងតំណែងប្រធានាធិបតីថ្មី ។ ប្រវត្តិបស់លោក Hou Yu-ih ជាប៉ូលីសដែលមានសមត្ថភាព និងជាអភិបាលក្រុងដ៏មានប្រជាប្រិយខ្លាំង ដូច្នេះហើយទើបលោក ត្រូវជ្រើសរើសជាបេក្ខភាពប្រធានាធិបតីនៃគណបក្ស គួមីនតាង (KMT) ។

លោក Ko Wen-je

លោក Ko Wen-je មកពីគណបក្ស​ប្រជាជន​តៃវ៉ាន់ (TPP) បច្ចុប្បន្នមានវ័យ ៦៤ឆ្នាំ ជាបុគ្គលមានភាពល្បីល្បាញខាងនយោបាយបន្ទាប់ពីលោកបានបោះជំហ៊ានគាំទ្រ “Sunflower Movement” ក្នុងឆ្នាំ ២០១៤ ។ ចលនា នេះ គឺជាការដឹកនាំដោយនិស្សិតតវ៉ាប្រឆាំងនឹងអ្វីដែលពួកគេមើលឃើញថា ប្រទេសចិនកំពុងមានឥទ្ធិពលមកលើកោះតៃវ៉ាន់នាពេលនោះ ៕

ប្រែសម្រួលដោយ÷ ប៉ោ កុសល

ប្រភព÷ BBC

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១១ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ៨ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ៦ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ៧ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

Sokha Hotels

ព័ត៌មានពេញនិយម