ព័ត៌មានអន្ដរជាតិ
ជនដៃដល់រ៉ាយរ៉ាប់ពីដើមហេតុថ្នាំងថ្នាក់ចិត្តខ្លះ មុនឈានដល់ការហក់ចាក់កញ្ចឹង ក មេបក្សប្រឆាំង កូរ៉េខាងត្បូង
ជនដៃដល់ដែលហក់ចាក់កញ្ចឹង ក លោក Lee Jae-myung មេបក្សប្រឆាំងដ៏ធំរបស់កូរ៉េខាងត្បូង មានការថ្នាំងថ្នាក់ចិត្ត និងខឹងសម្បារចំពោះអ្នកនយោបាយរូបនេះ រួមជាមួយបញ្ហាស្ថានភាពនយោបាយ និងសេដ្ឋកិច្ចរបស់ប្រទេសផង ។ នេះគឺជាកំណត់ហេតុដែលសរសេរដោយជនដៃដល់ មុនពេលប្រព្រឹត្តបទល្មើស និងត្រូវបានចុះផ្សាយដោយទីភ្នាក់ងារ Yonhap ។
ទន្ទឹមនោះ កំណត់ហេតុរបស់ជនដៃដល់ដែលមាននាមត្រកូល Kim បានសរសេររ៉ាយរ៉ាប់ទៀតថា សេដ្ឋកិច្ចជាតិរបស់កូរ៉េខាងត្បូងនឹងត្រូវដួលរលំ មិនថាអ្នកណាឈ្នះការបោះឆ្នោតជ្រើសរើសប្រធានាធិបតីកាលពីខែមីនា ឆ្នាំ២០២២ នោះទេ បើទោះបីជា កំណត់ហេតុកម្រាស់ ៨ ទំព័រផ្សេងទៀតដែលប៉ូលិសរឹបអូសពីផ្ទះជនដៃដល់ មិនទាន់ត្រូវបានលាតត្រដាងឲ្យដឹងនៅឡើយក៏ដោយ ។
នៅក្នុងកំណត់ហេតុដែលបែកធ្លាយទៅដល់ដៃអ្នកសារព័ត៌មាន ជនដៃដល់វ័យ ៦៧ ឆ្នាំខាងលើសរសេរបញ្ជាក់បន្ថែមថា “កាលពីរដ្ឋាភិបាលអាណត្តិមុន ពោលក្រោមការដឹកនាំដោយលោក Moon Jae-in ដែលមកពីគណបក្សប្រជាធិបតេយ្យដូចគ្នានោះ សេដ្ឋកិច្ចត្រូវបានបំផ្លាញខ្ទេចខ្ទី ដោយសារតែការបរាជ័យនៃគោលនយោបាយអចលនទ្រព្យ និងការអាប់មុខផ្នែកការទូតជាមួយកូរ៉េខាងជើង ដូច្នេះទោះអ្នកណាឈ្នះការបោះឆ្នោតសកលក៏ដោយ ក៏សេដ្ឋកិច្ចជាតិនឹងវិនាសអន្តរាយដូចគ្នា” ។
ទោះយ៉ាងណា ភ្នាក់ងារប៉ូលិសទីក្រុង Busan បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានមួយថា នេះគ្រាន់តែជាកំណត់ហេតុដែលផ្សាយចេញដោយអ្នកសារព័ត៌មានប៉ុណ្ណោះ ហើយវាមិនត្រូវគ្នាទាំងស្រុងជាមួយនឹងកំណត់ហេតុកម្រាស់ ៨ ទំព័រដែលប៉ូលិសរឹបអូសបាននោះទេ ប៉ុន្តែខ្លឹមសារមួយចំនួនធំគឺដូចគ្នាបេះបិត ។
ជនដៃដល់ដែលមាននាមត្រកូល Kim បានលើកឡើងតែពីពាក្យ “ប្រវត្តិសាស្រ្តប្រទេស” ជាច្រើនដងនៅក្នុងកំណត់ហេតុដែលសរសេរដោយផ្ទាល់ដៃ មុនឈានទៅដល់ការចេញធ្វើសកម្មភាព ជាពិសេសរូបគេថែមទាំងបានរិះគន់ និងតិះដៀលដល់អ្នកនយោបាយមួយចំនួនផងដែរ ខណៈប៉ូលិសមិនអាចបង្ហាញឈ្មោះអ្នកនយោបាយដែលត្រូវបានចារទុកនៅក្នុងកំណត់ត្រារបស់ជនដៃដល់បាននោះទេ ដោយសារការស៊ើបអង្កេតកំពុងបន្តនៅឡើយ ។
គួរបញ្ជាក់ថា លោក Lee Jae-myung មេដឹកនាំគណបក្សប្រជាធិបតេយ្យដែលបក្សប្រឆាំងដ៏ធំរបស់កូរ៉េខាងត្បូងត្រូវបានជនដៃដល់ដកកាំបិតហក់ទៅចាក់ចំកញ្ចឹង ក ខាងឆ្វេងបណ្ដាលឲ្យរបួសធ្ងន់ធ្ងរកាលពីវេលាម៉ោង ១០ និង ២៧ នាទីព្រឹកថ្ងៃទី២ ខែមករាកន្លងទៅ អំឡុងពេលដែលលោកចុះទៅទីក្រុងកំពង់ផែ Busan ភាគអាគ្នេយ៍ប្រទេស ខណៈជនដៃដល់ក៏ត្រូវបានប៉ូលិសចាប់ខ្លួនភ្លាមៗនៅនឹងកន្លែងផងដែរ ហើយតុលាការត្រៀមនឹងចោទប្រកាន់ជនដៃដល់ពីបទប៉ុនប៉ងមនុស្សឃាតគិតទុកជាមុន ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
-
សន្តិសុខសង្គម១ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?