ព័ត៌មានអន្ដរជាតិ
សប្តាហ៍ក្រោយ ខ្យល់ពុលនៅថៃ នឹងឈានដល់កម្រិតគ្រោះថ្នាក់
កាលពីថ្ងៃសុក្រទី៥ខែមករា នាយកដ្ឋានត្រួតពិនិត្យការបំពុល (PCD) នៃប្រទេសថៃ បានព្រមានថា បច្ចុប្បន្ន ប្រទេសនេះកំពុងជាប់ក្នុងរដូវផ្សែងធូលី ហើយកំហាប់ភាគល្អិត PM2.5 នឹងឈានដល់កម្រិតគ្រោះថ្នាក់ ត្រឹមថ្ងៃទី១២ខែមករា។

គិតត្រឹមថ្ងៃសុក្រ កំហាប់ភាគល្អិត PM2.5 នៅទីក្រុងបាងកក និងតំបន់ជុំវិញ ស្ថិតនៅក្នុងចន្លោះកម្រិតមធ្យម ទៅមិនល្អ ប៉ុន្តែគុណភាពខ្យល់នៅភាគខាងជើង និងឦសាន គឺនៅតែល្អដដែល។
ទោះបីជាយ៉ាងណាក៏ដោយ នាយកដ្ឋានខាងលើ បានដាស់តឿនឲ្យគ្រប់គ្នា ត្រូវតាមដានព័ត៌មាននិងមានការប្រុងប្រយ័ត្នជាប់ជានិច្ច ព្រោះថា បញ្ហាខ្យល់ពុលនេះ អាចកាន់តែធ្ងន់ធ្ងរនៅសប្តាហ៍ក្រោយ។

គិតចាប់ពីថ្ងៃទី២៩ខែធ្នូ ដល់ថ្ងៃទី៣ខែមករា, ទីតាំងមានគុណខ្យល់គ្រោះថ្នាក់ចំនួន១២០៧កន្លែងនៅប្រទេសថៃ ត្រូវបានរកឃើញ ដោយក្នុងនោះមាន៣៨%ជាវាលស្រែ, ១៣%ជាចម្ការអំពៅ, ១១%ជាព្រៃ និង៦%ជាចម្ការពោត។
តាមការបញ្ជាក់ គុណភាពខ្យល់មិនល្អនៅក្នុងរាជធានីរបស់ថៃ គឺបណ្តាលមកពីការកកស្ទះចរាចរណ៍ ខណៈផ្សែងពុលគ្រោះថ្នាក់ គឺកើតចេញពីការដុតកាកសំណល់ ឬការដុតព្រៃយកដីធ្វើកសិកម្ម។

យ៉ាងណា នេះមិនមែនជាបញ្ហាថ្មីឡើយសម្រាប់ប្រទេសថៃ ដោយកាលពីចុងឆ្នាំមុន ប្រហែល៤០%នៃប្រទេស គឺត្រូវបានគ្របដណ្ដប់ដោយកម្រិតខ្យល់ពុល និងធូលីគ្រោះថ្នាក់ដ៏ក្រាស់។
PM2.5 គឺជាសារធាតុបំពុលបរិយាកាសដែលមានទាំងមីក្រូភាគល្អិតរឹង និងដំណក់ទឹកតូចៗបំផុតប្រហែល ១០ ណាណូម៉ែត្រ ទៅ ២.៥ មីក្រូម៉ែត្រ ហើយវាអាចបង្កការគំរាមកំហែងខ្លាំងបំផុតដល់រាងកាយ ជាពិសេសចំពោះអ្នកមានបញ្ហាសួត និងផ្លូវដង្ហើម៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Nation
ចុចអាន៖ សឹងពាក់កណ្តាលប្រទេសថៃ ត្រូវគ្របដណ្តប់ដោយខ្យល់ពុល ដ៏គ្រោះថ្នាក់

-
សន្តិសុខសង្គម២ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ត្រាំ តម្រូវឲ្យអ៊ុយក្រែន យកធនធានរ៉ែកម្រមកដោះដូរ បើចង់បានជំនួយអាមេរិក តទៀត
-
សន្តិសុខសង្គម២ ថ្ងៃ ago
របួស១៤នាក់ ក្នុងហេតុការណ៍រថយន្តដឹកនិស្សិតកសិកម្មចុះកម្មសិក្សានៅមណ្ឌលគិរី ជួបគ្រោះថ្នាក់ចរាចរណ៍
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
មិនដឹងមានវិបត្តិអ្វី! Justin Bieber ប្រែស្គមស្គាំង ដើរម្នាក់ឯង ដូចមនុស្សមានបញ្ហាផ្លូវចិត្ត