Connect with us

ព័ត៌មានអន្ដរជាតិ

ស្លាប់កើនដល់១០០នាក់ ក្នុងគ្រោះរញ្ជួយដីនៅ ជប៉ុន

បានផុស

នៅ

គិតត្រឹមព្រឹកថ្ងៃសៅរ៍ទី៦ខែមករា តួលេខមនុស្សស្លាប់ក្នុងគ្រោះរញ្ជួយដីនៅប្រទេសជប៉ុន បានកើនដល់១០០នាក់ហើយ ខណៈ២១១នាក់ទៀត កំពុងបាត់ខ្លួននៅឡើយ។

(រូបថត៖ AFP)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការរញ្ជួយកម្រិត៧.៦រ៉ិចទ័រ បានវាយប្រហារខេត្ត អ៊ីស៊ីកាវ៉ា នៅរសៀលថ្ងៃទី១ខែមករា ដោយបង្កឲ្យមានការព្រមានអំពីរលកយក្សស៊ូណាមិ និងការជម្លៀសមនុស្សទៅទីសុវត្ថិភាព។

ប្រតិបត្តិការជួយសង្គ្រោះនិងផ្តល់ជំនួយទៅកាន់អ្នករស់នៅតំបន់ដែលត្រូវកាត់ផ្តាច់ កំពុងជួបឧបសគ្គដោយសារតែកត្តាអាកាសធាតុនិងការខូចខាតហេដ្ឋារចនាសម្ព័ន្ធ។

(រូបថត៖ AFP)

តាមសេចក្តីរាយការណ៍ គ្រួសារប្រហែល២៣៨០០ នៅតែគ្មានអគ្គិសនីប្រើប្រាស់ក្នុងខេត្ត អ៊ីស៊ីកាវ៉ា ហើយជាង ៦៦៤០០០គ្រួសារ គ្មានទឹកស្អាតប្រើប្រាស់។

មិនត្រឹមប៉ុណ្ណឹង ការដាច់ភ្លើងនិងទឹក ក៏ប៉ះពាល់ដល់មន្ទីរពេទ្យ និងមណ្ឌលមើលថែទមនុស្សចាស់និងជនពិការផងដែរ។ ទន្ទឹមនោះ មនុស្សជាង ៣១៤០០ នាក់ កំពុងស្នាក់នៅក្នុងមណ្ឌលចំនួន៣៥៧ ដែលរដ្ឋាភិបាលបង្កើតឡើង។

(រូបថត៖ AFP)

សូមបញ្ជាក់ថា ទោះជប៉ុន តែងជួបប្រទះការរញ្ជួយដីរាប់រយដងជារៀងរាល់ឆ្នាំក៏ពិតមែន ប៉ុន្តែការរញ្ជួយភាគច្រើន គឺមិនបណ្តាលឲ្យមានការខូចខាតខ្លាំងក្លាទេ ដោយសារតែប្រទេសនេះ បានអនុវត្តច្បាប់សាងសង់អគារយ៉ាងតឹងរ៉ឹង អស់រយៈពេលជាង៤ទសវត្សរ៍មកហើយ។

ប្រទេសនេះ នៅតែត្រូវលងបន្លាចដោយការរញ្ជួយដីបាតសមុទ្រកម្រិត ៩.០រ៉ិចទ័រក្នុងឆ្នាំ២០១១ ដែលបង្កជារលកយក្សស៊ូណាមិ បណ្តាលឲ្យមនុស្សប្រហែល១៨៥០០នាក់ស្លាប់ឬបាត់ខ្លួន៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ CNA, NHK 

ចុចអាន៖ ចូលឆ្នាំ២០២៤បានប៉ុន្មានថ្ងៃ ជប៉ុន រងទុក្ខផ្ទួន ស្លាប់មនុស្ស ៦០នាក់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២៣ នាទីutes មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

ព័ត៌មានជាតិ១ ម៉ោង មុន

រដ្ឋមន្ត្រីថាកម្ពុជាមានទឹកស្ដុកសម្រាប់ខែប្រាំងជិត៤លានម៉ែត្រគូបខណៈស្នើកសិករធ្វើស្រែតែមួយដង

ព័ត៌មានជាតិ១ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានជាតិ១ ម៉ោង មុន

អគារសិក្សាថ្ម​ថ្មី ១ ខ្នង ៥ បន្ទប់ ​​ជា​​ក្តីសង្ឃឹមកុមារ​តំបន់ដាច់ស្រយាល ក្នុងស្រុក​អូរគ្រៀង​សែន​ជ័យ

ព័ត៌មានជាតិ២ ម៉ោង មុន

ធនាគារកណ្តាលកម្ពុជានឹងបន្តសហការជាមួយចិនលើវិស័យហិរញ្ញវត្ថុ

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

​រុស្ស៊ី​ពង្រឹងការទូតយ៉ាងខ្លាំង ក្រោយ​អាមេរិក​​​ផ្សះផ្សាវិញ ប៉ុន្តែដូណាល់ ត្រាំបំបែក​សម្ព័ន្ធ​មិត្ត​

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

មេដឹកនាំ​បណ្តា​ប្រទេសនៅ​អឺរ៉ុប​បង្ហាញ​ជំហរ​​ពិត​ក្នុងជម្លោះត្រាំ​និង​ហ្សេលេនស្គី​ ​

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

សម្ព័ន្ធមិត្តអ៊ឺរ៉ុបបង្ហាញ​ជំហរ​នៅ​ជាមួយ​អ៊ុយក្រែនបន្ទាប់ពីជម្លោះជាមួយ​ដូណាល់ ត្រាំ

ព័ត៌មានជាតិ១៦ ម៉ោង មុន

ផ្លូវថ្មើរជើងរាត្រីនេះ មានល្ខោន​បាសាក់ ចាបុីដងវែងនៅសប្តាហ៍ក្រោយ នឹងមានកំប្លែងនាយក្រឹម

Sokha Hotels

ព័ត៌មានពេញនិយម