ព័ត៌មានអន្ដរជាតិ
អាមេរិក ផ្ដល់រង្វាន់ជាទីគាប់ចិត្ត ១០ លានដុល្លារសម្រាប់ព័ត៌មានអ្នកផ្ដល់លុយកាក់ដល់ក្រុមហាម៉ាស
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Arab News បានឲ្យដឹងថា ក្រសួងការបរទេសសហរដ្ឋអាមេរិកនឹងផ្ដល់ប្រាក់រង្វាន់ជាទីគាប់ចិត្តរហូតដល់ ១០ លានដុល្លារសម្រាប់ព័ត៌មានដែលស្គាល់ ឬដឹងពីប្រភពនៃមនុស្ស ៥ នាក់ដែលជាអ្នកផ្ដល់ហិរញ្ញប្បទានដល់ក្រុមហាម៉ាស ។

ក្រសួងការបរទេសបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា អ្នកទាំងប្រាំនោះគឺមានឈ្មោះ Abdelbasit Hamza Elhassan Khair, Amer Kamal Sharif Alshawa, Ahmed Sadu Jahleb, Walid Mohammed Mustafa Jadallah និង Muhammad Ahmad ‘Abd Al-Dayim Nasrallah ដែលពីមុនមកសហរដ្ឋអាមេរិកចាត់តាំងជាភេរវករពិភពលោក ។
ក្រសួងបានបញ្ជាក់ទៀតថា អ្នកផ្ដល់លុយកាក់ដំបូងគេឈ្មោះ Hamza ដែលមានមូលដ្ឋាននៅប្រទេសស៊ូដង់ បានគ្រប់គ្រងក្រុមហ៊ុនវិនិយោគជាច្រើនសម្រាប់ក្រុមហាម៉ាស ហើយបានចូលរួមក្នុងការផ្ទេរប្រាក់ជិត ២០ លានដុល្លារទៅក្រុមប្រដាប់អាវុធប៉ាឡេស្ទីនមួយនេះ ជាពិសេសទៀតនោះ លោកក៏ជាប់ពាក់ព័ន្ធនឹងប្រធានាធិបតីស៊ូដង់ Omar Bashir និងក្រុមរដ្ឋឥស្លាមដែលកម្ទេចស្ថិរភាពក្នុងប្រទេសស៊ូដង់ផងដែរ ។

គួរបញ្ជាក់ថា ការផ្តល់រង្វាន់ជាទីគាប់ចិត្តនេះធ្វើឡើង បន្ទាប់ពីការដាក់ទណ្ឌកម្មរបស់សហរដ្ឋអាមេរិកចំនួន ៤ លើកមកលើក្រុមហាម៉ាស ក្រោយការវាយឆ្មក់ដ៏សាហាវរបស់ក្រុមប្រដាប់អាវុធប៉ាឡេស្ទីនមួយនេះចូលទៅក្នុងទឹកដីនៃប្រទេសអ៊ីស្រាអែលកាលពីថ្ងៃទី ៧ តុលា ដោយបានសម្លាប់ប្រជាពលរដ្ឋស៊ីវិលប្រមាណ ១,២០០ នាក់ ។
ជាការឆ្លើយតប អ៊ីស្រាអែលបើកការវាយប្រហារយ៉ាងសន្ធាប់ទាំងតាមផ្លូវអាកាស និងដីគោកទៅលើតំបន់ហ្គាហ្សាដោយបានឆក់យកជីវិតពលរដ្ឋប៉ាឡេស្ទីន ២២,៦០០ នាក់ និងជាង ៥៧,០០០ នាក់រងរបួស ខណៈឈ្លើយសឹកជាង ១៣០ នាក់នៅតែស្ថិតក្នុងកណ្ដាប់ដៃក្រុមហាម៉ាសដដែល ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ចុចអាន ៖ កាសែត អាមេរិក ផ្សាយឲ្យអ្នកទេសចរ មកលេងខេត្តសៀមរាប ក្នុងឆ្នាំ២០២៤នេះ

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម១ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១០ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ