ព័ត៌មានអន្ដរជាតិ
អ៊ីស្រាអែលថា ទីបញ្ជាការក្រុមហាម៉ាស់នៅខាងជើងហ្គាហ្សាត្រូវបានបំផ្លាញ
ទាហានរបស់ប្រទេសអ៉ីស្រាអែលបានអះអាងពីការបំផ្លាញទីបញ្ជាការដ្ឋានរបស់ក្រុមហាម៉ាស់នៅភាគខាងជើងតំបន់ហ្គាហ្សា។
អ្នកនាំពាក្យទាហានអ៉ីស្រាអែល លោក Daniel Hagari បានប្រាប់អ្នកសារព័ត៌មានថា ក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីឥឡូវនេះកំពុងប្រតិបត្តិការនៅក្នុងតំបន់បន្តិចៗម្តង និងគ្មានមេបញ្ជាការទេ។

លោកបាននិយាយថា កម្លាំងការពារជាតិអ៉ីស្រាអែលឥឡូវនេះកំពុងផ្តោតលើការបំផ្លាញក្រុមហាម៉ាស់នៅភាគខាងត្បូង និងភាគកណ្តាលនៃតំបន់ហ្គាហ្សាបន្តទៀត។
តាមការឲ្យដឹងពីក្រសួងសុខាភិបាលដែលគ្រប់គ្រងដោយក្រុមហាម៉ាស់ថា អ៉ីស្រាអែលបានសម្លាប់មនុស្សជាង២២០០០នាក់ចាប់តាំងពីសង្គ្រាមបានកើតឡើង។ កាលពីថ្ងៃសៅរ៍ ទី៦ ខែមករា ឆ្នាំ២០២៤ ក្រសួងបាននិយាយថា ខ្លួនបានកត់ត្រាមនុស្សជាង១២០នាក់បានស្លាប់ក្នុងរយៈពេល២៤ម៉ោងចុងក្រោយ។
ទឹកដីនេះត្រូវបានបំផ្លិចបំផ្លាញ ហើយភាគច្រើននៃប្រជាជន២.៣លាននាក់ត្រូវបានផ្លាស់ទីលំនៅ។

ការវាយប្រហាររបស់អ៉ីស្រាអែលបានចាប់ផ្តើម បន្ទាប់ពីក្រុមហាម៉ាស់បានបើកការវាយប្រហារដ៏ភ្ញាក់ផ្អើលមួយនៅភាគខាងត្បូងអ៉ីស្រាអែលកាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣ ដែលបានសម្លាប់មនុស្ស១២០០នាក់ ភាគច្រើនជាជនស៊ីវិល និងមានចំណាប់ខ្មាំងប្រហែល២៤០នាក់។
កាលពីថ្ងៃសៅរ៍ម្សិលមិញ លោកនាយករដ្ឋមន្ត្រី Benjamin Netanyahu បានបញ្ជាក់សាជាថ្មីថា អ៉ីស្រាអែលនៅតែបន្តប្រតិបត្តិការរបស់ខ្លួនដើម្បីលុបបំបាត់ក្រុមហាម៉ាស់ នាំយកចំណាប់ខ្មាំងមកវិញ និងធានាបាននូវតំបន់ហ្គាហ្សាដែលលែងក្លាយជាការគំរាមកំហែងដល់អ៉ីស្រាអែលទៀត៕
អត្ថបទ៖ វីរបុត្រ
ប្រភព៖ BBC

-
សន្តិសុខសង្គម៤ ម៉ោង ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម២ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
សន្តិសុខសង្គម៧ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៦ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?