ព័ត៌មានអន្ដរជាតិ
រដ្ឋមន្ត្រីការពារជាតិអាមេរិក Austin កំពុងនៅមន្ទីរពេទ្យដ៏អាថ៌កំបាំងមួយសប្តាហ៍
រដ្ឋមន្ត្រីក្រសួងការពារជាតិសហរដ្ឋអាមេរិក លោក Lloyd Austin នៅថ្ងៃសៅរ៍ ទី៦ ខែមករា ឆ្នាំ២០២៤ បានចេញសេចក្តីថ្លែងការណ៍មួយពីការទទួលខុសត្រូវទាំងស្រុងសម្រាប់ការស្នាក់នៅមន្ទីរពេទ្យដ៏អាថ៌កំបាំងរយៈពេលពេញមួយសប្តាហ៍។
លោក Austin អាយុ៧០ឆ្នាំបានចូលមន្ទីរពេទ្យយោធាជាតិ Walter Reed កាលពីថ្ងៃចូលឆ្នាំថ្មីតាមអ្វីដែលមន្ទីរបញ្ចកោណបាននិយាយថា មានផលវិបាល បន្ទាប់ពីនីតិវិធីវេជ្ជសាស្ត្រត្រូវបានតាមដាន ខណៈក្រសួងការពារជាតិមិនបានចេញព័ត៌មានអ្វីក្នុងរយៈពេលមួយសប្តាហ៍។
![](https://www.kampucheathmey.com/wp-content/uploads/2024/01/Lloyd-Austin-US-Secretary.jpg)
សមាជិកកំពូលរបស់គណបក្សសាធារណៈនៅគណៈកម្មាធិការសេវាសព្វាវុធព្រឹទ្ធសភាពអាមេរិក លោក Senator Roger Wicker បានចោទប្រកាន់មន្ទីរបញ្ចកោណពីការមិនបានផ្តល់ដំណឹងដល់សភាភ្លាមៗពាក់ព័ន្ធនឹងករណីខាងលើឲ្យស្របតាមច្បាប់កំណត់។
ប៉ុន្តែគេមិនច្បាស់ថា ព័ត៌មាននេះត្រូវបានចែករំលែកទូលំទូលាយយ៉ាងណានៅក្នុងរដ្ឋបាលរបស់លោកប្រធានាធិបតី Joe Biden។ មន្ត្រីអាមេរិកនិយាយមិនបញ្ចេញឈ្មោះថា លោក Biden ទើបត្រូវបានជំរាបដំណឹងកាលពីយប់ថ្ងៃព្រហស្បតិ៍។ រហូតដល់ពេលនេះលោកប្រធានាធិបតីក៏នៅតែរក្សាអាថ៌កំបាំងអំពីលោក Austin ហើយអ្នកទាំងពីរត្រូវបានគេដឹងពីការនិយាយគ្នាកាលពីយប់ថ្ងៃសៅរ៍។
មន្ទីរបញ្ចកោណមិនបានលំអិតថាតើមានជំងឺអ្វីដែលលោក Austin កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យពេញមួយសប្តាហ៍កន្លងទៅ។
លោក Austin បាននិយាយក្នុងសេចក្តីថ្លែងការណ៍មួយថា ៖«ខ្ញុំទទួលស្គាល់ថា ខ្ញុំអាចធ្វើការងារបានប្រសើរជាងនេះដើម្បីធានាថា សាធារណជននឹងត្រូវបានជូនដំណឹងសមរម្យ។ នេះគឺជានីតិវិធីវេជ្ជសាស្ត្ររបស់ខ្ញុំ ហើយខ្ញុំនឹងទទួលខុសត្រូវទាំងស្រុងចំពោះការសម្រេចចិត្តរបស់ខ្ញុំអំពីការលាតត្រដាង»។
កាលពីថ្ងៃសៅរ៍ អ្នកនាំពាក្យម្នាក់បាននិយាយថា លោក Austin នៅតែបំពេញការងារពេញម៉ោងកាលពីថ្ងៃសុក្រ បើទោះបីជាលោកកំពុងបន្តស្ថិតនៅមន្ទីរពេទ្យ៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ Reuters
![](https://kampucheathmey.com/wp-content/uploads/2020/12/1-01-2-01-1.png)
-
សន្តិសុខសង្គម៦ ម៉ោង ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៦ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?