Connect with us

ព័ត៌មានអន្ដរជាតិ

ចិន​នឹងដាក់ទណ្ឌកម្មក្រុមហ៊ុនអាមេរិកចំនួន៥ឆ្លើយតបការលក់អាវុធឲ្យតៃវ៉ាន់

បានផុស

នៅ

ប្រទេស​ចិន​នឹង​ដាក់​ទណ្ឌកម្មក្រុម​ហ៊ុន​យោធា​អាមេរិក​ចំនួន​៥​ដើម្បី​ជា​ការ​ឆ្លើយតប​ទៅ​​នឹង​សហរដ្ឋ​អាមេរិក​ដែល​បាន​លក់​គ្រឿង​សព្វាវុធ​ចុង​ក្រោយ​បំផុត​ទៅ​កោះតៃវ៉ាន់។ នេះ​ជា​ការ​ឲ្យ​ដឹង​ពី​អ្នក​នាំ​ពាក្យ​ក្រសួង​ការបរទេស​ចិន​​នៅ​ថ្ងៃ​អាទិត្យ ទី​៧ ខែ​មករា ឆ្នាំ​២០២៤។

ការ​លក់​គ្រឿង​អាវុធ​​របស់​សហរដ្ឋ​អាមេរិក​​ទៅ​កោះ​តៃវ៉ាន់គឺ​ជា​ប្រភព​នៃ​ភាព​តាន​តឹង​​ញឹក​ញាប់​រវាង​រដ្ឋាភិបាល​ទី​ក្រុង​វ៉ាស៊ីនតោន និង​រដ្ឋាភិបាល​ទី​ក្រុង​ប៉េកាំង។ ចិន​បាន​ចាត់​ទុក​កោះតៃវ៉ាន់​​ដែល​គ្រប់​គ្រង​តាម​បែប​ប្រជាធិបតេយ្យ​ស្ថិត​នៅ​ក្នុង​ទឹក​ដី​របស់​ខ្លួន​​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទណ្ឌកម្ម​កើត​មាន​មុន​ពេល​ការ​បោះ​ឆ្នោត​ជ្រើស​រើស​សភា និងប្រធានាធិបតី​កោះតៃវ៉ាន់​នៅ​ថ្ងៃ​ទី​១៣ ខែ​មករា ឆ្នាំ​២០២៤ ដែល​ប្រទេស​ចិន​មាន​ជម្រើស​រវាង​សង្គ្រាម និង​សន្តិភាព។

ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក​កាល​ពី​ខែ​មុន​បាន​យល់​ព្រម​លក់​គ្រឿង​ឧបករណ៍​​ដែល​មាន​តម្លៃ​៣០០​លាន​ដុល្លារ​​ដើម្បី​ជួយ​ការពារ​ប្រព័ន្ធ​ព័ត៌មានយុទ្ធសាស្ត្ររបស់​កោះតៃវ៉ាន់។

អ្នក​នាំ​ពាក្យ​ក្រសួង​ការបរទេស​ចិន​បាន​និយាយ​ក្នុង​សេចក្តី​ថ្លែង​ការណ៍​មួយ​អំពី​ការ​លក់​របស់​អាមេរិក​ទៅ​តៃវ៉ាន់​គឺ​ធ្វើ​ឲ្យ​ប៉ះ​ពាល់​អធិបតេយ្យភាព និង​ផល​ប្រយោជន៍​សន្តិសុខ​របស់​ប្រទេស​ចិន​យ៉ាង​ធ្ងន់​ធ្ងរ ធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់​សន្តិភាព និង​ស្ថិរភាព​​នៅ​ច្រក​សមុទ្រតៃវ៉ាន់​យ៉ាង​ធ្ងន់​ធ្ងរ។

ក្រុម​ហ៊ុន​យោធា​អាមេរិក​ទាំង​៥​ដែល​នឹង​ត្រូវ​ដាក់​ទណ្ឌកម្ម​រួម​មាន​ក្រុម​ហ៊ុន BAE Systems Land and Armaments, ក្រុម​ហ៊ុន Alliant Techsystems Operations, ក្រុម​ហ៊ុន AeroVironment, ក្រុម​ហ៊ុន Viasat និង​ក្រុម​ហ៊ុន។ Data Link Solutions។

អ្នក​នាំ​ពាក្យ​បន្ថែម​ថា ចិន​នឹង​បង្កក​ទ្រព្យ​សម្បត្តិ​របស់​ក្រុម​ហ៊ុន​ទាំង​៥​នេះ និង​ដាក់បំរាម​លើ​បុគ្គល ឬអង្គភាព​​នានា​នៅ​ក្នុងប្រទេស​ចិន​មិន​ឲ្យ​ពាក់​ព័ន្ធ​ជា​មួយ​ពួក​គេ៕

ប្រែ​សម្រួល៖ វីរបុត្រ
សប្រភព៖ Reuters

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៦ ម៉ោង មុន

លោក នេត្រ ភក្ត្រា ៖ ថ្ងៃ៨ មីនា មិនមែនសំដៅនារីមានសិទ្ធិធំតែមួយថ្ងៃប៉ុណ្ណោះទេ

ព័ត៌មានជាតិ៨ ម៉ោង មុន

អាជ្ញាធរ​គ្រឿងញៀន​ ជំរុញ​សហគមន៍​ទេសចរណ៍​កោះហាន​រ៉ាំសា ឱ្យ​ប្រើ ​App NoDrug ដើម្បី​រាយការណ៍​ពេល​មាន​បញ្ហា

ព័ត៌មានជាតិ១០ ម៉ោង មុន

ខណ្ឌមួយ​ចំនួន​ក្នុង​រាជធានីភ្នំពេញ នឹង​មាន​ភាព​រអាក់រអួល​អគ្គិសនី ចាប់ពីថ្ងៃទី៦ ដល់​ថ្ងៃ​ទី៩​មីនា

ព័ត៌មានជាតិ១០ ម៉ោង មុន

សម្ដេចធិបតី៖ចូលឆ្នាំខ្មែរ យុវជនលេងបាញ់ទឹកក៏បាញ់ចុះ តែកុំភ្លេចលេងល្បែងប្រជាប្រិយខ្មែរផង

ព័ត៌មានជាតិ១០ ម៉ោង មុន

សម្តេចធិបតី ស្នើឱ្យបន្តកិច្ចការរៀបចំចុះបញ្ជីសង្ក្រាន្តខ្មែរចូលក្នុង អង្គការយូណេស្កូ

Sokha Hotels

ព័ត៌មានពេញនិយម