ព័ត៌មានអន្ដរជាតិ
ឆ្នាំ២០២៤ ទើបបាន១សប្តាហ៍ តែពិភពលោក ជួបរឿងរន្ធត់ដល់ទៅ ៥
២០២៤ ប្រហែលជាមិនមែនឆ្នាំល្អឡើយសម្រាប់ពិភពលោក ព្រោះថា គ្រាន់តែបើកទំព័រថ្មីភ្លាម មានរឿងរន្ធត់ជាច្រើន បានកើតឡើងរាប់ចាប់ពីគ្រោះធម្មជាតិ ឧបទ្ទវហេតុ នយោបាយ ដល់អំពើភេរវកម្ម។
ថ្ងៃនេះ កម្ពុជាថ្មី សូមបង្ហាញជូនរឿងធំទាំង៥ ដែលអង្រួនពិភពលោកក្នុងរយៈពេលត្រឹម១សប្តាហ៍ ដើមឆ្នាំ២០២៤៖
១. គ្រោះរញ្ជួយដី
នៅរសៀលថ្ងៃចន្ទទី១ខែមករា គ្រោះរញ្ជួយដីកម្រិត៧.៦រ៉ិចទ័រ បានវាយប្រហារខេត្ត អ៊ីស៊ីកាវ៉ា នៃប្រទេសជប៉ុន បណ្តាលឲ្យមានការព្រមានពីរលកយក្សស៊ូណាមិ ហើយគិតត្រឹមថ្ងៃអាទិត្យទី៧ខែមករា មានមនុស្សជាង១០០នាក់ហើយ ត្រូវបានគេរាយការណ៍ថា បាត់បង់ជីវិត, ធ្វើឲ្យវាក្លាយជាគ្រោះរញ្ជួយដីសម្លាប់មនុស្សច្រើនបំផុតក្នុងប្រទេសជប៉ុន គិតចាប់តាំងពីឆ្នាំ២០១៦មក។
២. យន្តហោះបុកគ្នា
រញ្ជួយដីកើតឡើងត្រឹមមួយថ្ងៃប៉ុណ្ណោះ ស្រាប់តែប្រទេសជប៉ុន ជួបហេតុការណ៍មួយទៀត គឺយន្តហោះរបស់ក្រុមហ៊ុន Japan Airlines ប្រភេទ Airbus A350 មួយគ្រឿង បានផ្ទុះឆេះនៅឯអាកាសយានដ្ឋាន Haneda នៃទីក្រុងតូក្យូ បន្ទាប់ពីបុកជាមួយយន្តហោះឆ្មាំសមុទ្រ។ ទោះបីជាយ៉ាងណាក៏ដោយ អ្នកដំណើរសរុប៣៦៧នាក់ និងសមាជិកអាកាសយានិក១២នាក់នៅលើយន្តហោះ ត្រូវបានជម្លៀសចេញដោយសុវត្ថិភាពតាមរយៈច្រកសង្គ្រោះបន្ទាន់ ប៉ុន្តែមនុស្ស ៥នាក់ក្នុងចំណោម ៦នាក់ នៅលើយន្តហោះឆ្មាំសមុទ្រត្រូវបាត់បង់ជីវិត។
៣. អនុប្រធានក្រុមហាម៉ាស ត្រូវធ្វើឃាត
នៅថ្ងៃអង្គារទី២ខែមករា អនុប្រធានក្រុមហាម៉ាស លោក Saleh al-Arouri ត្រូវគេធ្វើឃាតក្នុងការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើក នៅប្រទេសលីបង់។ លោក Al-Arouri គឺស្ថិតក្នុងចំណោមមនុស្សចំនួន៧នាក់ ដែលត្រូវបានសម្លាប់ក្នុងហេតុការណ៍បំផ្ទុះនៅតំបន់ Dahiyeh ជាយក្រុងបេរូតភាគខាងត្បូង ខណៈមន្ត្រីសន្តិសុខលីបង់ប្រាប់ទៅ រ៉យទ័រ និងសារព័ត៌មានផ្សេងទៀតថា យន្តហោះគ្មានមនុស្សបើកនោះ គឺជារបស់អ៊ីស្រាអែល។
៤. ការប៉ងធ្វើឃាត មេបក្សប្រឆាំងកូរ៉េខាងត្បូង
លោក Lee Jae-myung មេបក្សប្រជាធិបតេយ្យ ដែលជាបក្សប្រឆាំងដ៏ធំរបស់កូរ៉េខាងត្បូង ត្រូវគេប៉ងធ្វើឃាតដោយចាក់.ក នៅវេលាម៉ោង ១០ និង ២៧ នាទីព្រឹកថ្ងៃអង្គារទី២ខែមករា អំឡុងពេលលោកកំពុងផ្ដល់បទសម្ភាសជាមួយអ្នកសារព័ត៌មាន ក្រោយចុះត្រួតពិនិត្យការដ្ឋានសាងសង់ព្រលានយន្តហោះថ្មីនៅលើកោះ Gadeok នៃទីក្រុង Busan។
៥. អំពើភេរវកម្ម
ការវាយប្រហារភេរវកម្មបំផ្ទុះគ្រាប់បែកនៅថ្ងៃពុធទី៣ខែមករា ក្នុងប្រទេសអ៊ីរ៉ង់ បានសម្លាប់មនុស្សជិត១០០នាក់និងជាង២០០នាក់រងរបួស។ ហេតុការណ៍កើតឡើងនៅទីក្រុង Kerman អំឡុងពេលមនុស្សប្រមូលផ្តុំគ្នាក្នុងពិធីរម្លឹកខួប៤ឆ្នាំនៃការធ្វើឃាត មេបញ្ជាការកំពូលអ៊ីរ៉ង់លោក Qassem Soleimani។ ក្រោយមក ក្រុមរដ្ឋឥស្លាម (IS) បានអះអាងទទួលខុសត្រូវចំពោះការវាយប្រហារនេះ៕
អត្ថបទ៖ Vann Vann
ចុចអាន៖ ចូលឆ្នាំ២០២៤បានប៉ុន្មានថ្ងៃ ជប៉ុន រងទុក្ខផ្ទួន ស្លាប់មនុស្ស ៦០នាក់
-
ចរាចរណ៍៥ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង
-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង ago
ទីក្រុងចំនួនបីនៅអាស៊ីអាគ្នេយ៍មានខ្យល់ពុលខ្លាំងបំផុត
-
ចរាចរណ៍៦ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់