ព័ត៌មានអន្ដរជាតិ
ម៉ាឡេស៊ី បំបែកសម្បុកពេស្យាចារ ឃាត់បាននារីថៃ វៀតណាម និងឥណ្ឌូណេស៊ី ៤៨នាក់
កាលពីចុងសប្តាហ៍ នាយកដ្ឋានអន្តោប្រវេសន៍ម៉ាឡេស៊ី បានឃាត់ខ្លួនស្រ្តីបរទេសចំនួន៤៨នាក់ ក្នុងការឆ្មក់ចូលបំបែកសម្បុកពេស្យាចារចំនួនបីកន្លែង នៅទីក្រុងគូឡាឡាំពួ។

អគ្គនាយករងអន្តោប្រវេសន៍លោក Jafri Embok Taha និយាយថា ការវាយឆ្មក់កាលពីយប់ថ្ងៃសៅរ៍ទី៦ខែមករា ក៏បានរារាំងសកម្មភាពរបស់បណ្តាញមួយផងដែរ។ លោកនិយាយថា “យើងបានចាប់ខ្លួនស្ត្រីបរទេសចំនួន៤៨នាក់ ក្នុងនោះមានជនជាតិឥណ្ឌូណេស៊ី៣២នាក់ ថៃ១៣នាក់ និងវៀតណាម៣នាក់ រួមជាមួយបុរសម្នាក់មកពីប្រទេសអាហ្វហ្គានីស្ថាន”។

ដោយឡែក ក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃអាទិត្យ លោក Jafri បន្ថែមថា បុរសក្នុងតំបន់បីនាក់ ក៏ត្រូវបានឃុំខ្លួនផងដែរ ដោយក្នុងនោះមានពីរនាក់ជាអ្នកមើលការខុសត្រូវអគារ ខណៈម្នាក់ជា អ្នកដឹកជញ្ជូន។ លោកបន្តថា ស្ត្រីថៃ៨នាក់ក្នុងចំណោមនោះ គឺមានឯកសារបញ្ជាក់ពីព័ត៌មានផ្ទាល់ខ្លួនត្រឹមត្រូវ ប៉ុន្តែនារីបរទេសផ្សេងទៀត គឺមិនមានឯកសារធ្វើដំណើរ ឬលិខិតឆ្លងដែនទេ។

លោកលើកឡើងទៀតថា “យើងបានរឹបអូសវត្ថុផ្សេងៗរួមមានស្រោមអនាម័យ, លិខិតឆ្លងដែនថៃចំនួន៨, លុយ៣០០រីងហ្គីត (៦៤ដុល្លារ), កន្សែង, កាមេរ៉ាសុវត្ថិភាពនិងរថយន្តមួយគ្រឿង”។

តាមការបញ្ជាក់ពីលោក Jafri, ក្រុមនេះដំណើរការជាងមួយឆ្នាំមកហើយ ដោយពួកគេផ្សព្វផ្សាយសេវាកម្មរបស់ស្ត្រី តាមរយៈការបង្ហោះរូបថតរបស់ពួកគេនៅលើ Telegram និង WhatsApp ហើយស្ត្រីទាំងនោះ នឹងត្រូវបញ្ជូនទៅកាន់សណ្ឋាគារឬទីតាំងណាត់ជួបរបស់អតិថិជន។ អតិថិជនម្នាក់ៗត្រូវបង់ប្រាក់ចាប់ពី៨៦ដុល្លារ ដល់២៥៨ដុល្លារ តាមកញ្ចប់ដែលពួកគេចង់បាន ហើយការទូទាត់គឺធ្វើឡើងជាសាច់ប្រាក់ ឬប្រតិបត្តិការតាមអនឡាញជាមុន មុនពេលនារីត្រូវបានបញ្ជូនទៅជួបអតិថិជន។
ជាចុងក្រោយ លោកប្តេជ្ញាថា ម៉ាឡេស៊ីនឹងបន្តប្រតិបត្តិការដដែលនេះនាពេលអនាគត ហើយចាត់វិធានការយ៉ាងម៉ឺងម៉ាត់បំផុត លើជនដែលប្រព្រឹត្តបទល្មើសអន្តោប្រវេសន៍៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Nation
ចុចអាន៖ វៀតណាម ចាប់ខ្លួនមេអណ្តើក នាំបវរកញ្ញានិងតារាម៉ូដែល ទៅបម្រើសេវាកម្មផ្លូវភេទឲ្យភ្ញៀវ មួយយប់ ២០០០ដុល្លារ

-
សន្តិសុខសង្គម១ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?