ព័ត៌មានអន្ដរជាតិ
ទាហាន អ៊ីស្រាអែល មិនត្រឹមវាយសន្ធាប់លើតំបន់ហ្គាហ្សាទេ ថែមទាំងលួចលុយ មាសចេញពីទឹកដីមួយនេះទៀត
ការិយាល័យប្រព័ន្ធផ្សព្វផ្សាយនៅក្នុងតំបន់ហ្គាហ្សាបាននិយាយកាលពីថ្ងៃអាទិត្យថា កងទ័ពអ៊ីស្រាអែលមិនត្រឹមតែបើកការវាយសន្ធាប់ចូលមកកាន់តំបន់ហ្គាហ្សាស្ទ្រីបប៉ុណ្ណោះទេ កម្លាំងទ័ពរបស់លោកនាយករដ្ឋមន្ត្រី Benjamin Netanyahu ថែមទាំងបានលួចលុយ មាស និងវត្ថុបុរាណក្នុងទំហំទឹកប្រាក់ជិត ២៥ លានដុល្លារចេញពីទឹកដីមួយនេះផងដែរ ។

យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Anadolu បានឲ្យដឹងថា “សាក្សីរាប់សិននាក់ដែលជាអ្នករស់នៅក្នុងតំបន់ហ្គាហ្សាស្ទ្រីបបានផ្ដល់ចម្លើយដូចៗគ្នាទាក់ទងទៅនឹងការលួចលុយ មាស និងវត្ថុបុរាណពីសំណាក់កម្លាំងទ័ពអ៊ីស្រាអែលក្នុងទំហំទឹកប្រាក់សរុបចំនួន ២៤.៥ លានដុល្លារក្នុងរយៈពេលជាង ៩០ ថ្ងៃកន្លងមកនេះ” ។
ការិយាល័យខាងលើបានរ៉ាយរ៉ាប់ទៀតថា “ប្រតិបត្តិការចោរលួចគឺធ្វើឡើងទៅតាមវិធីផ្សេងៗគ្នា ដោយទីមួយគឺដាក់មុខព្រួញលើប៉ុស្តិ៍យោធា ដូចជានៅផ្លូវ Salah al-Din ជាកន្លែងដែលទាហានអ៊ីស្រាអែលលួចលុយ មាស និងវត្ថុបុរាណពីជនភៀសខ្លួន ដែលជម្លៀសពីភាគខាងជើងតំបន់ហ្គហ្សាស្ទ្រីបទៅកាន់ភាគខាងត្បូង” ។

ការិយាល័យប្រព័ន្ធផ្សព្វផ្សាយបានបន្ថែមថា “វិធីសាស្រ្តលួចមួយផ្សេងទៀត គឺពាក់ព័ន្ធនឹងការគាស់ផ្ទះរបស់អ្នកស្រុកដែលត្រូវបានជម្លៀសចេញពីទីក្រុង Beit Lahia ភាគខាងជើងតំបន់ហ្គាហ្សា ហើយពួកគេក៏មានព័ស្តុតាងពីសកម្មភាពទាំងនោះផងដែរដូចជា រូបថត និងវីដេអូឃ្លីបដែលបង្ហោះនៅលើគណនីប្រព័ន្ធផ្សព្វផ្សាយសង្គមរបស់ពួកគេ ។
គួរបញ្ជាក់ថា អ៊ីស្រាអែលបានបើកការវាយប្រហារយ៉ាងមិនប្រណីដៃទាំងតាមផ្លូវអាកាស និងដីគោកលើតំបន់ហ្គាហ្សាស្ទ្រីប ដោយបានសម្លាប់ជនជាតិប៉ាឡេស្ទីនដល់ ២២,៧២២ នាក់ ដែលភាគច្រើនជាកុមារ និងស្ត្រី ហើយជាង ៥៨,០០០ នាក់ផ្សេងទៀតរងរបួស ដើម្បីជាការសងសឹកចំពោះការវាយឆ្មក់របស់ក្រុមហាម៉ាសក្នុងព្រឹត្តិការណ៍ ៧ តុលា ។ ចំណែកខាងអ៊ីស្រាអែលវិញមានមនុស្សជិត ១,២០០ បានបាត់បង់ជិវិត ខណៈចំណាប់ខ្មាំងជាង ១៣០ នាក់នៅតែស្ថិតក្នុងកណ្ដាប់ដៃក្រុមហាម៉ាសដដែល ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ចុចអាន ៖ ក្រុមហេសបូឡា បាញ់រះរ៉ុកកែតជាង ៦០ គ្រាប់ហោះទៅបន្ទាយទ័ពអាកាស អ៊ីស្រាអែល

-
សន្តិសុខសង្គម៤ ម៉ោង ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម២ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
សន្តិសុខសង្គម៧ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៦ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?