ព័ត៌មានអន្ដរជាតិ
ខេត្ត ជប៉ុន ដែលជួបសោកនាដកម្មរញ្ជួយដីខ្លាំងក្លា កំពុងរងផលប៉ះពាល់ពីព្រិលធ្លាក់ដ៏ក្រាស់ឃ្មឹកមួយទៀត
ទូរទស្សន៍ NHK បានរាយការណ៍ថា ខេត្ត Ishikawa ភាគកណ្ដាលប្រទេសជប៉ុនដែលជួបសោកនាដកម្មរញ្ជួយដីកម្រិត ៧.៦ រ៉ិចទ័រនៅថ្ងៃបើកទំព័រឆ្នាំថ្មី, ឥឡូវនេះក៏កំពុងរងផលប៉ះពាល់ពីការធ្លាក់ព្រិលដ៏ក្រាស់ឃ្មឹក ហើយថែមទាំងបានចេញការព្រមានទៅដល់ប្រជាពលរដ្ឋគួរតែបង្កើនការប្រុងប្រយ័ត្នបន្ថែមពីការដួលរលំអគារដែលកំពុងទ្រទម្ងន់ព្រិល ។

ខ្យល់ត្រជាក់បាននិងកំពុងបោកបក់នាំព្រិលទៅកាន់តំបន់ Noto ខេត្ត Ishikawa និងផ្នែកផ្សេងទៀតនៃតំបន់ Hokuriku ក៏ដូចជាខេត្ត Niigata ជាពិសេសអាជ្ញាធរបានចេញការព្រមានទៅដល់អ្នកស្រុកឲ្យប្រុងជើងការខ្ពស់ពីការបាក់ស្រុតអគារដែលរងការខូចខាតស្រាប់ពីគ្រោះរញ្ជួយដី និងកំពុងទ្រទម្ងន់ព្រិលធ្លាក់ដ៏ក្រាស់ឃ្មឹក ។
ការធ្លាក់ព្រិលរយៈពេល ៣ ម៉ោងរហូតដល់ម៉ោង ៦ ព្រឹកថ្ងៃចន្ទនេះគឺមានកម្រាស់ ១៤ សង់ទីម៉ែត្រនៅទីក្រុង Yuzawa ក្នុងខេត្ត Niigata, ៥ សង់ទីម៉ែត្រនៅទីក្រុង Himi ក្នុងខេត្ត Toyama និង ១ សង់ទីម៉ែត្រនៅទីក្រុង Suzu ក្នុងខេត្ត Ishikawa ។

ទោះយ៉ាងណា គិតត្រឹមម៉ោង ៦ ព្រឹកថ្ងៃចន្ទនេះ ព្រិលធ្លាក់ដ៏ក្រាស់ឃ្មឹកនៅក្នុងខេត្ត Ishikawa បានឡើងដល់កម្រាស់ ១៣ សង់ទីម៉ែត្រនៅក្នុងទីក្រុង Suzu, ១១ សង់ទីម៉ែត្រនៅទីក្រុង Nanao និង ៩ សង់ទីម៉ែត្រនៅទីក្រុង Wajima ហើយព្រិលធ្លាក់ខ្លាំងក៏អាចនឹងកើតឡើងសម្រាប់តំបន់ភ្នំ Hokuriku និងខេត្ត Niigata ផងដែរ ខណៈនៅតំបន់ខ្ពង់រាបក៏អាចជួបប្រទះព្រិលធ្លាក់ខ្លាំងដូចគ្នា ។
ទន្ទឹមនោះ ព្រិលធ្លាក់នឹងបន្តកើតមាននៅក្នុងខេត្ត Ishikawa រយៈពេល ២៤ ម៉ោងទៀត ពោលរហូតដល់ព្រឹកថ្ងៃអង្គារដែលនឹងមានកម្រាស់ ១០ សង់ទីម៉ែត្រនៅតំបន់ភ្នំ និង ៥ សង់ទីម៉ែត្រនៅតំបន់ខ្ពង់រាប ។ ចំណែកនៅក្នុងខេត្ត Niigata ការព្យាករពីព្រិលធ្លាក់ក្នុងរយៈពេលដូចគ្នាគឺមានកម្រាស់ ៣០ សង់ទីម៉ែត្រនៅតំបន់ភ្នំ និង ១០ សង់ទីម៉ែត្រនៅតំបន់ខ្ពង់រាប ខណៈខេត្ត Toyama ព្យាករថានឹងមានព្រិលធ្លាក់ពី ១០ ទៅ ២០ សង់ទីម៉ែត្រ ។

ស្របពេលជាមួយគ្នានេះ ទីភ្នាក់ងារឧតុនិយមជប៉ុនក៏កំពុងជំរុញឲ្យប្រជាជននៅក្នុងខេត្តរក្សាការប្រុងប្រយត្ន័ចំពោះការរំខានដល់ប្រព័ន្ធដឹកជញ្ជូន ការខូចខាតសម្ភារៈកសិកម្ម ការធ្លាក់ព្រិលនៅលើខ្សែភ្លើង និងដើមឈើ ក៏ដូចជាគ្រោះថ្នាក់ផ្សេងទៀតដែលអាចកើតមានជាយថាហេតុ ។
គួរបញ្ជាក់ថា គ្រោះរញ្ជួយដីកម្រិត ៧.៦ រ៉ិចទ័រដែលបានវាយប្រហារខេត្ត Ishikawa ភាគកណ្ដាលប្រទេសជប៉ុនកាលពីព្រឹកថ្ងៃទី១ ខែមករា ឆ្នាំ២០២៤ បានសម្លាប់មនុស្សជាង ១៦០ នាក់ហើយ ខណៈគ្រោះធម្មជាតិមួយនេះក៏បំផ្លាញសំណង់អគារ កាត់ផ្តាច់ចរន្តអគ្គិសនីទៅដល់មនុស្សរាប់ម៉ឺននាក់ និងជំរុញឲ្យប្រជាពលរដ្ឋរត់ចេញពីតំបន់ឆ្នេរទៅរកទីទួលសុវត្ថិភាពផងដែរ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ចុចអាន ៖ ឆ្នាំ២០២៤ ទើបបាន១សប្តាហ៍ តែពិភពលោក ជួបរឿងរន្ធត់ដល់ទៅ ៥

-
សន្តិសុខសង្គម១ សប្តាហ៍ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
សន្តិសុខសង្គម៣ ថ្ងៃ ago
អគ្គិភ័យឆេះផ្ទះអាជីវករលក់ដូរនៅក្រុងកំពង់ចាម ១៧ល្វែង សរុបជាទឹកប្រាក់ ជិត២លានដុល្លារ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
អាល្លឺម៉ង់ ប្រកាសថា សព្វាវុធដែលខ្លួនបម្រុងទុកសម្រាប់ជួយអ៊ុយក្រែន គឺយកចេញអស់ពីឃ្លាំងហើយ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ខឹងប្ដីមិនដោះស្រាយបំណុលជាង ១ ម៉ឺនដុល្លារ ចាក់សោកូនសិស្សប្រដាល់ ជាង ១០ នាក់ ក្នុងក្លិបមិនឲ្យចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង ago
កប៉ាល់២គ្រឿងបុកគ្នា ធ្លាយប្រេងយន្តហោះនិងសារធាតុគីមី ចូលសមុទ្រខាងជើង បង្កហានិភ័យធ្ងន់ធ្ងរ