ព័ត៌មានអន្ដរជាតិ
អាល្លឺម៉ង់និងដាណឺម៉ាក ចាប់ខ្លួនជនសង្ស័យក្រុម ISIS ១៤នាក់ រៀបផែនការវាយប្រហារភេរវកម្ម
ក្នុងអំឡុងការវាយឆ្មក់រួមគ្នា គ្រឿងផ្ទុះជាច្រើនត្រូវបានរឹបអូសរួមជាមួយនិមិត្តសញ្ញាក្រុម ISIS និងសម្ភារៈឃោសនាក៏ដូចជាច្បាប់ចម្លងនៃគម្ពីគូរ៉ានជាដើម។

វិទ្យុដាណឺម៉ាកបានផ្សាយថា បន្ទាប់ពីការវាយឆ្មក់រួមគ្នាជាបន្តបន្ទាប់នៅក្នុងប្រទេសទាំងពីរ ប៉ូលិសដាណឺម៉ាកនិងអាល្លឺម៉ង់ បានចាប់ខ្លួនជនសង្ស័យមួយក្រុមដែលមានកាន់កាប់គ្រឿងផ្ទុះនិងមានផែនការធ្វើភេរវកម្ម។
មនុស្សសរុបចំនួន១៤នាក់ត្រូវបានចាប់ខ្លួន ដែលក្នុងនោះមាន១៣នាក់ស្ថិតក្នុងតំបន់ Zealand របស់ប្រទេសដាណឺម៉ាក។ បងប្អូនជនជាតិស៊ីរី៣នាក់អាយុ៣៣ឆ្នាំ ៣៦ឆ្នាំនិង៤០ឆ្នាំត្រូវបានជ្រើសរើសជាមេដឹកនាំ។ ពីរនាក់ក្នុងចំណោមពួកគេត្រូវបានចាប់ខ្លួនអំឡុងការវាយឆ្មក់នៅដាណឺម៉ាក រួមជាមួយនឹងសារធាតុគីមីជាច្រើន។ អ្នកទីបីត្រូវបានចាប់ខ្លួននៅរដ្ឋ Hesse របស់អាល្លឺម៉ង់។

យោងតាមប៉ូលិសដាណឺម៉ាក PET បានឲ្យដឹងថា បុគ្គលដែលត្រូវបានចាប់ខ្លួនទាំងនេះបានប្រមូលអាវុធនិងគ្រឿងបន្លាស់ដើម្បីផលិតគ្រឿងផ្ទុះឬជួយក្នុងដំណើរការនេះ។
សារធាតុគីមីទាំងនោះរួមទាំងស្ពាន់ធ័រដែលប៉ូលិសសង្ស័យថាអាចត្រូវបានប្រើដើម្បីបង្កើតគ្រាប់បែកផងដែរនោះ ត្រូវបានរកឃើញនៅទីក្រុង Holbæk នៃប្រទេសដាណឺម៉ាក។

ក្នុងអំឡុងពេលនៃការវាយឆ្មក់ក្នុងផ្ទះមួយនៅទីប្រជុំជន Dessau នៃប្រទេសអាល្លឺម៉ង់ រំសេវចំនួន១០គីឡូក្រាមនិងទង់ដែលតុបតែងដោយនិមិត្តសញ្ញាក្រុម ISIS ត្រូវបានរកឃើញ។ រហូតមកដល់ពេលនេះ គេនៅមិនទាន់ដឹងច្បាស់ទេថាតើអាវុធនោះ មានបំណងវាយប្រហារតែមួយលើកឬច្រើនលើកនោះទេ។
សម្ភារៈឃោសនាទាក់ទងនឹងក្រុម ISIS ដែលពីមុនមានជាប់ទាក់ទងនឹងការវាយប្រហារភេរវកម្មជាច្រើនលើកនៅអឺរ៉ុបរួមទាំងនៅប៉ារីសកាលពីខែវិច្ឆិកាឆ្នាំ២០១៥ដែលមានមនុស្ស១៣០នាក់ត្រូវបានសម្លាប់ត្រូវបានរកឃើញផងដែរ៕
ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ Sputnik

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ