Connect with us

ព័ត៌មានអន្ដរជាតិ

បោះឆ្នោតតៃវ៉ាន់នឹងបង្ហាញជាតិនិយមប្រឆាំងផ្នត់គំនិតដែលថាកោះនេះនៅតែជាផ្នែករបស់ចិន

បានផុស

នៅ

កោះ​​តៃវ៉ាន់​ នឹង​ធ្វើ​​ការ​បោះ​ឆ្នោត​សកល​ជ្រើស​រើស​ប្រធានាធិបតី​ថ្មី​របស់​ខ្លួន​នា​ថ្ងៃ​​សៅរ៍​ ទី​១៣ ខែ​មករា ឆ្នាំ​២០២៤​ ខាង​មុខ​នេះ ​។ ក្នុង​នោះ​ដែរ​ មិន​ថា​ទាំង​ប្រជាពលរដ្ឋ​ដែល​​កំពុងរស់​នៅ​តៃវ៉ាន់ ឬ​​អ្នក​ដែល​ធ្វើ​ការ​ និង​ចេញ​ចូល​ពី​​​​ចិន​ដី​គោក​មក​បោះ​ឆ្នោតប៉ុណ្ណោះទេ​ វានឹង​បង្ហាញ​ពី​ជាតិ​និយម​របស់​ខ្លួន​ចំពោះ​កោះ​ដែល​នៅ​មាន​ភាព​ប្រទាំង​ប្រទិស​ក្នុង​និន្នាការ​នយោបាយ និង​តំបន់​ភូមិ​សាស្រ្ត​​មួយ​នេះ​ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​ស្រី Ivy Chen

តាម​រយៈ​សារព័ត៌មាន​ Channel News Asia បាន​ធ្វើ​​បទ​សម្ភាស​​ជា​មួយ​​គ្រួសារ​មក​ពី​តៃវ៉ាន់​ដែល​​​​តែងតែចេញ​ចូលចិនដីគោក​ជា​ញឹក​ញាប់​​​បាន​ដឹងថា លោក​ស្រី Ivy Chen នឹង​ចូល​រួម​​បោះ​ឆ្នោត​នៅ​​​ទី​កោះ​ដែលជា​​ទឹក​ដី​កំណើត​របស់​ខ្លួន ។

បើ​ទោះ​បី​លោក​ស្រី​​មាន​ភារៈ​ត្រូវ​មើល​ថែ​កូន​ស្រី​ទាំង​ពីរ​នៅ​ទឹក​ដី​តៃ​វ៉ាន់​ ​តែ​លោក​ស្រី​តែ​ង​ចេញ​ទៅ​ចិន​ដី​គោក​ជា​ញឹក​ញាប់​ ដើម្បី​ទៅ​លេង​ស្វាមី​របស់​ខ្លួន​ដែល​បាន​​ផ្លាស់​​​មក​ធ្វើ​ការ​នៅ​ចិន​តាំង​ពី​ដើម​ទស្សវត្ស​​១៩៩០​មក​ម្ល៉េះ​។

ជីវិត​ចុះ​ឡើង​ៗ​មក​នៅ​ចិន​រយៈ​ពេល​ខ្លី លោក​ស្រី​តែង​ប្រឈម​នឹង​សំណួរ​ថា លោក​ស្រី​មក​ពី​​ណា? នៅ​រាល់​ពេល​ដែល​លោក​ស្រី​និយាយ​ គឺភាគ​​ច្រើនជាភាសា​ចិន​ផ្លូវ​ការ (ចិន​កុកងឺ) ប៉ុន្តែ​មាន​សំនៀង​បែប​អ្នក​តៃ​វ៉ាន់​។ អ្នក​មក​ពី​​ក្រុង​ Tainan កោះ​តៃ​វ៉ាន់​រូប​នេះ​ បន្ថែម​ថា ដោយ​ភាគ​ច្រើន​លោក​ស្រី​​ចង់​ចៀស​ពី​ការ​ម៉ាក់​ងាយ​ លោក​ស្រី​ច្រើន​និយាយ​កុហក​ថា ជា​អ្នក​មក​ពី​ខេត្ត​ Fujian ដែល​ជា​ខេត្ត​​​ភាគ​ខាង​កើត​ចិន នៅ​ក្បែរ​នឹង​កោះ​តៃ​វ៉ាន់​។

លោក​ស្រី​​រំឭក​បង្ហាញ​បទ​ពិសោធ​​កាល​ពី​ឆ្នាំ​២០០០​ថា មាន​ពេល​​ម្តង​នោះ នៅ​ឯ​ព្រលាន​យន្ត​ហោះ​សៀង​ហៃ​ប្រទេស​ចិន លោក​ស្រី​បាន​ច្រឡំ​យក​ចេញ​​លិខិត​ឆ្លង​ដែន​ពលរដ្ឋ​​​​តៃវ៉ាន់​ឡើង​ដោយ​អចេតនា ដែល​តាម​ពិត​គឺ​យក​ឯកសារ​ អនុញ្ញាត​ចេញ​ដោយ​អាជ្ញាធរ​ចិន​សម្រាប់​អ្នក​នៅ​តៃវ៉ាន់​ ឬ​ហៅ​ថា “Taiwan Compatriot Permit” ស្រាប់​តែ​លោក​ស្រី​ឮ​សម្លេង​តិះ​ដៀល​ថា “បោះ​ចោលលិខិត​ឆ្លង​ដែន​តៃវ៉ាន់​ទៅ អ្នក​ជា​ចិន ត្រូវ​ប្រើ​លិខិត​ឆ្លង​ដែន​ចិន​!”។ ដែល​នេះ​​លោក​ស្រី​បង្ហាញ​ថា ក្នុង​ផ្នត់​គំនិត​អ្នក​នៅ​ចិន​ដី​គោក​ តែ​ង​មាន​មហិច្ឆតា​គ្រប់​គ្រង​កោះ​តៃវ៉ាន់​​មិន​លែង ហើយ​នៅ​តែ​មាន​ផ្នត់​គំនិត​ដាច់​ណាត់​ថា តៃវ៉ាន់​ជា​ផ្នែក​មួយ​របស់​ចិន​​។

ទិដ្ឋភាពយុវជននៅតៃវ៉ាន់

យ៉ាង​ណា​ក្តី​ ព្រឹត្តិការណ៍​ និង​បទ​ពិសោធ​​ទាំង​នោះ​ មិន​បាន​ធ្វើ​ឱ្យ​លោក​ស្រី​ឃ្លាត​ឆ្ងាយ​ពី​គំនិត​ដែល​ថា​លោក​ស្រី​ជា​ជន​ជាតិ​ចិន​តៃវ៉ាន់​ឡើយ​។ ទោះ​រាប់​ទាំង​ករណី​​​តាំង​​ពី​កុមារភាព ដែល​​កម្ម​វិធី​សិក្សា​រៀន​សូត្រ​នៅ​តៃវ៉ាន់​បង្រៀន​ពី​វប្បធម៌ ទឹក​ដី ដែល​ជា​ឥទ្ធិពល​ពី​ទឹក​ដី​ចិន​ដី​គោក ក៏​​លោក​​ស្រី​នៅ​តែ​ផ្សារ​ភ្ជាប់​នឹង​សភាព​ពិត​ គឺ​ទឹក​ដី​កំណើត​អ្នក​តៃវ៉ាន់ ភាសា​ចិន​អ្នក​តៃវ៉ាន់ និង​បរិយាកាស​ជួប​ជុំ​គ្នា​របៀប​​ប្រជាពលរដ្ឋ​​តៃវ៉ាន់​។

យោង​តាម​ការ​សិក្សា​ជា​ប្រចាំ​ឆ្នាំ​​របស់​សាកលវិទ្យាល័យ​ជាតិ​តៃវ៉ាន់ Chengchi ដែលបាន​ស្ទង់​មតិ​​តាំង​ពី​ឆ្នាំ​១៩៩២ មក​ ប្រមាណ​៦២​% នៃ​យុវជន​នៅ​តៃ​វ៉ាន់​ អះ​អាង​បញ្ជាក់​ថា ខ្លួន​ជា​​ប្រជាជន​តៃវ៉ាន់ និង​មាន​ត្រឹម​២.៥​% ដែល​អះ​អាង​​ថា​ខ្លួន​ជា​ជន​ជាតិ​ចិន​ដី​គោក។

យ៉ាង​ណា​នេះ​ជា​ករណី​​លើក​ឡើង​មួយ​ប៉ុណ្ណោះ សម្រាប់​​ទិន្នន័យ​ពី​ប្រភព​ព័ត៌មាន​ដដែល​ក៏​បង្ហាញ​ថា ប្រជាពលរដ្ឋ​ដែល​នឹង​ទៅ​បោះ​ឆ្នោត​រើស​មេ​ដឹក​នាំ​ថ្មី​របស់​ខ្លួន​​នា​ថ្ងៃ​សៅរ៍​ ១៣ មករា​នេះ នឹង​បង្ហាញ​អត្តសញ្ញាណ​ថា​ខ្លួន​គឺ​ជា​ពលរដ្ឋ​តៃវ៉ាន់​ ជា​ម្ចាស់​ទឹក​ដី និង​ជោគ​វាសនា​ លើ​​​​កោះ​ប្រកាន់​យក​លិទ្ធិ​​​ប្រជាធិបតេយ្យ តាម​រយៈ​ការ​បោះ​ឆ្នោត​​មួយ​នេះ​។

គួរ​បន្ថែម​ផង​ដែរ​ថា ការ​បោះ​ឆ្នោត​រើស​មេ​ដឹក​នាំ​ថ្មី នៃ​កោះ​តៃវ៉ាន់​ ខាង​មុខ​នេះ បេក្ខភាព​ប្រធានាធិបតី​ផ្សេង​ៗ​គ្នា​ នឹង​តំណាង​ឱ្យ​​ដំណើរ​ឆ្ពោះ​ទៅ​មុខ​​តាម​ទស្សនៈ​​ផ្សេង​ៗ​គ្នា​ ពិសេស​ទៅលើ​បញ្ហា​ក្នុង​តំបន់ ក៏​ដូច​ជា​ស្ថិរភាព​​​នៅ​លើ​ពិភព​លោក​៕

ប្រែ​សម្រួល៖ មាន រតនា

ប្រភព​៖ Channel News Asia

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១០ នាទី មុន

អ្នកនាំពាក្យ៖ ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មានកំពុងត្រូវបានអនុវត្តយ៉ាងពេញលេញសម្រាប់ការងារ និងតម្រូវការប្រចាំថ្ងៃ

ព័ត៌មានអន្ដរជាតិ១៦ នាទី មុន

​​វត្ត​ព្រះពុទ្ធសាសនា​នៅ​ថៃត្រូវ​គ្រូ​បរទេស​បង្រៀន​​​អង់គ្លេស​ ប្រែក្លាយ​ជា​​​ការ​បង្រៀន​ទ្រឹស្តីសាសនា​ផ្សេង​

ព័ត៌មានជាតិ១៨ នាទី មុន

អភិបាល​រាជធានី​ចុះ​ពិនិត្យ​ទីតាំង​បាក់ស្រុត​ផ្លូវ​បេតុង​អប​ប្រឡាយ​ស្ទឹងមានជ័យ និង​ណែនាំ​ឱ្យ​ជួសជុល​ជាបន្ទាន់

សន្តិសុខសង្គម១ ម៉ោង មុន

លោក សាំ ពិសិដ្ឋ៖ ការបាក់ស្រុតផ្លូវបេតុងនៅសង្កាត់ស្ទឹងមានជ័យទី២ ដោយសារទឹកហូរច្រោះខាងក្រោមផ្លូវ

នយោបាយ១ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី បើកសិក្ខាសាលាយុទ្ធសាស្រ្តខេត្តកំពង់ស្ពឺត្រៀមលក្ខណៈឆ្ពោះទៅកាន់ការបោះឆ្នោត

Sokha Hotels

ព័ត៌មានពេញនិយម